ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​ថា​ទីផ្សារ​ឯកជន​កូរ៉េ​ខាងជើង​គឺ​ជា​គោលដៅ​នៃ​អំពើ​ពុករលួយ​ និង​ការរំលោភ​សិទ្ធិមនុស្ស


រូបភាព​ឯកសារ៖ លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ហាង​លក់​ទំនិញ Taesong នៅ​មុន​ពេល​សម្ភោធ​ហាង​នេះ កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ហាង​លក់​ទំនិញ Taesong នៅ​មុន​ពេល​សម្ភោធ​ហាង​នេះ កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។

ប្រជាពលរដ្ឋ​កូរ៉េខាងជើង​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​លំបាក​នៅក្នុង​ប្រទេស។ ទីផ្សារ​ឯកជន​ខុសច្បាប់​នៅ​កូរ៉េខាងជើង​ពោរពេញ​ទៅ​ដោយ​អំពើ​ពុករលួយ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​គ្រប់ទម្រង់។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​អង្គការ​សហប្រជាជាតិ។

ប្រព័ន្ធ​គ្រប់គ្រង​របប​រដ្ឋកូរ៉េ​ខាងជើង​ត្រូវ​បាន​ដួលរលំ​នៅ​ពាក់កណ្តាល​ទសវត្សរ៍​១៩៩០ ខណៈ​គ្រោះទុរភិក្ស​ និង​វិបត្តិ​សេដ្ឋកិច្ច​បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​បង្កើត​ទីផ្សារ​ពាណិជ្ជកម្ម​ក្រៅ​ផ្លូវការ​នៅក្នុង​របប​សង្គមនិយម។

របាយការណ៍​មួយ​របស់​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​បាន​បង្ហាញ​ថា ​ទីផ្សារ​ពាណិជ្ជកម្ម​ខុសច្បាប់​ទាំងនេះ​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​សាមញ្ញ​រង​ការ​ចាប់ខ្លួន​ កាត់ទោស​និង​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង។ មន្ត្រី​ដែល​មាន​ប្រាក់​ចំណូល​ទាប​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​ធ្វើ​ការ​គំរាមកំហែង​ចាប់ខ្លួន​ ដើម្បី​ទារ​សំណូក​ពី​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ និង​សុខចិត្ត​បង់​ទៅ​ឲ្យ​មន្ត្រី​ទាំងនោះ។

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​នេះ​ផ្អែក​លើ​លទ្ធផល​នៃ​ការសម្ភាសន៍ជាមួយ​ជនជាតិកូរ៉េ​ខាងជើង ​២១៤ នាក់​ដែល​បាន​រត់ចេញ​ពី​របប​នេះ​ និង​បាន​ទៅរស់​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។

របាយការណ៍​នេះ​ក៏​បាន​ដាក់​ការ​ស្តី​បន្ទោស​ទៅ​លើ​របប​នេះ ​ដែល​បាន​ដាក់​អាទិភាព​លើ​ការគាំទ្រ​យោធា​ និង​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​ ជាជាង​ការផ្តល់​ការគាំទ្រ​ពេញលេញ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន៕

XS
SM
MD
LG