ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ល្បែង​នយោបាយ​នៅ​តែ​បន្ត​លើ​របាយការណ៍​របស់​រដ្ឋ​អាជ្ញា​ពិសេស Mueller

រូបឯកសារ៖ រូបថតនៃរបាយការណ៍​របស់​រដ្ឋអាជ្ញាពិសេស​ស្តី​ពីការស៊ើប​អង្កេត​រឿង​ជ្រៀត​ជ្រែក​របស់​​ប្រទេស​រុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ ត្រូវបានថតនៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។

សម្រាប់​ប្រធានា​ធិបតី​ត្រាំ ការស៊ើប​អង្កេត​រឿង​ជ្រៀត​ជ្រែក​របស់​​ប្រទេស​រុស្ស៊ី​ជា​បញ្ហា​ពី​អតីតកាល។ប្រធាធិបតី​ត្រាំ​ថ្លែង​ថា៖ «ការ​ស៊ើបអង្កេត​២ឆ្នាំ បង្ហាញ​ថា ​មិន​មាន​ការ​ឃុបឃិត ​​ការ​រំលោភ​យុត្តិធម៌ និង​បញ្ហា​ផ្សេងៗ​ទៀត​ទេ»។

សង្គ្រាម​នយោបាយ​ត្រូវ​គេ​រំពឹង​ថា នឹង​កើតឡើង​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​នៅ​សប្តាហ៍នេះ​រវាង​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​ស្វះ​ស្វែង​រក​ព័ត៌មាន​ និង​ភស្តុតាង​បន្ថែម​ទៀត ទាក់​ទិន​នឹងការ​ស៊ើបអង្កេត​រឿង​ជ្រៀតជ្រែក​របស់​រុស្ស៊ី ​ជាមួយ​នឹង​រដ្ឋបាល​របស់​ប្រធានាធិបតី​ ត្រាំ​ ដែល​ស្វះ​ស្វែង​បង្វែរ​បញ្ហា​នោះ​ និង​ចាក​ចេញ​ពី​ការស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាពិសេស​លោក Robert Mueller។

សម្រាប់​ប្រធានា​ធិបតី​ត្រាំ ការស៊ើប​អង្កេត​រឿង​ជ្រៀត​ជ្រែក​របស់ប្រទេស​រុស្ស៊ី​ជា​បញ្ហា​ពី​អតីតកាល។

លោកប្រធាធិបតី​ ត្រាំ​ ថ្លែង​ថា៖ «ការ​ស៊ើបអង្កេត​ ២ ឆ្នាំ បង្ហាញ​ថា ​មិន​មាន​ការ​ឃុបឃិត ការ​រំលោភ​យុត្តិធម៌ និង​បញ្ហា​ផ្សេងៗ​ទៀត​ទេ»។

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​មួយ​នៅ​ក្នុង​ក្រុង Panama City Beach រដ្ឋ Florida កាលពី​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​មួយ​នៅ​ក្នុង​ក្រុង Panama City Beach រដ្ឋ Florida កាលពី​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។

គណបក្ស​ប្រជា​ធិបតេយ្យ ​មិន​យល់​ស្រប។

ប្រធាន​សភា​តំណាងរាស្ត្រ​លោក​ស្រី Nancy Pelosi និយាយ​ថា៖

«អ្វី​ដែល​យើង ​ចង់​បាន​គឺ​ការ​ពិត។ យើង​ចង់​ធ្វើវា​ក្នុង​របៀប​មួយ ​ដែល​មាន​ការ​បាក់​បែក​តិចតួច​បំផុត​ដល់​ប្រទេស​របស់​យើង ​ហើយ​និងបាន​ប្រយោជន៍​ច្រើន»។

​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​សភា​តំណាង​រាស្ត្រ​បាន​ទាមទារ​ឲ្យ​មាន​ការ​ប្រគល់​របាយការណ៍​ដើម​ទាំង​ស្រុងរបស់​លោក Mueller ហើយ​និង​ចង់​ឲ្យ​រដ្ឋ​អាជ្ញា​ពិសេស​ផ្តល់​កសិណសាក្សី​អំពីការ​ស៊ើបអង្កេត​ ហើយ​និង​ការរកឃើញ​របស់​លោក។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក ​លោក William Barr​ បាន​បដិសេធ​ពុំ​ព្រម​ផ្តល់​របាយ​ការណ៍​ពេញលេញ​របស់​លោក​ Mueller ​ដែល​បាន​បណ្តាល​ឲ្យ​គណៈកម្មការ​សភា​តំណាងរាស្ត្រ​ប្តឹង​លោក Barr ​ឲ្យ​ទទួល​ខុស​ត្រូវ​ពី​ការ​ប្រមាថ​មើល​ងាយ​សភា។

ប្រធាន​សភា​តំណាងរាស្ត្រ​លោក​ស្រី Nancy Pelosi ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​វិមានសភា Capitol Hill រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។
ប្រធាន​សភា​តំណាងរាស្ត្រ​លោក​ស្រី Nancy Pelosi ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​វិមានសភា Capitol Hill រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។

​លោក Adam Schiff តំណាង​រាស្ត្រ​ខាង​គណក្ស​ប្រជា​ធិបតេយ្យ​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ ABC ​ក្នុង​កម្មវិធី ​This Week ថា៖

«រដ្ឋបាល​របស់​លោក ត្រាំ ​បាន​សម្រេច​និយាយ​ថា មិន​មាន​ការ​ប្រព្រឹត្ត​ដោយ​ធ្វេស​ប្រហែសអ្វី​ទាំងអស់។ មិន​មាន​ភស្តុតាង ឯកសារ ​មិន​មាន​អ្វី​ទាំងអស់។ ដូច្នេះ ​ពួកគេ កំពុង​ធ្វើ​ឲ្យ​រាំង​ស្ទះ។​ ពួកគេ​ចង់​ពន្យារ​បញ្ហា​នេះ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ ​ហើយ ​យើង​នឹង​ប្រយុទ្ធ​ប្រឆាំង​នឹងបញ្ហា​នេះ»។

រូបភាព​ឯកសារ៖ លោក​តំណាងរាស្ត្រ Adam Schiff ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​ក្នុង​វិមាន​សភា​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ លោក​តំណាងរាស្ត្រ Adam Schiff ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​ក្នុង​វិមាន​សភា​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩។

​គណបក្ស​សាធារណរដ្ឋ ​ចោទ​ប្រកាន់​គណបក្ស​ប្រជាធិបតេយ្យ​ពី​ការ​បដិសេធ​មិន​ទទួល​យក​លទ្ធផល​របស់​របាយការណ៍​របស់​លោក Mueller ​ដែល​ភាគ​ច្រើន​គាំទ្រប្រធានាធិបតី​ ត្រាំ។

សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សាធារណរដ្ឋ​លោក​ Rand Paul ថ្លែង​ថា៖

«យើង​បាន​ចំណាយ​ប្រាក់ ​៣៥​ លាន​ដុល្លារ​ ដើម្បី​ស៊ើបអង្កេត​ប្រធានាធិបតី។ ការ​សន្និដ្ឋាន​នៃ​ការ​ស៊ើបអង្កេត​នោះ​គឺ​ថា ​មិន​មាន​ឧក្រិដ្ឋកម្ម​ទេ។ ការណ៍​ដែល​ថា លោក​ប្រធានាធិបតី ​រំលោភយុត្តិធម៌​ដើម្បី​ព្យាយាម​លាក់​ការ​ស៊ើប​អង្កេត​អំពី​អ្វី​ដែល​លោក​មិន​បាន​ធ្វើ​ គឺ​ជា​ការមិន​សមហេតុ​សមផល។ ហើយ​ពលរដ្ឋ​អាមេរិកាំង ​ដឹង​អំពី​បញ្ហា​នេះ»។

