ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

 
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ឃុំឃាំង​អតីត​ប្រធានាធិបតី​ហ្វីលីពីន​លោក Duterte ក្នុង​រឿងក្តី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ
ព័ត៌មាន​​ថ្មី

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ឃុំឃាំង​អតីត​ប្រធានាធិបតី​ហ្វីលីពីន​លោក Duterte ក្នុង​រឿងក្តី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ


ប៉ូលិសរង់ចាំនៅខាងក្រៅមូលដ្ឋានអាកាស Villamor ដែលអតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បច្ចុប្បន្នត្រូវបានឃុំខ្លួន បន្ទាប់ពីត្រូវបានចាប់ខ្លួន នៅទីក្រុង Pasay ទីក្រុង Metro Manila ប្រទេសហ្វីលីពីន ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
ប៉ូលិសរង់ចាំនៅខាងក្រៅមូលដ្ឋានអាកាស Villamor ដែលអតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បច្ចុប្បន្នត្រូវបានឃុំខ្លួន បន្ទាប់ពីត្រូវបានចាប់ខ្លួន នៅទីក្រុង Pasay ទីក្រុង Metro Manila ប្រទេសហ្វីលីពីន ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

អតីត​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​ត្រូវ​គេ​ប្រគល់​កាលពី​ថ្ងៃ​ពុធ​ទៅ​ឱ្យ​មន្ទីរ​ឃុំឃាំង​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC បន្ទាប់ពី​ការ​ចាប់ខ្លួន​លើ​ដីកា​ដែល​ចោទប្រកាន់​លោក​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ចំពោះ​ការ​បង្ក្រាប​ប្រឆាំង​ថ្នាំ​ញៀន​ដ៏​ប្រល័យ​ដែល​លោកបានមើល​ការ​ខុសត្រូវ ខណៈពេល​លោក​កំពុង​កាន់​អំណាច។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។​

តុលាការ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖«ជា​វិធានការ​នៃ​ការ​ប្រុងប្រៀប​ជា​មុន»ជំនួយ​វេជ្ជសាស្ត្រ​មាន​គ្រប់គ្រាន់​នៅ​ឯ​ចំណត​អាកាសយានដ្ឋាន​សម្រាប់​លោក Duterte ទៅ​តាម​ដំណើរការ​បទដ្ឋាន​នៅ​ពេល​ដែល​ជន​សង្ស័យ​មក​ដល់»។

អតីត​ប្រធានាធិបតី​អាយុ​៧៩ឆ្នាំ​រូប​នេះ​បាន​ទៅ​ដល់ចំណត​អាកាសយានដ្ឋាន Rotterdam ក្រុង​ឡាអេ​ប្រទេស​ហូឡង់ ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​តាម​ជើង​ហោះហើរ​ពី​ទីក្រុង​ម៉ានីល​ ​បន្ទាប់ពី​ការ​ចាប់ខ្លួន​លោក​តាម​ដីកា​របស់​តុលាការ ICC កាលពី​ថ្ងៃ​អង្គារ ដូចដែល​ត្រូវ​បាន​ប្រកាស​ដោយ​ប្រធានាធិបតី​នៅ​ពេល​បច្ចុប្បន្ន​លោក Ferdinand Marcos។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​សរសើរ​ការ​ចាប់ខ្លួន​លោក Duterte នេះ។

ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ លោក​នឹង​ត្រូវ​បង្ហាញ​ខ្លួន​មុន​ដំបូងនៅ​ជា​ទីកន្លែង​ដែល​តុលាការ​នឹង​បញ្ជាក់​នូវ​អត្តសញ្ញាណ​របស់​លោក ពិនិត្យ​ថា​លោក​យល់​ពី​ការ​ចោទប្រកាន់​ប្រឆាំង​នឹង​លោក ​និង​កំណត់​កាលបរិច្ឆេទ​សម្រាប់​សវនាការ​ដើម្បី​វាយ​តម្លៃ​ថា​ តើ​ពួក​រដ្ឋអាជ្ញា​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បញ្ជូន​លោក​ទៅ​កាត់ទោស​ពេញលេញ​ដែរ​ឬទេ។

ប្រសិនបើ​រឿងក្តី​របស់​លោក​ទៅ​តុលាការ​ហើយ​ត្រូវ​បាន​កាត់​ឱ្យ​ជាប់​ទោស​ លោក Duterte អាច​ប្រឈម​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ យន្តហោះ​តូច​មួយ​គ្រឿង​ដែល​ដឹក​លោក Duterte អាច​ត្រូវ​គេ​មើល​ឃើញ​នៅ​ពេល​ដែល​វា​បានបើក​ទៅមុខ​យឺតៗ​ចូល​ក្នុងរោង​មួយ​ ជា​ទីកន្លែង​ដែល​រថយន្ត​ក្រុង​២គ្រឿង​កំពុង​រង់ចាំ។ រថយន្ត​សង្គ្រោះបន្ទាន់​មួយ​គ្រឿង​ក៏​បាន​បើក​ទៅ​ជិត​រោង​ដាក់​យន្តហោះ​នោះ​ដែរ ហើយមាន​បុគ្គលិក​ពេទ្យ​បាន​ស្ថិត​នៅ​ខាង​ក្នុង​នោះ។

អ្នកស្រី Emily Soriano ម្តាយ​របស់​ជនរងគ្រោះ​នៃ​ការ​បង្ក្រាប​ថ្នាំ​ញៀន​បាន​និយាយ​ថា​អ្នក​ស្រី​ចង់​ឱ្យ​ពួក​មន្ត្រី​ច្រើន​ថែម​ទៀត​ប្រឈមយុត្តិធម៌។ អ្នក​ស្រី​បាន​និយាយ​ថា៖«លោក Duterte មាន​សំណាង​ហើយ​ដែល​លោក​បាន​ឆ្លង​កាត់​ដំណើការ​កាត់ទោស​តាម​នីតិវិធី​ច្បាប់​នេះ ក៏ប៉ុន្តែ កូន​របស់​យើង​ដែល​ត្រូវ​បាន​គេ​សម្លាប់​មិនបាន​ទទួល​ដំណើរការ​តាម​នីតិវិធី​ច្បាប់​នេះ​ទេ»៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

កម្មវិធីព័ត៌មានពេលរាត្រី
សូម​រង់ចាំ
  • Auto
  • 240p
  • 360p
  • 480p
  • 720p
  • 1080p

No media source currently available

0:00 0:29:58 0:00
  • Auto
  • 240p
  • 360p
  • 480p
  • 720p
  • 1080p
XS
SM
MD
LG