សិទ្ធិប្រើប្រាស់អាវុធនៅតែបញ្ហាក្តៅគគុកនៅស.រ.អា.
ការពិភាក្សាលើការគ្រប់គ្រងកាំភ្លើងនៅតែបន្តនៅអាមេរិកបន្ទាប់ពីការបាញ់ប្រហារកាលពីខែធ្នូនៅសាលាបឋមសិក្សា Sandy Hook ក្នុងក្រុងNewtown រដ្ធ Connecticut។កាលពី២៤ឆ្នាំមុនហេតុការណ៍ស្រដៀងគ្នានេះដែរបានកើតឡើងមកលើសហគមន៍ខ្មែរអាមេរិកាំងនៅទីក្រុង Stockton រដ្ឋ California។ ការបាញ់ប្រហារនៅសាលាបឋមសិក្សា Cleveland នោះបានធ្វើឲ្យមានការផ្ញាក់ផ្អើលពេញប្រទេស ។ នាងជាង សុភីណារ័ត្ន អ្នកយកព័ត៌មាន VOA ខ្មែរសូមជូនព័ត៌មាននេះពីទីក្រុង Stockton។