ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កសិករ​អាមេរិកាំង​​ព្រួយ​បារម្ភ​ពី​ការ​ដំឡើង​ពន្ធដារ​របស់​លោក Trump លើ​ទំនិញ​ចិន


ប្រធានាធិបតី​ត្រាំ​ ឡើង​យន្តហោះ ទៅកាន់ Palm Beach រដ្ឋ Florida កាលពី​ថ្ងៃទី​២៣ មីនា ២០១៨។
ប្រធានាធិបតី​ត្រាំ​ ឡើង​យន្តហោះ ទៅកាន់ Palm Beach រដ្ឋ Florida កាលពី​ថ្ងៃទី​២៣ មីនា ២០១៨។

លោក​ Randy Poskin ដែល​ជាកសិករ​ដាំ​សណ្តែក​សៀង​ម្នាក់​ក្នុង​តំបន់ជនបទ​នៃ​រដ្ឋ​ Illinois បានបោះ​ឆ្នោត​ឱ្យ​ Donald Trump កាល​ពីការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.ក្នុង​ឆ្នាំ២០១៦។​ ក៏​ប៉ុន្តែ​នៅ​ពេល​សួរ​លោកអំពី​លោក​មានអារម្មណ៍​បែប​ណា​អំពី​ការ​សម្រេច​ចិត្តនោះ​ លោកអ្នកទទួល​ចម្លើយ​មិន​កក់ក្តៅ​មួយ។ លោក​ Poskin និយាយ​ថា «ខ្ញុំ​មិន​ប្រាកដ​ប្រជាទេ»។

ដូច​ជា​កសិករ​ច្រើននាក់​នៅ​ក្នុង​តំបន់ពាក់កណ្តាល​ខាង​លិច​ស.រ.អា.ដែរ លោក Poskin ខ្វល់ខ្វាយ​អំពី​ការ​ជាប់គាំង​នៅ​កណ្តាល​សង្គ្រាម​ពាណិជ្ជកម្មមួយ​នៅ​ពេល​ដែល​ប្រធានាធិបតី​ Trump បង្កើន​គំនាបសង្កត់​ខាង​សេដ្ឋកិច្ច​លើ​ប្រទេស​ចិន។​

ការ​ភ័យ​ខ្លាច​ទាំង​នេះ​បានកើន​ខ្លាំង​ឡើងៗ​នៅ​ក្រោយ​លោក Trump បានប្រកាសអំពី​ផែន​ការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ដាក់​កំហិត​ពន្ធដារ​លើ​ទំនិញ​ដឹក​ចូល​ពី​ប្រទេស​ចិន​មានទឹក​ប្រាក់៦០ពាន់លាន​ដុល្លារ។​

លោក Poskin និយាយ​ថា​ «ខ្ញុំ​ភ័យខ្លាច​ថា​ពួក​ចិន​នឹង​ធ្វើការ​សងសឹក​អំពី​ការ​ដក​ពន្ធដារ​ទាំង​នោះ។​ ចិន​អាចធ្វើការ​សងសឹក​លើ​ទំនិញ​ដែល​យើង​ដឹក​ជញ្ជូន​ទៅ​លក់ក្នុង​ប្រទេស​ពួក​គេ​ដូច​ជា​សណ្តែក​សៀង ស្រូវ​សាឡី សាច់មាន់ទានិង​សាច់គោ​ព្រម​ទាំងទំនិញ​ឯទៀតៗផងដែរ»។

ការ​ប្រកាស​នេះ​បាន​នាំ​ឱ្យមនុស្សច្រើន​នាក់នៅ​ក្នុង​មូលដ្ឋាន​នៃ​ក្រុម​អ្នកគាំទ្រ​លោក​ Trump ក្នុង​វិស័យ​កសិកម្មស.រ.អា.​ជ្រួល​ច្រាល​ក្នុង​ចិត្ត។​ ភាព​តាន​តឹង​ខាង​ពាណិជ្ជកម្មក៏​បាន​បណ្តាល​ឱ្យ​មាន​ផលប៉ះ​ពាល់​លើផ្សារ​សាកល​ដែរ​ដែល​រហូត​ដល់កាលពី​ពេល​ថ្មីៗនេះ​មានដំណើរ​ការ​ខ្លាំង​ក្លា៕

XS
SM
MD
LG