ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរគ្រប់​និន្នាការ​ចូលរូម​រីករាយ​បុណ្យ​​ចូលឆ្នាំ​ថ្មី​នៅ​វត្ត​ពុទ្ធិការាម​ស.រ.អា.


ទាញ​យក​ពី​តំណភ្ជាប់​ដើម

វត្ត​ពុទ្ធិការាម​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​ដែល​ទី​កន្លែង​អភិរក្ស​ព្រះពុទ្ធ​សាសនា​ ទំនៀម​ទម្លាប់ ​ប្រពៃណី​ វប្បធម៌ ​និង​អក្សរសាស្ត្រ​ខ្មែរ​ដ៏​ធំបំផុត​មួយ​នៅ​សហ​រដ្ឋ​អាមេរិក​ បាន​ប្រារព្ធពិធី​បុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ​ដែល​មាន​ប្រជាពលរដ្ឋ​ចូល​រួម​យ៉ាង​ច្រើន​កុះករ ​ដែលក្នុង​នោះ​​រួម​មាន​អភិបាលរង​រដ្ឋម៉ារីលែនដ៍ ​អភិបាល​​ស្រុក​ម៉ុនហ្គោមែរី ​និង​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​និន្នាការ។ ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ​មាន​ភាព​គគ្រឹក​គគ្រេង​ដោយ​មានការ​សម្តែង​​សិល្បៈ ​ការ​លេង​ល្បែង​ប្រជាប្រីយ៍​ និង​ការ​រាំ​កំសាន្ត។ ​លោក អុឹម សុធារិទ្ធ​នៃ​វីអូអេ​រាយការណ៍​ពី​ក្រុង ​Silver Spring ​រដ្ឋ​ Maryland សហ​រដ្ឋ​អាមេរិក៕​

XS
SM
MD
LG