ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពាណិជ្ជ​កម្ម​ស្តីពី​ជំងឺ​រលាក​សួត​របស់​កុមារ​ត្រូវ​បាន​ផ្សព្វផ្សាយ​


អ្នកស្រី ចេវ សុខនី ដែល​មាន​ផ្ទៃពោះ ៧​ខែ ឈរនៅ​មុខ​ហាងលក់គ្រឿងអនុស្សាវរីយ៍​ដែល​គាត់​ធ្វើការ។ អ្នក​ស្រី ចេវ សុខនី ទទួលបានការយល់ដឹងពីការថែររក្សាសុខភាពមាតានិងទារក។ (ផន បុប្ផា/VOA)
អ្នកស្រី ចេវ សុខនី ដែល​មាន​ផ្ទៃពោះ ៧​ខែ ឈរនៅ​មុខ​ហាងលក់គ្រឿងអនុស្សាវរីយ៍​ដែល​គាត់​ធ្វើការ។ អ្នក​ស្រី ចេវ សុខនី ទទួលបានការយល់ដឹងពីការថែររក្សាសុខភាពមាតានិងទារក។ (ផន បុប្ផា/VOA)

អង្គការយូនីសែហ្វ​ (UNICEF) ​និង​ក្រសួង​សុខាភិបាល​បាន​រៀបចំ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ចំនួន​បួន​ស្តីពី​រោគ​សញ្ញា​ជំងឺ​ផ្លូវ​ដង្ហើម​របស់​កុមារ​ ដើម្បី​បង្កើន​ការយល់​ដឹង​ក្នុង​ការ​ថែ​ទាំ​ទារក​ទើប​នឹង​កើត ​និង​កុមារ​ដែល​មាន​ជំងឺ​នេះ។ ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ត្រូវ​បាន​គេ​រៀបចំ​សម្រាប់​វិទ្យុ​ និង​ទូរទស្សន៍​ក្នុង​គោល​បំណង​កាត់​បន្ថយ​អត្រា​ស្លាប់​កម្រិត​ខ្ពស់​របស់​កុមារ​នៅ​ក្នុង​ប្រទេស​នេះ។

ការ​ផ្សាយ​ពាណិជ្ជ​កម្ម​មួយ​បង្ហាញ​អំពី​ទិដ្ឋភាព​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ។ ​ស្វាមី​កំពុង​មើល​ការ​ប្រកួត​ប្រដាល់​មួយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍។ ​នៅចន្លោះ​នៃ​ការប្រកួត​មួយ​ទឹកៗ ​មាន​ការបង្ហាញ​ពីរោគ​សញ្ញា​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​រលាក​សួត។​ នៅ​ពេល​ដែល​គេ​ឃើញ​កូន​របស់​ពួក​គេ​មាន​រោគ​សញ្ញា​ទាំង​នោះ​ ពួកគេ​ត្រូវ​នាំ​កូន​ទៅមន្ទីរពេទ្យ​ជា​បន្ទាន់។​

នៅ​ក្នុង​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​នោះ​ មនុស្សនៅ​ក្នុង​ភោជនីយ​ដ្ឋាន​បាន​ស្រែក​ជំរុញ​ឲ្យស្វាមី​ និង​ភរិយា​រួសរាន់​នាំ​កូន​ទៅ​មន្ទីរពេទ្យ។​

ពាណិជ្ជ​កម្ម Unisef ​ស្តីពី​ជំងឺ​រលាក​សួត​របស់​កុមារ
សូម​រង់ចាំ

No media source currently available

0:00 0:01:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ពួក​គេ​បាន​ស្រែក​ថា៖ ​«មែន​ហើយ​ឆាប់​យក​ទៅ​ពេទ្យ​ទៅ!»​

លោក​មាស ប៊ុនលី ​មន្ត្រី​ទាក់ទង​សម្រាប់​អង្គការ Unicef បាន​និយាយ​ថា​ ការ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ដ៏មាន​អត្ថន័យ​ដើម្បី​ផ្តល់​ជា​ព័ត៌មាន​ដល់​ប្រជាជន​អំពី​ជំងឺ​រលាក​សួត​របស់​កុមារ​ និង​ជំងឺ​ផ្សេង​ទៀត​ហ្នឹង​គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ឪពុក​ម្តាយ​នាំ​កូន​ដែល​ឈឺ​ទៅ​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។​

គិលានុបដ្ឋាយិកា​នៅ​ក្នុង​វីដេអូ​ផ្សាយ​ពាណិជ្ជ​កម្ម​បាន​ណែនាំ​ថា៖​ «ដូច្នេះ​សូម​ប្រញ៉ាប់​នាំ​កុមារ​មក​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។ ​ពេលវេលា​គឺ​ជា​អាយុ​ជីវិត»។​

ចេវ សុខនី​ ដែលអាយុ​៣៤​ឆ្នាំ​និង​មាន​ផ្ទៃ​ពោះ ​បាន​និយាយ​ថា​ ព័ត៌មាន​ផ្សព្វផ្សាយ​បែប​នេះ​គឺ​ជា​ព័ត៌មាន​ដែល​មាន​ប្រយោជន៍។ ​គាត់​បាន​បន្ថែម​ថា ​អ្នក​ខ្លះ​មិន​យក​កូន​ទៅ​មន្ទីរពេទ្យ ​ឬ​មណ្ឌល​សុខភាពទេ ​រហូត​ដល់​កុមារ​មាន​សភាព​ធ្ងន់ធ្ងរ។​

ចេវ សុខនី​និយាយ​ថា៖​ «ពួក​គេ​ទុក​កូន​រហូត​ដល់​មាន​សភាព​គ្រោះ​ថ្នាក់»។​

គាត់​បាន​បន្ថែម​ថា៖​ «ការ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​នេះ​គួរ​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​រវាង​ម៉ោង​៦​និង​ម៉ោង​៨​ល្ងាច ​នៅ​ពេល​ដែល​មនុស្ស​ភាគ​ច្រើន​បំផុត​មើល​ទូរទស្សន៍។​

លោក​កឹម​ គុណវឌ្ឍ​ ជា​អគ្គនាយក​នៃ​ទូរទស្សន៍​ជាតិ​កម្ពុជា ​បាន​និយាយ​ថា ​ស្ថានីយ​របស់​លោក​កំពុង​ចាក់​ផ្សាយពាណិជ្ជ​កម្ម​នេះ។ ​ ហើយ​ស្ថានីយ​នេះ​ក៏​បាន​ផលិត​កម្មវិធី​ពិភាក្សា​អំពី​សុខភាព​របស់​ទារក ​កុមារ ​និង​មាតាជា​រៀងរាល់​ព្រឹក​នៅ​ចុង​សប្តាហ៍ ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួមពី​គ្រូពេទ្យ​ និង​ម្តាយ​ដើម្បី​ពិភាក្សា​អំពី​សុខភាព​របស់​កុមារ ​និង​មាតា៕​

XS
SM
MD
LG