ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក​ត្រាំ​ប៉ះ​ទង្គិច​ជាមួយ​ម្ចាស់​ផ្ទះ​រៀប​ចំ​សន្និសីទ​កំពូល G-7 មុន​ពេល​ជំនួប​កំពូល​មក​ដល់


រូបឯកសារ៖ លោក ​ដូណាល់ ត្រាំ (ស្តាំ) និង​លោក​ Justin Trudeau នាយករដ្ឋ​មន្ត្រី​កាណាដា នៅ​ពេល​លោក Trudeau មក​ដល់​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​២០១៧។

មួយ​ថ្ងៃ​មុន​ការ​ប្រជុំសន្និសីទ​កំពូល ​G-7 នៅ​ក្នុង​ប្រទេស​កាណាដា ​លោក​ប្រធានា​ធិបតី​​ស.រ.អា.​​បាន​រិះ​គន់​លោក​ Justin Trudeau នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កាណាដា​ដែល​ជា​អ្នក​រៀប​ចំ​សន្និសីទ​នេះ​ហើយ​សេតវិមាន​បាន​ប្រកាស​ថា​លោក ដូណាល់​ ត្រាំ​ នឹង​មិន​ចូល​រួម​ក្នុង​អង្គ​ប្រជុំ​ខ្លះ។​

មួយ​ថ្ងៃ​មុន​ការ​ប្រជុំសន្និសីទ​កំពូល ​G-7 នៅ​ក្នុង​ប្រទេស​កាណាដា ​លោក​ប្រធានា​ធិបតីស.រ.អា.បាន​រិះ​គន់​លោក​ Justin Trudeau នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កាណាដា​ដែល​ជា​អ្នក​រៀប​ចំ​សន្និសីទ​នេះ​ហើយ​សេតវិមាន​បាន​ប្រកាស​ថា​លោក ដូណាល់​ ត្រាំ​ នឹង​មិន​ចូល​រួម​ក្នុង​អង្គ​ប្រជុំ​ខ្លះ។​

នៅ​ក្នុង​សារ​លើ​បណ្ដាញ​ទ្វីធ័រ​ ពីរ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ លោក​ ត្រាំ​ បាន​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កាណាដា​និង​លោក​ប្រធានា​ធិបតី​បារាំង​ Emmanuel Macron ថា​«ដក​ពន្ធគយ​ច្រើន​លើ​ទំនិញ​ស.រ.អា.»​និង​ថា​បាន​បង្កើត«របាំង​ពន្ធគយ​មិន​មែន​ជា​ប្រាក់​កាស»។

លោក ត្រាំ ក៏​បាន​និយាយ​ដែរ​ថា​លោក ​Trudeau «តូចចិត្ត»​អំពី​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ឆ្លង​កាត់​ព្រំដែន។​

កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ​លោក ត្រាំ​ បាន​សេរសេរ​សារ​ទៀត​ដោយ​លោក​បាន​សុំ​ដល់​សហភាព​អឺរ៉ុប​និង​ប្រទេសកាណាដា​ឱ្យ«បន្ទាបរបាំង​ពន្ធគយ​របស់​អ្នក ហើយ​បើ​មិន​ធ្វើ​ដូច​នេះ​ទេ​ យើង​នឹង​បង្កើន​ពន្ធគយ​ដូច​អ្នក​ដែរ!»

សារ​លើ​ទ្វីធ័រ​ របស់​លោក ត្រាំ​ មាន​ឡើង​ក្រោយ​លោក ​Macron បាន​គំរាម​កំហែង​ថា​នឹង​ផាត់​ស.រ.អា.​ចេញ​ពី​សេចក្តី​ថ្លែងការណ៍​ចុង​ក្រោយ​នៃ​ក្រុម​ប្រទេស G-7 ​ដែល​នឹង​ត្រូវ​ចេញ​ផ្សាយ​នៅ​ក្នុង​កន្លែង​ទេសចរណ៍​តំបន់​ភ្នំ Charlevoix។

នៅ​ក្នុង​សារ​របស់​លោក​ជា​ភាសា​បារាំង​និង​ភាសាអង់​គ្លេស លោក ​Macron បាន​មាន​ប្រសាសន៍​ថា​ នៅ​ពេល​ដែល​លោក ត្រាំ​ «ប្រហែល​មិន​យល់ទា​ស់​ដោយ​នៅ​ឯកា​ទេ»​មេដឹក​នាំ​៦​នាក់​ទៀត​ដែល​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​កាណាដា​ក៏​មិន​យល់​ទាស់​ដែរ​ក្នុង​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀងមួយ​ក្នុង​ចំណោម​ពួក​គេ៕

XS
SM
MD
LG