ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​បដិសេធ​សំណើ​របស់​រុស្ស៊ី​ក្នុង​ការ​បញ្ចៀស​ការ​ហោះហើរ​លើ​ដែន​អាកាស​ស៊ីរី


ផ្សែងហោះឡើង​​ក្រោយ​មាន​ការ​វាយប្រហារ​ដោយ​យន្តហោះ​ក្នុង​ទីក្រុង​ Talbiseh នៅក្នុង​ខេត្ត​ Homs ភាគខាង​លិច​នៃ​ប្រទេស​ស៊ីរី ទីដែល​រុស្ស៊ី​បើក​ការ​វាយប្រហារ​តាម​អាកាស​ជា​លើក​ដំបូង​ កាល​ពីថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ២០១៥។
ផ្សែងហោះឡើង​​ក្រោយ​មាន​ការ​វាយប្រហារ​ដោយ​យន្តហោះ​ក្នុង​ទីក្រុង​ Talbiseh នៅក្នុង​ខេត្ត​ Homs ភាគខាង​លិច​នៃ​ប្រទេស​ស៊ីរី ទីដែល​រុស្ស៊ី​បើក​ការ​វាយប្រហារ​តាម​អាកាស​ជា​លើក​ដំបូង​ កាល​ពីថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ២០១៥។

សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​ខ្លួន​នឹង​បន្ត​ដឹកនាំ​ការ​វាយ​ប្រហារ​តាម​អាកាសរបស់​ក្រុម​ចម្រុះ​ប្រឆាំង​នឹង​ទី​ដៅ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី ​ដោយ​មិន​អើ​ពើ​សំណើ​របស់​រុស្ស៊ី​សុំ​ឲ្យ​យន្តហោះ​សហរដ្ឋ​អាមេរិកបញ្ចៀស​ដែន​អាកាស​ស៊ីរី​នៅ​ពេល​ដែល​រុស្ស៊ី ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​វាយ​ប្រហារ​ទម្លាក់​គ្រាប់​បែក​នៅ​ទី​នោះ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី។

លោក ​Joh Kirby​ អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​មន្រ្តី​រុស្ស៊ី​ម្នាក់​នៅ​ក្នុង​ទីក្រុង​បាដាក​ ​បាន​ផ្តល់​លិខិត​ជូន​ដំណឹង​ដ៏​ខ្លី​មួយ​ដល់​បុគ្គលិក​ស្ថាន​ទូត​សហរដ្ឋ​អាមេរិកនៅ​ព្រឹក​ថ្ងៃ​ពុធ​អំពី​ផែនការ​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ប្រឆាំង​ទីដៅ​នានា​របស់​រដ្ឋ​ឥស្លាម។

​លោក ​Kirby ​បាន​មានប្រសាសន៍​ទៀត​ថា ​ក្រុម​ចម្រុះ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​នឹង​បន្ត​បេសកម្ម​ហោះ​ហើរ​លើ​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ស៊ីរី​ដូច​ទៅ​តាម​ផែនការ​ហើយ​នឹង​គាំទ្រ​បេសកម្ម​អន្តរជាតិ​ដើម្បី​កម្ទេច​ក្រុមរដ្ឋ​ឥស្លាម។​ ប្រភព​ពី​មន្ទីរ​បញ្ចកោណ​ដែល​មិន​ប្រាប់​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ក្រុម​ចម្រុះ​បាន​វាយ​ប្រ​ហារ​នៅ​ទី​ក្រុង ​Aleppo ​ភាគ​ខាង​ជើង​កាល​ពី​ថ្ងៃ​ពុធ។

​អ្នកនាំ​ពាក្យ​មន្ទីរ​បញ្ចកោណ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លោក Ashton Carter ​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក ​បាន​បញ្ជា​ឲ្យ​បុគ្គ​លិក​មន្ទីរ​បញ្ចកោណ​ធ្វើ​ការ​ទាក់​ទងជាមួយ​រុស្ស៊ី​អំពី​សកម្មភាពក្រុម​ចម្រុះ​នៅ​ក្នុង​ប្រទេសស៊ីរី ​ដើម្បី​បញ្ចៀស​ការ​ប្រឈម​ដាក់​គ្នា​រវាង​ក្រុម​ចម្រុះ​និង​កងទ័ព​រុស្ស៊ី​នៅ​ទី​នោះ។​

ក្នុង​ខណៈ​នោះ​ដែរ ​ពួក​មន្រ្តីមន្ទីរ​បញ្ជកោណ​និង​ប្រទេស​លោក​ខាង​លិច ​បាន​ចោទ​សួរ​ថាតើ​ការវាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី ​ដែល​បាន​ប្រទះ​ឃើញ​នៅ​ទី​ក្រុង Homs​ភាគ​ខាង​លិច​ប្រទេស​ស៊ីរី ​មាន​គោល​បំណង​សំដៅ​ក្រុម​រដ្ឋ​ឥស្លាម​ឬ​ទេ៕

XS
SM
MD
LG