ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

១៦:២៤ ២៦.២.២០២២

ពលរដ្ឋ​អ៊ុយក្រែន​តវ៉ា​នៅ​ខាង​ក្រៅ​អង្គការ​សហប្រជាជាតិ

ពលរដ្ឋ​អ៊ុយក្រែន​នាំគ្នា​កាន់​បដា​ថ្កោលទោស​រុស្ស៊ី​ចំពោះ​ការឈ្លានពាន​ចូល​ប្រទេស​របស់​ពួកគេ​នៅ​ខាង​ក្រៅ​ទី​ស្នាក់ការ​អង្គការ​សហប្រជាជាតិ នៅ​បូរី New York កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្រប​ពេល​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ជួបប្រជុំ​គ្នា​ដើម្បី​ធ្វើ​សេចក្តីសម្រេច​ថ្កោល​ទោស​រុស្ស៊ី​ចំពោះ​ការវាយប្រហារ​លើ​ប្រទេស​អ៊ុយក្រែន។ (ប៉ូច រាសី/វីអូអេ)

១៩:៣៩ ២៦.២.២០២២

សហគមន៍​អន្តរជាតិ ថ្កោលទោស​ការឈ្លានពាន​របស់​រុស្ស៊ី និង​អំពាវនាវ​ឲ្យ​ចរចាគ្នា

សហគមន៍​អន្តរជាតិ បន្ត​ថ្កោសទោស​មេដឹកនាំ​រុស្ស៊ី​ដែល​បាន​បញ្ជូន​ទ័ព​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ រដ្ឋាភិបាល​អ៊ុយក្រែន​ឲ្យ​ដឹង​ថា ត្រឹមថ្ងៃ​ទី២ គឺ​មាន​ទាហាន​អ៊ុយក្រែន​យ៉ាងហោចណាស់ ១៣៧ នាក់​បាន​ពលី​ជីវិត។ មេដឹកនាំ​នានា ក៏​ស្នើ​ឲ្យ​ភាគី​ជម្លោះ​ជួប​ចរចា​គ្នា​ដោយ​សន្តិវិធី​ផងដែរ។ លោក ម៉ែន គឹមសេង នៃ​វីអូអេ​សូម​សង្ខេប​ប្រតិកម្ម​របស់​មេដឹកនាំ​ទាំងនោះ៕

២១:១៦ ២៦.២.២០២២

ការប្រថុយ​របស់​លោក Putin អំពី​អ៊ុយក្រែន អាច​ជា​គំនិត​ឆ្កួតលីលា

ក្នុងពេលប៉ុន្មានថ្ងៃមុនការលុកលុយ​របស់​រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ពួកមន្ត្រី​លោក​ខាង​លិច​ខ្លះ​នៅ​ពេល​នេះ​ និង​ពី​អតីតកាល បានចាប់​ផ្តើម​មានចម្ងល់អំពី​ភាព​មិន​វង្វេងវង្វាន់របស់​ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។​

ពួក​គេបាន​ចង្អុល​បង្ហាញ​អំពី​អ្វីដែល​ពួក​គេ​យល់​ថា ជា​ការប្រែប្រួល​អាកប្បកិរិយា​របស់លោក Putin ​គឺការ​និយាយ​របស់​លោក​អំពីវិបត្តិ​នេះ ថា​ជា​ភ័ស្តុតាងនៃ​អ្វី​ដែល​បានប្រែ​ប្រួល​ និងបានធ្វើ​ឱ្យមេដឹកនាំ​រុស្ស៊ីរូប​នេះ ​ជា​មនុស្ស​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ជាងមុន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បានពណ៌នា​សុន្ទរកថា​មួយ​របស់​លោក Putin ដែលទទួល​ស្គាល់តំបន់ Donetsk និង​ Luhansk នៃ​ប្រទេស​អ៊ុយក្រែន​ថាជា​រដ្ឋ​ឯករាជ្យថា «ចម្លែក» និង​«មួល​បង្កាច់»។ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក Antony Blinken បានពណ៌នា​សុន្ទរកថានោះ​ថា ​«នាំឱ្យ​មានការព្រួយ​បារម្ភ​ខ្លាំង»។

១៨:០៤ ២៧.២.២០២២

អ៊ីតាលី​នឹង​បញ្ជូន​យន្ដហោះ​ចម្បាំង​បន្ថែម​ទៀត​ទៅ​រ៉ូម៉ានី

ប្រទេស​អ៊ីតាលី​នឹង​បញ្ជូន​យន្ដហោះ​ចម្បាំង Eurofighter ចំនួន៤​គ្រឿង​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​រ៉ូម៉ានី​ពី​លើ​យន្ដហោះ​ចម្បាំង​ដែល​មានស្រាប់​ចំនួន៤​គ្រឿងនៅ​ទីនោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីតាលី លោក Roberto Guerini កាល​ពី​ថ្ងៃទី២៦ ខែកុម្ភៈ​ម្សិលមិញ។

ខណៈ​ដែល​សហភាព​អឺរ៉ុប​កំពុង​តែ​សម្រេច​ចុងក្រោយ​លើ​កញ្ចប់​ទណ្ឌកម្ម​ជុំទី​១​ទៅ​លើ​ប្រទេស​រុស្ស៊ី នាយករដ្ឋមន្ត្រី​អ៊ីតាលី​ លោក Mario Draghi បាន​ថ្លែង​ថា អ៊ីតាលី​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ផ្ដល់​កងកម្លាំង​យោធា​បន្ថែម​ចំនួន ៣.៤០០​នាក់​ ឲ្យ​អង្គការ​អូតង់ (NATO) នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កុំ​ឲ្យវិបត្តិ​អ៊ុយក្រែន​រីករាលដាល​កាន់​តែ​ធំ។ (Reuters)

ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG