ក្រុមសមាជិកសភាដែលភ័យខ្លាចដោយសារបាតុកម្មហិង្សានៅវិមានសភា បានត្រឡប់មកជួបជុំគ្នានៅយប់ថ្ងៃពុធវិញ ដើម្បីបន្តការរាប់និងបញ្ជាក់ទទួលស្គាល់សន្លឹកឆ្នោតរបស់អង្គបោះឆ្នោត ដែលជាលទ្ធផលនៃការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ទាំងសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ និងគណបក្ស
ការស្ទង់មតិបន្ទាប់ពីបោះឆ្នោតការបង្ហាញថា ស្ត្រីបានជួយឲ្យលោក Joe Biden ឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០២០នេះ។
ក្នុងរដ្ឋបាលលោក Trump សហរដ្ឋអាមេរិកបានផ្តោតលើទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីនិងដកខ្លួនចេញពីភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីលើកស្ទួយដោយរដ្ឋបាលលោកអតីតប្រធានាធិបតី Barack Obama។
លោក Joe Biden ដែលគេសន្មតថាជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក បានជ្រើសរើសស្ត្រីដើម្បីបំពេញតួនាទីគណៈរដ្ឋមន្ត្រីសំខាន់ៗជាច្រើន។
លោកBiden កំពុងជំរុញដំណើរការអន្តរកាលនៃការផ្ទេរអំណាច ទោះបីជាលោកប្រធានាធិបតី Donald Trump មិនទាន់ចុះចាញ់ជាផ្លូវការក៏ដោយ។
លោក Pandjaitan បាននិយាយថា លោកនិងលោកប្រធានាធិបតី Trump បានពិភាក្សាអំពី «ការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច» រវាងប្រទេសទាំង ២ ជាពិសេសបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបន្តឋានៈអនុគ្រោះពន្ធ GSP ដល់ប្រទេសឥណ្ឌូនេស៊ីកាលពីដើមខែនេះមក។
ខណៈដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាន់តែខិតជិតមកដល់ លោក Trump និងលោក Biden បង្កើនការឃោសនាបោះឆ្នោតនៅក្នុងបណ្តារដ្ឋដែលមានការប្រជែងខ្លាំង ដែលបានត្រូវចាត់ទុកថា សំខាន់ដើម្បីឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។
ការស្ទង់មតិសាធារណៈបង្ហាញថា ពលរដ្ឋអាមេរិកាំងមានវ័យចំណាស់ គាំទ្រលោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យច្រើនជាងលោកប្រធានាធិបតី Donald Trump។ អ្នកស្រី Patsy Widakuswara រាយការណ៍ពីរដ្ឋធានី វ៉ាស៊ីនតោន។ លោក ឈឹម សុមេធ ជូនសេចក្តីប្រែសម្រួល៕
ខណ:ពេលដែលរដ្ឋបាលរបស់លោក Trump កំពុងព្យាយាមធ្វើយ៉ាងណាឲ្យមហាជនគិតថា លោកប្រធានាធិបតីជាសះស្បើយបានលឿន យុទ្ធនាការបោះឆ្នោតរបស់លោក កំពុងធ្វើឲ្យការឆ្លងជំងឺកូវីដ១៩ របស់លោក Trump ក្លាយជាចំណុចវិជ្ជមានដើម្បីទាក់ទាញសន្លឹកឆ្នោត។
លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធ ទី ១៦ ខែកញ្ញា បាននិយាយផ្ទុយពីសេចក្ដីថ្លែងការណ៍មួយរបស់នាយកមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ CDC ទាក់ទិននឹងពេលវេលាដែលអាចផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ពលរដ្ឋអាមេរិកាំង និងប្រសិទ្ធភាពនៃការពាក់ម៉ាស់។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្កើតនូវភាពចម្រូងចម្រាសនៅសហ្តហ៍នេះ ដោយហាក់ដូចជាស្នើឲ្យអ្នកគាំទ្ររបស់លោកបោះឆ្នោតចំនួន២ដង គឺតាមរយៈសំបុត្រប្រៃសណីយ៍និងទៅបោះឆ្នោតដោយផ្ទាល់ ដើម្បីសាកល្បងប្រព័ន្ធបោះឆ្នោត ដើម្បីធានាថា សន្លឹកឆ្នោតរបស់ពួកគេត្រូវបានគេរាប់។
មហាសន្និបាតគណបក្សសាធារណរដ្ឋ បានបង្ហាញលោក Donald Trumpថាជាអគ្គមេបញ្ជាការកងទ័ពដ៏រឹងមាំមួយរូប ដែលតទល់ជាមួយគូសត្រូវ និងទាមទារច្រើនថែមទៀតពីសម្ព័ន្ធមិត្តរបស់អាមេរិក។ គូប្រជែងរបស់លោក គឺលោក Joe Biden ថា លោកនឹងឈរជាមួយសម្ព័ន្ធមិត្តរបស់អាមេរិក មិនមែនជាមួយជនផ្តាច់ការនោះទេ។
កម្មវិធី W-GDP ត្រូវបានចាត់ទុកថាជាវិធីសាស្ត្ររបស់រដ្ឋាភិបាលទាំងមូល ដើម្បីជួយដល់ស្រ្តី៥០លាននាក់នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានានៅជុំវិញពិភពលោក ជាមួយនឹងគោលដៅដែលជាសសរស្តម្ភចំនួនបី។
នៅយប់ទីពីរនៃសន្និបាតជាតិគណបក្សសាធារណរដ្ឋកាលពីថ្ងៃអង្គារ អ្នកស្រី Melania Trump ដែលជាភរិយារបស់លោកប្រធានាធិបតី Donald Trump បានថ្លែងគាំទ្រលោក Trump សម្រាប់អាណត្តិទីពីរជាបន្តទៀត។ អ្នកដទៃទៀត រួមទាំងរដ្ឋមន្ត្រីការបរទេសលោក Mike Pompeo ក៏ថ្លែងគាំទ្រលោក Trump ផងដែរ។
អ្នកនយោបាយជាស្ត្រីនៅក្នុងសហរដ្ឋអាមេរិកបានជួបប្រទះជាយូរមកហើយនូវឧបសគ្គបន្ថែម បើប្រៀបធៀបជាមួយអ្នកនយោបាយជាបុរស។ ឧបសគ្គបន្ថែមទាំងនោះមានដូចជាការណ៍ដែលត្រូវគេវាយតម្លៃលើរូបរាង ឬក៏សំឡេងរបស់ពួកគេជាដើម។
គណបក្សប្រជាធិបតេយ្យបានតែងតាំងលោកអតីតអនុប្រធានាធិបតី Joe Biden ជាបេក្ខជនប្រធានាធិបតីកាលពីថ្ងៃអង្គារ នៅក្នុងយប់ទី ២ នៃសន្និបាតជាតិរបស់គណបក្ស។
អ្នកយកព័ត៌មានរបស់វីអូអេប្រចាំនៅសេតវិមានអ្នកស្រី Patsy Widakuswara បានសម្ភាសអ្នកជំនាញ ២ រូប ដែលបានព្យាករណ៍អំពីលទ្ធផលនៃការបោះឆ្នោតដោយមិនអាស្រ័យទៅលើការស្ទង់មតិនោះទេ ប៉ុន្តែផ្អែកលើវិធីសាស្ត្រនៃការទស្សន៍ទាយរបស់ពួកគេផ្ទាល់។
ការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ មានប្រវត្តិជាយូរមកហើយនៅស.រ.អា ដោយមាន តាំងពីសម័យសង្គ្រាមស៊ីវិលមកម្ល៉េះ។ ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ នឹងនាំឲ្យមានការលួចបន្លំសន្លឹកឆ្នោត ឬ ភាពមិនប្រាកដប្រជាជាច្រើនខែបន្ទាប់ពីការបោះឆ្នោត។
ព័ត៌មានផ្សេងទៀត