ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រុស្ស៊ី​មាន​​មន្ទិល​សង្ស័យ​ពី​ការ​សម្រេច​របស់​​អាមេរិក​ក្នុងការ​ផ្តល់​អាវុធ​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន


រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​ឈរ​នៅ​លើ​ឡាន​​យោធា នៅ​ជិត​ទីក្រុង Artemivsk នៅ​ភាគ​ខាង​កើតនៃ​ប្រទេស​អ៊ុយក្រែន។
រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​ឈរ​នៅ​លើ​ឡាន​​យោធា នៅ​ជិត​ទីក្រុង Artemivsk នៅ​ភាគ​ខាង​កើតនៃ​ប្រទេស​អ៊ុយក្រែន។

ប្រធានាធិបតី​ប្រទេស​អ៊ុយក្រែន​បាន​ថ្លែង​អំណរគុណ​ដល់​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃសៅរ៍​ចំពោះ​ការ​សម្រេច​ផ្តល់​អាវុធ​ទៅ​ឲ្យ​អ៊ុយក្រែន ខណៈ​ដែល​ពួក​អ្នក​ការទូត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​បាន​ព្រមាន​ថា ចំណាត់ការ​នេះនឹង​ធ្វើ​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​កាន់​តែ​ខ្លាំង​ឡើង​ប៉ុណ្ណោះ។

ការ​ឆ្លើយ​តប​ដោយ​ការ​ខឹងសម្បា​ពី​រដ្ឋាភិបាល​ក្រុង​មូស្គូ​កើត​មានឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា ខ្លួន​នឹង​ផ្តល់​អាវុធ​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន ​នៅ​ក្នុងការ​ខំ​ប្រឹង​ប្រែង​មួយ​ដើម្បី​ជួយ​ប្រទេស​នោះ​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​ពួក​ទាម​ទារ​បំបែក​រដ្ឋ​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ផ្នែក​ខាង​កើត​អ៊ុយក្រែន។

លោក ​Sergei Ryabkovអនុរដ្ឋ​មន្រ្តីការ​បរទេស​រុស្ស៊ី​បាន​និយាយ​ថា៖ «​ថ្ងៃ​នេះ ​សហរដ្ឋ​អាមេរិកបាន​ជំរុញ​ប្រទេស​អ៊ុយក្រែន​យ៉ាង​ច្បាស់​ក្រឡែត​ឆ្ពោះ​ទៅ​កាន់​ការ​បង្ហូរ​ឈាម​ថ្មី​មួយ‍»។ លោក​អនុរដ្ឋ​មន្រ្តី​ការបរទេស​រុស្ស៊ី​និយាយ​ទៀត​ថា អាវុធអាមេរិកាំង​នោះ​អាច​នាំ​ឲ្យ​មាន​ជន​រងគ្រោះ​ថ្មី​នៅ​ក្នុង​ប្រទេស​ជិតខាង។

ទោះយ៉ាង​ណា​ក៏ដោយ ​រដ្ឋាភិបាល​អ៊ុយក្រែន ​បាន​ឆ្លើយ​តប​ចំណាត់​នោះ​ដោយ​ការ​អរគុណ​និង​ថ្លែង​អំណរ​គុណ​ដល់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ​ចំពោះ​ការ​ដឹកនាំ​របស់​លោក​ហើយ​ទទូច​ថា ​អាវុធ​ទាំង​នោះ​មិនមែន​ដើម្បី​គោល​បំណង​ធ្វើការវាយ​ប្រហារ​ទេ។

ប្រធានាធិបតី​ប្រទេស​អ៊ុយក្រែន​ Petro Poroshenko​ បាន​និយាយ​នៅលើ​គេហទំព័រ​ជា​ភាសា​អង់គ្លេស​ថា «អាវុធ​របស់​អាមេរិក​នៅ​ក្នុង​កណ្តាប់​ដៃ​ទាហាន​អ៊ុយក្រែន​មិនមែនគោលបំណង​វាយ​ប្រហារ​នោះ​ទេ ​ក៏ប៉ុន្តែ ​ដើម្បីទប់​ទល់​ពួក​ឈ្លាន​ពាន ​ការពារ​ទាហាន​និង​ជនស៊ី​វិល​អ៊ុយក្រែន​និង​ដើម្បីការ​ពារ​ខ្លួនឯង។អាវុធ​ទាំងនោះ​ក៏ជា​ការបង្ការ​ដើម្បី​ទប់​ទល់មេរោគនៃការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី‍»៕

XS
SM
MD
LG