ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​ប៉ាឡេស្ទីន​ចាក់​ប៉ូលិស​អ៊ីស្រាអែល​៣នាក់​នៅ​ក្រុង​ហ្ស៊េរុយសាឡិម


ប៉ូលិស​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន​ឈរ​យាម​សាកសព​ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​វាយប្រហារ​ដោយ​ការ​ចាក់​សម្លាប់​នៅ​ក្នុង​ក្រុង​ហ្ស៊េរុយសាឡិម (Jerusalem) កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥។
ប៉ូលិស​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន​ឈរ​យាម​សាកសព​ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​វាយប្រហារ​ដោយ​ការ​ចាក់​សម្លាប់​នៅ​ក្នុង​ក្រុង​ហ្ស៊េរុយសាឡិម (Jerusalem) កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥។

ក្រុម​ប៉ូលិស​អ៊ីស្រាអែល​បាន​និយាយ​ថា​ អ្នក​វាយ​ប្រហារប៉ាឡេស្ទីន​ម្នាក់​បាន​ចាក់ប៉ូលិស​បី​នាក់​នៅ​ខាង​ក្រៅ​ក្រុង​ចាស់មួួយ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ក្រុង​ហ្ស៊េរុយសាឡិម (Jerusalem) កាលពី​ថ្ងៃ​សៅរ៍ នៅ​មុន​កងកម្លាំង​ប៉ូលិស​បាន​បាញ់​ជន​នេះ​ស្លាប់។ ​អាជ្ញាធរ​បាន​និយាយ​ថា​ ប៉ូលិស​ម្នាក់​ក្នុង​បណ្តា​ប៉ូលិស​ទាំង​នេះ​មាន​របួស​ធ្ងន់ហើយ​ប៉ូលិស​ពីរ​នាក់​ទៀត​មាន​របួស​បង្គួរ។

កន្លែង​នៃ​ការ​ចាក់នេះស្ថិតនៅ​ជិត​កន្លែង​ដែល​យុវជន​ជំទង់​ប៉ាឡេស្ទីន​ម្នាក់​បាន​ចាក់​ជនជាតិ​អ៊ីស្រាអែល​ពីរ​នាក់​នៅ​មុន​ប៉ូលិស​បាញ់​គាត់​ស្លាប់​កាល​ពី​ពេល​មុន​នោះ​កាលពី​ថ្ងៃ​សៅរ៍។​

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ មាន​ការ​ចាក់​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល នៅ​ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​ជន​ស៊ីវិល​ និង​ទាហាន។​

ការ​វាយ​ប្រហារ​ចាប់ផ្តើម​មាន​នៅ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ក្រុង​ហ្ស៊េរុយសាឡិម​នៅ​ឯ​កន្លែង​មួយ​ជា​ទី​គោរព​បូជា​ដោយ​ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​ដែល​ហៅ​កន្លែង​នោះ​ថា​ព្រះវិហារ​ al-Aqsa និង​កន្លែង​ដែល​ពួក​ជ្វីព​គោរព​បូជា​ដែរ​ ដោយ​ហៅ​ទី​នោះ​ថា​ Temple Mount។

រយៈពេល​មួយ​សប្តាហ៍​នៃ​អំពើ​ហិង្សា​រវាង​ជនជាតិ​អ៊ីស្រាអែល និង​ជនជាតិ​ប៉ាឡេស្ទីន​បាន​រាលដាល​ចូល​ក្នុង​តំបន់​ Gaza ​កាល​ពី​ថ្ងៃសុក្រ​ដោយ​បាន​បណ្តាល​ឱ្យ​ជនជាតិ​ប៉ាឡេស្ទីន​យ៉ាង​តិច​ណាស់​៧នាក់​ស្លាប់​និង​នាំ​ឱ្យ​ជាង​១០០នាក់​ទៀត​ត្រូវ​របួស៕

XS
SM
MD
LG