ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​នឹង​ឈ្នះ​បើ​ចិន​និង​អាមេរិក​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម


រូបឯកសារ៖ ហាង​លក់​សម្លៀក​បំពាក់​មួយ​នៅ​ក្នុង​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម កាល​ពី​ឆ្នាំ​២០១៤។
រូបឯកសារ៖ ហាង​លក់​សម្លៀក​បំពាក់​មួយ​នៅ​ក្នុង​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម កាល​ពី​ឆ្នាំ​២០១៤។

ជម្លោះ​ពាណិជ្ជកម្ម​កាន់​តែ​ធំ​រវាង​ចិន​ និង​សហរដ្ឋ​អាមេរិក​នឹង​ជួយ​ឱ្យ​វៀតណាមអាច​ប្រកួត​ប្រជែង​ជា​មួយនឹង​ក្រុម​ហ៊ុន​ចិន​ ប៉ុន្តែ​ក៏​ធ្វើ​ឱ្យ​ប្រទេស​នេះ​មាន​គ្រោះ​ថ្នាក់​ដោយ​សារ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​អ្នក​វិភាគ។​

លោក​ Dustin Daugherty ​នៃ​ក្រុម​ប្រឹក្សា​យោបល់​ពាណិជ្ជកម្ម​ Denzan Shira & Associates ​បាន​លើក​ឡើង​ថា​ ក្រុម​អ្នក​នាំ​ចេញ​ជា​ច្រើន​របស់​វៀតណាម​ដែល​ដឹក​ទំនិញ​ទៅ​សហរដ្ឋ​អាមេរិក​អាច​នឹង​សន្សំ​ប្រាក់​បាន​ច្រើន​បើ​ប្រៀប​ធៀប​នឹង​ក្រុមហ៊ុន​ចិន ​ប្រសិន​បើមិន​មាន​ការ​ដំឡើង​ពន្ធ​គយ​ពី​សហរដ្ឋ​អាមេរិក​ទេ។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​និយាយ​នៅ​ខែ​នេះ​ថា ​សហរដ្ឋ​អាមេរិក​នឹង​រៀប​ចំ​តារាង​ពន្ធ​គយ​មួយ​ដែល​នឹង​ដំឡើង​ពន្ធលើ​ការ​នាំ​ចូល​ទំនិញ​ចិន​រហូត​ដល់​៦០​ពាន់​លាន។

ប៉ុន្តែ​ក្រុមហ៊ុន​ចិន​អាច​នឹង​សម្រុក​ទៅ​ប្រទេស​វៀតណាម​ដោយ​យក​វត្ថុធាតុ​ដើម​ទៅ​ផលិត​នៅ ទីនោះ ក្នុង​ខណៈ​ពេល​ដែល​ការប្រែប្រួល​ទីផ្សារ​ពិភព​លោក​បង្ក​ឡើង​ដោយ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​អាច​រាំង​ស្ទះ​ពាណិជ្ជកម្ម​របស់​ប្រទេស​នេះ​បាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​C arl Thayer ​សាស្ត្រាចារ្យ​ចូល​និវត្តន៍​នៃ​សាកលវិទ្យាល័យ ​New South Wales ក្នុង​ប្រទេស​អូស្ត្រាលី៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG