ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​ចាប់​ផ្តើម​ពិនិត្យ​មើល​ករណី​អំពើ​ពុករលួយ


លោក Ban Ki-moon អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ (រូប​ស្តាំ) និយាយ​ជាមួយ​លោក​ Vitaly Churkin ឯកអគ្គរដ្ឋទូត​រុស៊្សី​ប្រចាំ​អង្គការ​សហប្រជាជាតិ​ មុន​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ នៅ​ទីស្នាក់ការ​កណ្តាល​របស់​អ.ស.ប កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥។
លោក Ban Ki-moon អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ (រូប​ស្តាំ) និយាយ​ជាមួយ​លោក​ Vitaly Churkin ឯកអគ្គរដ្ឋទូត​រុស៊្សី​ប្រចាំ​អង្គការ​សហប្រជាជាតិ​ មុន​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ នៅ​ទីស្នាក់ការ​កណ្តាល​របស់​អ.ស.ប កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥។

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​កំពុង​ចាប់ផ្តើម​ធ្វើ​សវនកម្ម​ហិរញ្ញវត្ថុ​ផ្ទៃ​ក្នុង​រវាង​អង្គការ​ពិភពលោក​ និង​អង្គការ​២​ដែល​បាន​រង​ការ​ចោទ​ប្រកាន់​ពី​រដ្ឋ​អាជ្ញា​របស់​សហរដ្ឋ​អាមេរិក​ពី​ការ​នាំ​អតីត​មន្រ្តី​អង្គការសហ​ប្រជាជាតិ​ម្នាក់​ឡើង​តុលាការ។

លោក Stephane Dujarric អ្នក​នាំពាក្យ​របស់​លោក Ban Ki-moon ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ការិយាល័យ​សវនកម្ម​ហិរញ្ញវត្ថុ​ផ្ទៃ​ក្នុង​នឹង​ពិនិត្យ​មើល​ឡើង​វិញ​នូវ​កិច្ច​សន្យា​រវាង​មូលនិធិ Global Sustainability និង​អង្គការ Sun Kian Ip Group ហើយ​និង​ការ​ប្រើប្រាស់​ថវិកា​ទទួល​បាន​មក​ពី​អង្គការ​ទាំង​នោះ។

អង្គការ​ទាំង​នោះ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ការ​ស្ថិត​នៅ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ផែនការ​សូក​ប៉ាន់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ឲ្យ Ng Lap Seng ​ជា​ពាណិជ្ជករ​ជនជាតិ​ចិន​អាយុ​៦៧ឆ្នាំ ​ដែល​បាន​ដឹកនាំអង្គការ Sun Ip Group ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​ម៉ាកាវ។

កាល​ពី​ថ្ងៃ​អង្គារ ​ក្រុម​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​បាន​ចាប់​ខ្លួន​លោក John Ashe អាយុ​៦១​ឆ្នាំ​នៅ​គេហដ្ឋាន​របស់​លោកខាងក្រៅ​ទីក្រុង​ញូវយ៉ក។ នៅ​ឆ្នាំ​២០១៣ ​លោក Ashe ​ជា​ប្រធាន​សម័យ​ប្រជុំ​ទី​៦៨​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។ ​មុន​នោះ ​លោក​ជា​ឯក​អគ្គរដ្ឋ​ទូត​របស់​ប្រទេស​អង់ទីហ្គា និង​បាប៊ុយដា (Antigua and Barbuda) នៅ​អង្គការ​សហប្រជាជាតិ​អស់​រយៈ​ពេល​ជិត​មួយ​ទសវត្សរ៍។

ក្រុម​អាជ្ញាធរ​និយាយ​ថា ​នៅ​ដើម​ឆ្នាំ​២០១១ ​លោក Asheបាន​ទទួល​សំណូក​ជាង​១លាន​ដុល្លារ​ហើយ​បាន​លួច​បន្លំ​ពន្ធ​នៅ​ក្នុង​ការ​ជួយ​មហាសេដ្ឋី Ng៕

XS
SM
MD
LG