ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​ការិយាល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ថា​កាហ្សា​គឺ​ជា​តំបន់ពោរ​ពេញ​ដោយ​ភាព​វឹកវរ​


ក្រុម​គ្រួសារ​និង​មិត្តភក្តិ កប់​សាក​សព​​​បុរស​អាយុ​៥១​ឆ្នាំ ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​តវ៉ា​នៅ​សប្តាហ៍​នេះ នៅ​តំបន់​កាហ្សា កាល​ពី​ថ្ងៃទី​១៦ ឧសភា ២០១៨។
ក្រុម​គ្រួសារ​និង​មិត្តភក្តិ កប់​សាក​សព​​​បុរស​អាយុ​៥១​ឆ្នាំ ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​តវ៉ា​នៅ​សប្តាហ៍​នេះ នៅ​តំបន់​កាហ្សា កាល​ពី​ថ្ងៃទី​១៦ ឧសភា ២០១៨។

នាយក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​បាន​រិះគន់​ប្រទេស​អ៊ីស្រាអែល​ចំពោះ​ការ​បង្ក​ឲ្យ​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​លើ​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន។

លោក​ Zeid Ra'ad al-Hussein ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ពិសេស​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ដើម្បី​ពិភាក្សា​រក​ដំណោះ​ស្រាយ​ចំពោះ​ស្ថានភាព​ដុន​ដាប​នៅ​ក្នុង​ដែនដី​ដែល​គ្រប់គ្រង​ដោយ​ប៉ាឡេស្ទីន​ដែល​មាន​មនុស្ស​ចំនួន​ជិត​ ២​លាន​នាក់​នៅ​ក្នុង​តំបន់​កាហ្សា​ដែល​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​វឹកវរ​ចាប់​តាំង​ពី​ចាប់​កំណើត​រហូត​ដល់​ស្លាប់​ទៅ​វិញ។

កិច្ចប្រជុំ​ពិសេស​នេះ​អាច​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​មើល​អំពើ​ហិង្សា​នៅ​តាម​ព្រំដែន​តំបន់​កាហ្សា​នៅ​សប្តាហ៍​នេះ​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​សា្លប់​ជាង​៦០​នាក់​និង​របួស​២៧០០​នាក់​ផ្សេង​ទៀត។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ​មាន​ទាំង​កុមារ​និង​ស្ត្រី​ រួម​ទាំង​ទារក​ទើប​មាន​អាយុ៨​ខែ​ម្នាក់​ផង​ដែរ។

ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា​ គណៈកម្មការ​ស៊ើប​អង្កេត​ករណី​អំពើ​ហិង្សា​នៅ​តំបន់​កាហ្សា​នេះ​ «នឹង​មិន​ជួយ​ធ្វើ​ឲ្យ​ផ្លាស់​ប្តូរស្ថានភាព​នៅក្នុង​តំបន់​នោះ​ទេ»។

បាតុកម្មតវ៉ា​បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​ចន្ទ​ ខណៈ​ដែល​សហរដ្ឋ​អាមេរិក​បើក​ស្ថានទូត​របស់ខ្លួន​នៅ​ក្នុង​ទីក្រុង ​Jerusalem។ ពួក​បាតុករ​បាន​ទម្លាយ​របង​ព្រំដែន​រវាង​តំបន់​កាហ្សា​និង​អ៊ីស្រាអែល​ បំផ្លាញ​របាំង​លួស​និង​បាន​គប់​ដុំ​ថ្ម។

កងកម្លាំង​អ៊ីស្រាអែល​បាន​បាញ់​ទៅ​លើ​ហ្វូងបាតុករ​ និង​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ផងដែរ។ បាតុករ​៦០​នាក់​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃចន្ទ។

នាយក​ការិយាល័យ​សិទ្ធមនុស្ស​អង្គការសហប្រជាជាតិ​លោក​ Zeid​ បាន​ថ្លែង​ថា​សកម្មភាព​របស់​បាតុករ​ទាំង​នោះ​មិន​បាន​បង្ហាញ​ពី​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​នោះ​ទេ​ ដូច្នេះ​អ៊ីស្រាអែល​មិនគួរ​ត្រូវ​ប្រើ​កងកម្លាំង​ដែល​អាច​ប្រល័យ​ជីវិត​មនុស្ស​បាន​ទាល់​តែ​សោះ។ លោក​បាន​ថ្លែង​បន្ត​ថា ​ការឆ្លើយ​តប​របស់​កងកម្លាំង​សន្តិសុខអ៊ីស្រាអែល​នៅ​តំបន់​កាហ្សា​គឺ​គ្មាន​ភាពយុត្តិធម៌​នោះ​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG