ការរៀបចំនិងប្រតិបត្តិការសន្តិសុខត្រូវបានរៀបចំឡើងរួចរាល់បានយ៉ាងល្អមួយខែមុននឹងលោក Donald Trump ស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក ដែលត្រូវបានគេរំពឹងថានឹងមានក្រុមបាតុករជាច្រើនដែលមិនធ្លាប់មានពីមុនមក។
បើទោះបីជាសមាជិកយោធានិងក្រុមការពារជាតិបានរៀបចំផែនការសម្រេចព្រឹត្តិការណ៍ស្បថចូលកាន់តំណែងនេះតាំងពីឆ្នាំ២០១២ មកហើយក្តី អាគារផ្ទុកអាវុធនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានបើកទ្វារបស់ខ្លួនតាំងបង្ហាញផែនទីមួយរបស់ទីក្រុងនេះ ហើយពន្យល់អំពីការធ្វើដំណើររបស់លោកប្រធានាធិបតីនៅថ្ងៃស្បថចូលកាន់តំណែងនោះ។
លោកប្រធានធិបតីជាប់ឆ្នោត Trump និងលោកអនុប្រធានាធិបតីជាប់ឆ្នោត Mike Pence នឹងចេញដំណើរពីព្រះវិហារ St.John បន្ទាប់មកពួកគេនឹងឆ្ពោះទៅកាន់សេតវិមានដើម្បីជួបជាមួយនឹងលោកប្រធានាធិបតី Barack Obama ដែលនឹងចប់អាណត្តិ ដែលលោកនឹងប្រគល់សោរសេតវិមានដល់លោក Trump។ បន្ទាប់ពីចុះហត្ថលេខាលើឯកសាររដ្ឋបាលនានា ក្បួនដង្ហែររថយន្តនឹងចេញដំណើរពីសេតវិមានឆ្ពោះទៅកាន់អាគាររដ្ឋសភាដើម្បីចូលរួមក្នុងពិធីស្បថចូលកាន់តំណែងជាផ្លូវការ៕