រូបភាព​ឯកសារ៖ លោក Rand Paul សមាជិក​ព្រឹទ្ធសភា​ឆ្លើយ​សំណួរ​របស់​អ្នក​កាសែត​ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​វិមានសភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
រូបភាព​ឯកសារ៖ លោក Rand Paul សមាជិក​ព្រឹទ្ធសភា​ឆ្លើយ​សំណួរ​របស់​អ្នក​កាសែត​ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​វិមានសភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។

គណបក្ស​ប្រជាធិបតេយ្យ​កំពូលៗ​ក្នុង​សភា​តំណាង​រាស្ត្រ​បាន​រិះគន់​តបតប្រឆាំង​វិញ​ ដោយ​អំពាវនាវ​ឲ្យ​មាន​ដំណើរ​ការប្តឹង​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតីពី​តំណែង​ ក៏ប៉ុន្តែ​បាន​ព្រមាន​ថា សេតវិមាន ​អាច​បង្អាក់​ដំណើរ​ការ​របស់​សភា​បាន។

ប្រធាន​សភា​តំណាងរាស្ត្រ​លោក​ស្រី Nancy Pelosi និយាយ​ថា៖

«ជា​រៀង​រាល់​ថ្ងៃ ​ពួកគេ​កំពុងបង្ហាញ​ថា ពួកគេ​រារាំង​ដល់​ដំណើរការយុត្តិធម៌​ ដោយការ​មិន​អើពើ​អំពី​ដីការកោះហៅ​របស់​សភា ហើយ​ដោយប្រកាស​ថា ពួកគេ​មិន​ចាំបាច់​មក​ថ្លែង​នៅ​មុខ​សភា​ ដើម្បី​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​អាច​ដឹង​ពី​ការ​ពិត​បាន​នោះ​ទេ»។

​ប្រធានាធិបតី ​ត្រាំ ​និយាយ​ថា ការខំ​ប្រឹងប្រែង​របស់​គណបក្ស​ប្រជា​ធិបតេយ្យ ​នឹង​ជួប​លទ្ធផល​បញ្ច្រាស់​មក​វិញ។​

លោកប្រធានាធិបតី ​ត្រាំ ថ្លែងថា៖ «ឥឡូវ​នេះ ​គណ​បក្ស​ប្រជា​ធិបតេយ្យ ​កំពុង​និយាយថា ​យើង​ចង់បានច្រើន​ទៀត។​ ហើយ ​តាមការ​ពិត ​ពួក​គេ​កំពុង​ទទួល​លទ្ធផល​ដែល​ផ្ទុយ​ពី​នេះ ​ពីព្រោះ​តែ​យើង​មាន​ការ​គាំទ្រ​ដ៏​ល្អ​ក្នុង​ការ​ស្ទង់​មតិ​ដែល​យើង​មិន​ធ្លាប់​មាន»។​

ខណៈ​ដែលគណបក្ស​ប្រជាធិបតេយ្យ​ក្នុង​សភា​តំណាងរាស្ត្រ​បន្ត​ចរចា​ឲ្យ​លោក Mueller ផ្តល់​សក្ខីកម្ម ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធ​សភា​ ដែល​ដឹក​នាំ​ដោយ​គណបក្ស​សាធារណរដ្ឋ ​បាន​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ដល់​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ ដោយ​ការ​កោះ​ហៅ​លោក Donald Trump Jr. កូន​ប្រុស​របស់ប្រធានា​ធិបតី​ត្រាំ​ មក​ផ្តល់​សក្ខីកម្ម​ដែល​ជាផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​ផ្ទាល់​របស់​គណៈកម្មាធិការ​នោះ​ ពី​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ក្នុង​ការបោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​ ២០១៦៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG