ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និងអឺរ៉ុប​នឹង​ចរចា​គ្នា​នៅ​ជុំ​ថ្មី​ទៀត​ដើម្បី​ដោះស្រាយ​វិវាទផ្នែក​ពាណិជ្ជកម្


លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ ប្រកាស​ពី​ការ​ដាក់​ពន្ធគយ​លើ​ការ​នាំ​ចូល​ដែក​ថែប និង​អាលុយមីញ៉ូម នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ ប្រកាស​ពី​ការ​ដាក់​ពន្ធគយ​លើ​ការ​នាំ​ចូល​ដែក​ថែប និង​អាលុយមីញ៉ូម នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨។

ស.រ.អា​និង ​សហភាព​អឺរ៉ុប​បាន​ដាក់​គម្រោង​ដើម្បី​ជួប​ចរចា​គ្នានៅ​ជុំ​ថ្មីៗ​ទៀតដើម្បី​ដោះស្រាយ​ជម្លោះ​ផ្នែកពាណិជ្ជកម្ម​ រួមទាំង​បញ្ហា​ដែល​ពាក់ព័ន្ធនឹង​បញ្ហា​ពន្ធ​ដែល​ស.រ.អា​ បាន​ស្នើ​ឡើង​ លើការ​នាំ​ចូល​ដែក​ និង​អាលុយមីញ៉ូម​ផង​ដែរ។

សេចក្តី​ថ្លែងការណ៍​រួម​មួយ​របស់​ស.រ.អា ​និង​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃពុធ​បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា៖​ «យើង​បាន​ព្រមព្រៀង​គ្នា​ថា នឹង​បើក​ដំណើរ​ពិភាក្សា​ជាបន្ទាន់​ជាមួយ​នឹង​លោក​ ប្រធានាធិបតី​ ត្រាំ​ និង ​រដ្ឋបាល​លោក​ ត្រាំ លើ​បញ្ហា​ពាណិជ្ជកម្ម​ ពាក់ព័ន្ធ​នឹង​ក្តី​បារម្ភ​រួម​ ដែល​រាប់​បញ្ចូល​ទាំង​បញ្ហា​ពន្ធ​លើ​ការ​នាំចូល​ដែកនិង​ អាលុយមីញ៉ូម ​ដោយឈរ​លើ​ទស្សនៈ​ដើម្បី​បញ្ជាក់​ពី​លទ្ធផល​ដែល​អាច​ទទួល​យក​បាន​ទាំង​សង​ខាង ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន‍»។

ការ​ប្រកាស​ដូចនេះ​កើត​ឡើង​បន្ទាប់ពី​ការ​ពិភាក្សា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​រវាង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ​ស.រ.អា ​Wilbur Ross ​និង​ នាយក​ពាណិជ្ជកម្ម​អឺរ៉ុប Cecilia ​Malmstroem។

ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​អំពីបញ្ហា​ពន្ធលើ​ការ​នាំចូល​អាលុយមីញ៉ូម ​និង ដែក ​នឹង​ត្រូវ​ចូល​ជាធរមាន​នៅ​ចុង​សប្តាហ៍​នេះ។

ក្រុង​វ៉ាស៊ីនតោន ​បានលើក​លែងពន្ធ​បណ្តោះអាសន្ន​ដល់​ប្រទេស​កាណាដា​ និង​ម៉ិកស៊ិក​ក្នុងអំឡុង​ពេលចរចា​អំពី​កិច្ចព្រមព្រៀង​ ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង ​ហើយ​ស.រ.អា ​កំពុង​ពិចារណា​លើការ​លើកលែង​ពន្ធ​ដល់​ប្រទេស​អាហ្សង់ទីន អូស្ត្រាលី​ ហើយ​និង​ប្រេស៊ីល៕

XS
SM
MD
LG