ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump និង​​មេដឹកនាំ​កំពូល​របស់​គណបក្ស​សាធារណរដ្ឋ​មាន​ការ​ជឿជាក់​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​រួបរួម​គ្នា


លោក Donald Trump បក់​ដៃ​នៅ​ពេល​លោក​ទៅ​ដល់​កន្លែង​ប្រជុំ​ជាមួយ​នឹង​ប្រធាន​សភា​លោក Paul Ryan នៅ​ទីស្នាក់ការ​បស់​គណៈកម្មាធិការ​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ នៅ Capitol Hill រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦។

លោក​មហា​សេដ្ឋី​អចលនទ្រព្យ Donald Trump ដែល​គេ​រំពឹង​ថា នឹង​ក្លាយ​ជា​បេក្ខជនដែល​ជ្រើស​តាំង​ដោយ​គណបក្ស​សាធារណរដ្ឋ​សម្រាប់​ប្រជែង​យក​តំណែង​ជា​ប្រធានាធិបតី​នោះ​ បាន​ជួប​ប្រជុំកាល​ពីថ្ងៃ​ព្រហស្បតិ៍​ជាមួយ​នឹង​លោក​ប្រធាន​សភា Paul Ryan ដែលជា​មន្ត្រី​កំពូល​របស់​គណបក្ស​ដែល​គេបាន​បោះឆ្នោត​ជ្រើសរើស។

បន្ទាប់​ពី​កិច្ចប្រជុំ​បាន​បញ្ចប់ ពួកគេ​បាន​បញ្ចេញ​ការ​ជឿ​ជាក់​ថា នៅ​ទីបំផុត ពួកគេ​នឹង​រួបរួម​គ្នានៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​ខ្លួន ដើម្បីប្រកួតប្រជែង​ជាមួយ​បេក្ខជន​ដែល​ជ្រើសតាំង​ដោយ​គណបក្ស​សាធារណរដ្ឋ ដែល​ទំនងនឹង​ជា​លោក​ស្រី​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក Hillary Clinton។

ប៉ុន្តែ​ទិដ្ឋភាព​នៅ​ខាង​ក្រៅ​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ ​លោក Trump និង​លោក Ryan ​បាន​ជួប​គ្នា​កាន់​តែ​កៀក​ជាង​មុន​ និង​បាន​តំណាង​ឲ្យ​ការ​ប្រកួត​ដើម្បី​ដណ្តើម​យក​តំណែង​ប្រធានាធិបតី​ដែល​គេ​មិន​បាន​រំពឹង​ទុក ​ដែល​មាន​ហេតុការណ៍​ជាច្រើន​កើត​ឡើង​ដូច​ជា​ អ្នក​តំណាងរាស្ត្រ​ផ្លោះ​របង អ្នកផ្លុំ​ត្រែ​លេច​មុខ​ចេញ​ពី​ហ្វូង​បាតុករ​ខាង​សាសនា និង​ក្រុម​ជន​អន្តោប្រវេសន៍​ដែល​ឥត​មាន​ឯកសារ បាន​នាំគ្នា​រៀបចំ​ធ្វើ​ពិធី​បុណ្យ​សព​ក្លែងក្លាយ​មួយ​សម្រាប់​គណបក្ស​សាធារណរដ្ឋ។ ​

លោក Ryan ដែល​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា លោក​នៅ​មិន​ទាន់​បាន​ត្រៀម​លក្ខណៈ​រួចរាល់​នៅ​ឡើយ​ទេ​ក្នុង​ការ​គាំទ្រយុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump​ នោះ នៅ​មិន​ទាន់​គាំទ្រ​បេក្ខភាព​របស់​លោក​ Trumpទាំង​ស្រុង​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក Ryan បាន​ប្រកាស​ថា លោក​ត្រូវ​បាន​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្រួបបង្រួម​ជាមួយ​នឹង​លោក Trump។ ​

លោក Ryan បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​ពិត​ជា​មាន​ជំនឿ​ថា យើង​កំពុង​តែ​ដាក់​គ្រាប់​ដើម្បី​ឲ្យ​មាន​ការ​បង្រួបង្រួម​គ្នា។ ប៉ុន្តែ​វា​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នៅ​ឡើយ។ វា​ត្រូវ​ការ​ពេល​វេលា។ វា​ពិត​ជា​សំខាន់​ណាស់​ដែល​យើង​មិន​បំភាន់​ការ​រួបរួម​របស់​យើង»៕

XS
SM
MD
LG