ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ Paul Ryan​ មិន​យល់​ស្រប​លើ​មតិ​របស់​លោក​ Trump អំពី​ចៅក្រម​ម្នាក់


ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ Paul Ryan ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិភាក្សា​អំពី​ផែនការ​ប្រឆាំង​ភាព​ក្រីក្រ​របស់​គណបក្ស​សាធារណរដ្ឋ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ២០១៦។
ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ Paul Ryan ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិភាក្សា​អំពី​ផែនការ​ប្រឆាំង​ភាព​ក្រីក្រ​របស់​គណបក្ស​សាធារណរដ្ឋ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ២០១៦។

លោក​ Paul Ryan ​ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​មិន​យល់​ស្រប​ជាមួយ​អត្ថាធិប្បាយ​មួយ​ដោយ​លោក ​Donald Trump​ ដែល​បាន​ត្រូវ​សន្មត​ថា​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អ.​ខាង​គណបក្ស​សាធារណរដ្ឋ​អំពី​ការ​ជាប់​ពូជ​សាសន៍​អំបូរ​ ម៉ិស៊ិក​នៃ​ចៅក្រម​ម្នាក់​នៅ​ក្នុង​បណ្តឹង​រួម​មួយ​ប្រឆាំង​នឹង​សាកលវិទ្យាល័យ​ Trump ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ អត្ថាធិប្បាយ​នេះ​ជា​«ការ​មិន​អាចការពារ​បានទេ»។

នៅ​ពេល​ត្រូវ​សួរ​កាល​ពី​ថ្ងៃ​អង្គារ​អំពី​អត្ថា​ធិប្បាយ​របស់​លោក ​Trump​ លោក Ryan​ បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​សោក​ស្តាយ​អំពី​អត្ថាធិប្បាយ​ទាំង​នោះ​ដែល​លោក​ Trump ​បានធ្វើ។ ​ការ​អះអាង​ថា​មនុស្ស​ម្នាក់​មិន​អាច​ធ្វើការងារ​របស់​គេ​បាន​ដោយសារ​អំបូរ​ពូជសាសន៍​របស់​គេ​គឺ​ដូចជា​និយម​ន័យ​នៃពាក្យ​រើស​អើង​ខាង​ពូជសាសន៍​ដែល​មាន​ចែង​នៅ​ក្នុង​សៀវភៅសិក្សា»។

ក៏​ប៉ុន្តែ​លោក​មិន​ដកការ​គាំទ្រ​របស់​លោក​ពី​លោក ​Trump ​ដែល​លោក​បាន​ធ្វើ​កាល​ពី​សប្តាហ៍​មុន​ទេ​ហើយ​លោក​បាន​និយាយ​ថា​លោក​គ្មាន​ជំនឿ​ថា​លោក​ស្រី​ Hillary Clinton​ ដែល​ជា​គូប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជា«ចម្លើយ»​នោះ​ទេ។

លោក​ Ryan ​បានធ្វើ​អត្ថាធិប្បាយរបស់​លោក​នៅ​ក្នុងការ​ចេញ​បង្ហាញ​ខ្លួន​មួយ​នៅ​ឯ​កន្លែង​ជ្រកកោន​មួយ​សម្រាប់​ស្ត្រី​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

កាល​ពី​សប្តាហ៍​មុន​លោក ​Trump ​បាន​និយាយ​ថា​ លោក​មា​នអារម្មណ៍​ថា​ចៅ​ក្រម​ Gonzalo Curiel ​ដោយសារ​ ការ​ជាប់​អំបូរ​ម៉ិកស៊ិក​របស់​លោក​ មិន​អាច​កាត់​ក្តី​ដោយ​យុត្តិធម៌​នៅ​ក្នុង​បណ្តឹង​មួយ​ដែល​បាន​ចោទ​ប្រកាន់​លោក​ពី​បទ​គៃ​បន្លំ។​លោក ​Curiel​ ជា​ជនជាតិ​អាមេរិកាំងកើត​និង​ធំ​ធាត់​នៅ​ក្នុងរដ្ឋ Indiana នាប៉ែក​កណ្តាល​ខាង​លិច​ស.រ.អា.។

ទោះ​ណា​ជា​មាន​ការ​រិះ​គន់​ពី​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​ក៏​ដោយ​ក៏លោក​ Trump ​បាន​ប្រកែក​មិន​ព្រម​ដក​ថយ​ពីសេចក្តី​ថ្លែង​ទាំង​នោះ​ទេ។

លោក​ Ben Sasse ​ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ Nebraska ដែល​បានរិះ​គន់​លោក​ Trump ​ជា​ច្រើន​ដង​នៅ​ក្នុង​ពេល​ធ្វើការ​ឃោសនា​បោះឆ្នោត​បាន​សរសេរ​នៅ​លើ​បណ្តាញ​ទ្វីទ័រ​ថា «ការ​និយាយ​ថា​នរណា​ម្នាក់​មិន​អាច​ធ្វើ​ការងារ​ពិសេស​មួយ​បាន​ដោយសារ​អំបូរ​ពូជសាសន៍​របស់​ជន​នេះ​ ជា​និយមន័យ​ត្រង់ៗ​នៃពាក្យ​ថា«ការ​ប្រកាន់​ពូជសាសន៍»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG