ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នឹង​ធ្វើទស្សនកិច្ច​នៅអ៊ីស្រាអែល​និង​ប៉ាឡេស្ទីន


ប៉ូលិសការពារ​ព្រំដែន​អ៊ីស្រាអែល​ បាន​បញ្ជា​ឲ្យ​បុរសប៉ាឡេស្ទីន​ដោះអាវ​នៅ​ចំនុចត្រួតពិនិត្យ​ មុនពេល​អនុញ្ញាត​ឲ្យ​បុរស​នោះ​​ចាកចេញ​ពី​ Issawiyeh នៃទីក្រុងហ្ស៊េរុយសាឡិម កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥។ លោក បាន គីមូន នឹង​ធ្វើទស្សនកិច្ច​ទៅ​ដែនដី​ទាំង​ពីរនៅថ្ងៃអង្គារ​នេះ។
ប៉ូលិសការពារ​ព្រំដែន​អ៊ីស្រាអែល​ បាន​បញ្ជា​ឲ្យ​បុរសប៉ាឡេស្ទីន​ដោះអាវ​នៅ​ចំនុចត្រួតពិនិត្យ​ មុនពេល​អនុញ្ញាត​ឲ្យ​បុរស​នោះ​​ចាកចេញ​ពី​ Issawiyeh នៃទីក្រុងហ្ស៊េរុយសាឡិម កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥។ លោក បាន គីមូន នឹង​ធ្វើទស្សនកិច្ច​ទៅ​ដែនដី​ទាំង​ពីរនៅថ្ងៃអង្គារ​នេះ។

លោក​ បាន​ គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​គ្រោង​នឹង​ទៅ​ដល់​ដែន​ដី អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​នៅ​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​ធ្វើ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់​ពី​មាន​អំពើ​ហិង្សា​ជាច្រើន​សប្តាហ៍​ដែល​លោក​ហៅ​ថា​ «ការ​កើនឡើង​អំពើ​ហិង្សា​ដ៏​គួរ​ឱ្យ​គ្រោះថ្នាក់‍»។

នៅ​មុន​ពេល​ចាកចេញ​ដំណើរ​ លោក​អគ្គលេខា​បាន​ចេញ​ផ្សាយ​សារ​ជា​វីដេអូ​មួយ​សម្រាប់​ពលរដ្ឋ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន ​ដោយ​ថ្លែង​ថា​ លោក​យល់​ពី​ការ​ខឹងសម្បារ​និងការព្រួយ​បារម្ភ​របស់​ពួកគេ​ទាំង​សងខាង​ ហើយ​លោក​បាន​ទទូច​សុំ​ឱ្យ​គេ​គ្រប់​គ្នា​ប្រឆាំង​នឹង​ភេរវកម្ម​និង​ការអុចអាល​ណាមួយ។​

លោក​ បាន​ គីមូន បាន​អំពាវនាវ​ដល់​មេដឹកនាំ​ប៉ាឡេស្ទីន​ឱ្យ​ប្រើ​ប្រាស់​ឋាមពល​ដែល​ពលរដ្ឋ​មាន​មក​ប្រើ​នៅ​ក្នុង​ផ្លូវ​សន្តិភាព និង​អំពាវ​នាវ​ដល់​យុវជន​ប៉ាឡេស្ទីន​ទាមទារ​ពី​មេដឹកនាំ​ទាំង​នោះ​រួម​ទាំង​មេដឹកនាំ​អ៊ីស្រាអែល​និង​អង្គការ​សហប្រជាជាតិ​ឱ្យ​ជំរុញ​ឱ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ។

លោក​បាន​បញ្ជាក់​នៅ​ក្នុង​សារ​នោះ​ថា​ លោក​មិន​សុំ​ឱ្យ​ពួកគេ​អសកម្ម​ទេ «ប៉ុន្តែ​អ្នក​ទាំងអស់គ្នា​ត្រូវ​តែ​ទម្លាក់​អាវុធ​ចោល​និង​ត្រូវ​មាន​ក្តី​សង្ឃឹម‍»។​

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​មាន​ប្រសាសន៍​ទៀត​ថា ​វិធីសាស្រ្ត​សម្រាប់​អ៊ីស្រាអែល​ទទួល​បាន​សន្តិភាព​និង​សុវត្ថិភាព​ប្រកប​ដោយ​ចីរភាព​គឺ​មិន​មែន​តាម​រយៈការ​ធ្វើ​របង ការដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ និង​ការឆ្លើយតប​យ៉ាង​ខ្លាំង​ក្លា​ដោយ​កម្លាំង​សន្តិសុខ​ទេ។ លោក​បន្ថែម​ថា​ ភាគី​ទាំងពីរ​ត្រូវ​តែ​ប្តេជ្ញា​ស្វែង​រក​ដំណោះស្រាយ​សម្រាប់​រដ្ឋ​ទាំងពីរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG