ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីតប្រធានាធិបតី​ប៉ាណាម៉ា​ពីររូបត្រូវចោទ​ពីបទ​លាងលុយ​ទុច្ចរិត


អតីត​ប្រធានាធិបតី Ricardo Martinelli ត្រូវ​បាន​ចោម​រោម​ដោយ​អ្នក​សារព័ត៌មាន​ នៅ​ពេល​លោក​មក​ដល់​ការិយាល័យ​ព្រះ​រាជអាជ្ញា​ នៅ​ទីក្រុងប៉ាណាម៉ា កាល​ពី​ថ្ងៃ​ទី​២ កក្កដា ២០២០។
អតីត​ប្រធានាធិបតី Ricardo Martinelli ត្រូវ​បាន​ចោម​រោម​ដោយ​អ្នក​សារព័ត៌មាន​ នៅ​ពេល​លោក​មក​ដល់​ការិយាល័យ​ព្រះ​រាជអាជ្ញា​ នៅ​ទីក្រុងប៉ាណាម៉ា កាល​ពី​ថ្ងៃ​ទី​២ កក្កដា ២០២០។

អតីត​ប្រធានាធិបតី​ប្រទេស​ប៉ាណាម៉ា​ចំនួន​ពីរ​នាក់​គឺ​លោក​រីកាដូ ម៉ាទីណែលលី ​(Ricardo Martinelli)​ និង​ ហន់ ខាឡូស វ៉ារែលឡា ​(Juan Carlos Varela) ​ត្រូវ​ចោទ​ប្រកាន់​ពីបទ​លាង​សម្អាត​លុយ​ទុច្ចរិត​ នៅក្នុង​សំណុំរឿង​ពីរ​ដាច់​ដោយ​ឡែក​ពីគ្នា។​

បន្ទាប់​ពី​ចាក​ចេញ​ពី​ការិយាល័យ​រដ្ឋអាជ្ញា​ក្នុង​ទីក្រុង​ប៉ាណាម៉ា​កាល​ពី​ថ្ងៃព្រហស្បតិ៍​ លោក​ម៉ាទីណែលលី​ បាន​និយាយ​ថា ​លោក​ខឹង​សម្បា​ខ្លាំង​ណាស់​ដែល​ក្រុមរដ្ឋ​អាជ្ញា​នៅ​តែ​ភ្ជាប់​លោក​ទៅ​នឹង​សំណុំរឿង​«ជំនួញថ្មី»​ដែល​ក្នុងនោះ​គឺ​មាន​ការ​ចោទ​ប្រកាន់​ថា បាន​ប្រើ​ប្រាស់​ថវិកា​ជាតិ​ដើម្បី​ទិញក្រុម​បោះពុម្ភផ្សាយ​មួយ​ក្នុង​អំឡុង​ពេល​លោក​កាន់​អំណាច​រយៈ​ពេល​៥ឆ្នាំ​ដែល​បាន​បញ្ចប់​កាល​ពី​ឆ្នាំ​២០១៤។​

ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ AFP ​បាន​រាយការណ៍​ថា​ក្រុម​រដ្ឋអាជ្ញា​បាន​ចោទ​ប្រកាន់​លោក​អតីត​ប្រធានាធិបតី ហន់ ខាឡូស វ៉ារែលឡា ​ពីបទ​ទទួល​យក​ប្រាក់​ឧបត្ថម្ភ​ដោយ​ខុស​ច្បាប់​ពី​ក្រុមហ៊ុន​សំណង់​ប្រេស៊ីល​ដ៏ធំ​មួយ​ឈ្មោះ ​Odebrecht ​ក្នុងពេល​ដែល​លោក​បាន​កាន់​អំណាច​ដែល​ទើ​បបាន​បញ្ចប់​កាល​ពី​ឆ្នាំ​២០១៩។​

លោក​វ៉ារេឡា ​បាន​ប្តេជ្ញា​សហការ​ជាមួយ​នឹង​ក្រុម​រដ្ឋអាជ្ញា​ដើម្បី​លាង​ជម្រះ​កេរ្តិ៍ឈ្មោះ​របស់​លោក។​

លោក​ ម៉ាទីណែលលី​ បាន​ឈ្នះឆ្នោត​ក្នុងឆ្នាំ​២០០៩​ ដោយ​យក​លោក​វ៉ារែល​ឡា​ ជាដៃ​គូ​ឈរ​ឈ្មោះ ប៉ុន្តែ​សម្ព័ន្ធមិត្ត​របស់​ពួក​គេ​បាន​បែក​បាក់​នៅ​ពេល​ដែល​លោក​បាន​បណ្តេញ​លោក​វ៉ារែលឡា​ពី​តំណែង​រដ្ឋមន្ត្រី​ការបរទេស​ក្នុង​ឆ្នាំ​២០១១៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG