ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ត្រាំ ថ្លែង​ថា​អាមេរិក​មាន​ក្តីសង្ឃឹម មាន​ការ​សន្យា ​និង​សក្តានុពល​ជា​ច្រើន


លោក​ ដូណាល់​ ត្រាំ ថ្លែង​ក្នុង​ពេល​ជួប​ជាមួយ​ហ្វូង​មនុស្ស​នៅ​ស្តាត Ladd–Peebles កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ។
លោក​ ដូណាល់​ ត្រាំ ថ្លែង​ក្នុង​ពេល​ជួប​ជាមួយ​ហ្វូង​មនុស្ស​នៅ​ស្តាត Ladd–Peebles កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ។

រយៈពេល​មួយ​ខែ​មុន​ថ្ងៃ​ចូល​កាន់​តំណែង ​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក ​លោក ដូណាល់​ ត្រាំ​ និយាយ​ថា​សហរដ្ឋ​អាមេរិក​មាន​ក្តី​សង្ឃឹម មាន​ការសន្យា និង​សក្តានុពល​ជាច្រើន​ដោយ​លោក​បាន​ច្រាន​ចោល​ការលើក​ឡើង​របស់​ស្រ្តី​ទី​មួយ​អាមេរិក ​លោកស្រី Michelle Obama ដែល​ថា​ជ័យជម្នះ​នៅ​ក្នុង​ការបោះឆ្នោត​របស់​លោក​ធ្វើ​ឲ្យ​ប្រទេស​ដែល​បែក​បាក់​ដោយ​សារ​នយោបាយ​មួយ​នេះ​ អស់​សង្ឃឹម។

លោក ត្រាំ បាន​ថ្លែង​ទៅ​កាន់​ហ្វូង​មនុស្ស​ប្រមូល​ផ្តុំ​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍​ក្នុង​សង្កាត់ Mobile​ រដ្ឋ Alabama ថា៖ «ប្រទេស​យើង​នឹង​ទទួល​បាន​ជោគជ័យ​យ៉ាង​អស្ចារ្យ​ម្តង​ទៀត»។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ក្នុង​កម្មវិធី​ជជែក​ពី​នេះ​ពី​នោះ​ដែល​សម្របសម្រួល​ដោយ​អ្នកស្រី ​Oprah Winfrey ដែល​នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ ស្រ្តី​ទី​មួយ​អាមេរិក​បាន​និយាយ​ថា បន្ទាប់​ពី​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដ៏​ចម្រូងចម្រាស «ឥឡូវ​នេះ យើង​មាន​អារម្មណ៍​ខុស​ពី​មុន។ ឥឡូវ​នេះ​យើង​កំពុង​មាន​អារម្មណ៍​អស់​សង្ឃឹម។ ក្តី​សង្ឃឹម​គឺ​មាន​សារៈសំខាន់​ណាស់។ វា​គឺ​ជា​ទស្សនៈ​ដ៏​ចាំបាច់​មួយ។ តើ​អ្វី​ដែល​អ្នក​ផ្តល់​ដល់​កូន​របស់​អ្នក ប្រសិន​បើ​អ្នក​មិន​អាច​ផ្តល់​ក្តី​សង្ឃឹម​ដល់​ពួកគេ​នោះ?»

លោក ត្រាំ ដែល​ជា​មហាសេដ្ឋី​អចលនទ្រព្យ​វ័យ​៧០​ឆ្នាំ​ហើយ​ក្លាយ​ជា​អ្នកនយោបាយ​នោះ មិន​ខ្វល់​នឹង​អត្ថាធិប្បាយ​នោះ​ទេ ហើយ​បាន​ប្រាប់​ទៅ​អ្នកគាំទ្រ​នៅ​ក្នុង​ហ្វូង​ប្រមូល​ផ្តុំ​គ្នា​ថា ស្រ្តី​ទី​មួយ «ប្រហែល​ជា​និយាយ​អំពី​អតីតកាល​ទេ»។

លោក​បាន​កោត​សរសើរ​លោក​ស្រី​ និង​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ ចំពោះ​ការស្វាគមន៍​លោក នៅ​ពេល​ដែល​លោក​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សេតវិមាន​ភ្លាមៗ បន្ទាប់​ពី​ការបោះឆ្នោត​ខណៈ​ដែល​ហ្វូង​មនុស្ស​បាន​ស្រែក​មិន​ចូល​ចិត្ត​ពី​ការលើក​ឡើង​ឈ្មោះ​របស់​លោក​និង​លោកស្រី Obama នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG