ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីតាលី​នឹង​បញ្ជូន​យន្ដហោះ​ចម្បាំង​បន្ថែម​ទៀត​ទៅ​រ៉ូម៉ានី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រទេស​អ៊ីតាលី​នឹង​បញ្ជូន​យន្ដហោះ​ចម្បាំង Eurofighter ចំនួន៤​គ្រឿង​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​រ៉ូម៉ានី​ពី​លើ​យន្ដហោះ​ចម្បាំង​ដែល​មាន​​ស្រាប់​ចំនួន៤​គ្រឿងនៅ​ទីនោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីតាលី លោក Roberto Guerini កាល​ពី​ថ្ងៃទី២៦ ខែកុម្ភៈ​ម្សិលមិញ។ ខណៈ​ដែល​សហភាព​អឺរ៉ុប​កំពុង​តែ​សម្រេច​ចុងក្រោយ​លើ​កញ្ចប់​ទណ្ឌកម្ម​ជុំទី​១​ទៅ​លើ​ប្រទេស​រុស្ស៊ី នាយករដ្ឋមន្ត្រី​អ៊ីតាលី​ លោក Mario Draghi បាន​ថ្លែង​ថា អ៊ីតាលី​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ផ្ដល់​កងកម្លាំង​យោធា​បន្ថែម​ចំនួន ៣.៤០០​នាក់​ ឲ្យ​អង្គការ​អូតង់ (NATO) នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កុំ​ឲ្យ​​វិបត្តិ​អ៊ុយក្រែន​រីករាលដាល​កាន់​តែ​ធំ។ (Reuters)

XS
SM
MD
LG