ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អនុ​ប្រធានាធិបតី​អាមេរិក​ចាប់​ផ្តើម​ទស្សនកិច្ច​នៅ​តំបន់​បាល់ទិក​ក្នុង​ប្រទេស​អេស្តូនី


អនុប្រធានាធិបតី​អាមេរិក Mike Pence (ស្តាំ) និង​នាយក​រដ្ឋ​មន្ត្រី​អេស្តូនី Juri Ratas ថត​រូប​មុន​ពេល​ជួប​ប្រជុំ​នៅ​អាគារ​រដ្ឋាភិបាល​ កាល​ពី​ថ្ងៃទី​៣០ ខែ​កក្កដា។

អនុ​ប្រធានាធិបតី​អាមេរិក ​លោក ​Mike Pence​ កំពុង​តែ​ស្ថិត​នៅ​ក្នុង​អេស្តូនី ដើម្បី​ចូល​រួម​ក្នុង​ជំនួប​ស្តី​ពី​ការ​គាំទ្រ​ខាង​យោធា ដោយ​ចាប់​ផ្តើម​ពី​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​៣​នៅ​តំបន់​បាល់ទិក​ដែល​ជា​សមាជិក​អង្គការ​អូតង់។ ​

ទស្សនកិច្ច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​មាន​សំណើ​ពី​ប្រទេស​អេស្តូនី ឡេតូនី និង​លីទុយអានី ដើម្បី​មាន​ការ​គាំទ្រ​យោធា​ពី​អាមេរិក​នៅ​ក្នុង​ការ​ប្រឈម​នឹង​ការ​ពង្រីក​ដែនដី​របស់​រុស្ស៊ី។ ​

លោក Pence បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «ចំពោះ​សម្ព័ន្ធមិត្ត​របស់​យើង​នៅ​ទីនេះក្នុង​អឺរ៉ុប​ខាង​កើត យើង​នៅ​ជាមួយ​អ្នក​ទាំង​អស់​គ្នា យើង​ឈរ​ជាមួយ​អ្នក​តាំង​នាម​ឲ្យ​សេរីភាព ហើយ​វា​ជា​កិត្តិយស​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​ដែល​បាន​មក​ទី​នេះ‍»។ ​
បណ្តា​ប្រទេស​នៅ​តំបន់​បាល់ទិក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ប្រទេស​រុស្ស៊ី ចាប់​តាំង​ពី​រុស្ស៊ី​យក​តំបន់ ​Crimea នៃ​ប្រទេស​អ៊ុយក្រែន​ធ្វើ​ជា​ឧបសម្ព័ន្ធ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៤​ មក។

លោក Pence បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «លោក​ប្រធានាធិបតី​បាន​និយាយ​យ៉ាង​ច្បាស់​ថា សកម្មភាព​ធ្វើ​ឲ្យ​អស្ថិរភាព​របស់​រុស្ស៊ី ការ​គាំទ្រ​របស់​រុស្ស៊ី​ចំពោះ​អំពើ​ទុច្ចរិត និង​សកម្មភាព​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​គឺ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។ ហើយ​លោក​ប្រធានាធិបតី​ក៏​បាន​លើកឡើង​យ៉ាង​ច្បាស់​ថា ក្នុង​ពេល​ឆាប់ៗ​នេះ លោក​នឹង​ចុះ​ហត្ថលេខា​ទៅ​លើ​ទណ្ឌកម្ម​មក​ពី​រដ្ឋសភា​អាមេរិក​ដើម្បី​បន្ថែម​ការ​គាំទ្រ​ទៅ​លើ​ការ​ដាក់​ទណ្ឌកម្ម​នេះ‍»។

លោក​ក៏​បាន​បន្ថែម​ថា សហរដ្ឋអាមេរិក​សង្ឃឹម​ថា រដ្ឋាភិបាល​រុស្ស៊ី​នឹង​ផ្លាស់ប្ដូរ​អត្តចរិត​របស់​ខ្លួន៕

XS
SM
MD
LG