ពួកគេជាច្រើនថាពួកគេទទួលបានសេរីភាពឡើងវិញគឺដោយសារប្រធានាធិបតីអាមេរិកលោក Donald Trump ហើយសង្ឃឹមថាកិច្ចប្រឹងប្រែងរបស់លោក Trump នឹងឈានទៅដល់ការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ក្នុងពេលឆាប់ៗខាងមុខនេះ។
ជនជាតិអ៊ីស្រាអែលប្រកាន់គោលនយោបាយតឹងរ៉ឹងស្វាគមន៍ផែនការរបស់លោកប្រធានាធិបតី Donald Trump សម្រាប់អនាគតហ្កាហ្សា ដែលអំពាវនាវឱ្យជនជាតិប៉ាឡេស្ទីន២លាន ៣សែននាក់ចេញពីតំបន់នេះ។ ពួកគេថា ការចូលទៅរបស់អាជ្ញាធរមិនបានបំពានច្បាប់អន្តរជាតិនោះទេ។ ប៉ាឡេស្ទីនច្រានចោលផែនការនេះ។
រដ្ឋអារ៉ាប់បានអនុម័តផែនការអេហ្ស៊ីបសម្រាប់អនាគតតំបន់ហ្កាហ្សា ហើយបានអំពាវនាវឲ្យ សហគមន៍អន្តរជាតិគាំទ្រផែនការនេះ។ អ៊ីស្រាអែលនិយាយថា ក្រុមហាម៉ាស់មិនត្រូវមានតួនាទីក្នុងអនាគតតំបន់ហ្កាហ្សាទេ។ អ្នកស្រី Linda Gradstein រាយការណ៍ឲ្យ VOA ពីទីក្រុងហ្ស៊េរុយសាឡិម។
ផែនការនេះបានធ្វើឱ្យបណ្តាប្រទេសអារ៉ាប់រួបរួមប្រឆាំង ក៏ប៉ុន្តែ ការខ្វែងគំនិតនៅតែមានអំពីតើនរណាត្រូវគ្រប់គ្រងដែនដីប៉ាឡេស្ទីនដែលហែកហួរដោយសង្គ្រាមហើយនឹងថាតើត្រូវផ្តល់ថវិកាសម្រាប់ស្ថាបនាតំបន់នោះឡើងវិញយ៉ាងដូចម្តេច។
ក្នុងអំឡុងនៃការឈប់បាញ់គ្នានេះ ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំង២៤នាក់ ហើយអ៊ីស្រាអែលបានដោះលែងពួកអ្នកទោសជាង១ពាន់នាក់។
អ៊ីស្រាអែលបានដកកងទ័ពចេញពីភូមិមួយចំនួននៅក្នុងតំបន់ ប៉ុន្តែបានបញ្ជាក់ថាខ្លួនទុកកងទ័ពនៅក្នុងទីតាំងចំនួន ៥ ដែលខ្លួនថាចាំបាច់ដើម្បីការពារផ្នែកនានានៅភាគខាងជើងអ៊ីស្រាអែល។
អ៊ីស្រាអែលនិងក្រុមហាម៉ាស់គ្រោងនឹងដោះដូរចំណាប់ខ្មាំងជាមួយអ្នកទោសបន្ថែមទៀតនៅថ្ងៃសៅរ៍នេះ ប៉ុន្តែប្រតិកម្មប្រឆាំងខ្លាំងក្លាចំពោះសំណើរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលចង់ឲ្យសហរដ្ឋអាមេរិកគ្រប់គ្រងតំបន់ហ្កាហ្សា
ជនជាតិប៉ាឡេស្ទីនដែលភៀសខ្លួនពីផ្ទះសម្បែងដ៏ច្រើនណែនណាន់តាន់តាប់បានចាប់ផ្ដើមធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងជើងនៃតំបន់ហ្កាហ្សាកាលពីថ្ងៃចន្ទ បន្ទាប់ពីអ៊ីស្រាអែលនិងក្រុមហាម៉ាស់បាននិយាយថាពួកគេបានសម្រេចបាននូវកិច្ចព្រមព្រៀងមួយដើម្បីដោះលែងចំណាប់ខ្មាំង ៦ នាក់ទៀត។
ប្រធានកងទ័ពអ៊ីស្រាអែលលោក Herzi Halevi បាននិយាយកាលពីថ្ងៃអង្គារថាលោក នឹងលាលែងពីតំណែងនៅថ្ងៃទី៦ មីនា ដើម្បីជាការទទួលខុសត្រូវចំពោះការបរាជ័យខាងសន្តិសុខថ្ងៃទី៧ តុលា ឆ្នាំ២០២៣
មន្ត្រីម្នាក់ក្នុងក្រុមហាម៉ាស់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអង្គារថា ចំណាប់ខ្មាំងមួយក្រុមទៀតនឹងមានស្ត្រីអ៊ីស្រាអែលបួននាក់ ដែលនឹងត្រូវដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីនមួយចំនួនដែលត្រូវបានអ៊ីស្រាអែលឃុំខ្លួន។
រហូតមកទល់នឹងពេលនេះ ចំណាប់ខ្មាំង៣នាក់ក្នុងចំណោមចំណាប់ខ្មាំង៩៩នាក់ដែលត្រូវបានឃុំខ្លួនដោយពួកសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សាបានត្រូវដោះលែង ដោយ៣០នាក់ផ្សេងទៀតត្រូវគេគ្រោងដោះលែងនៅក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងនេះ។
ក្រុមហាម៉ាស់និងអ៊ីស្រាអែលបានសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់ដែលនឹងនាំឱ្យមានការដោះលែងចំណាប់ខ្មាំង«មួយចំនួន»ដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធនេះជាងមួយឆ្នាំ។
ព័ត៌មានផ្សេងទៀត