ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពេល​រដ្ឋាភិបាល​​ត្រូវ​បិទ​មួយ​ផ្នែក​ លោក​ ត្រាំ ​ពិភាក្សា​​អំពី​សន្តិសុខ​តាម​ព្រំដែន


រូបឯកសារ៖ លោក​ប្រធានាធិបតី​ ត្រាំ ថ្លែង​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​ពី​គណបក្ស​ប្រជា​ធិបតេយ្យ​លោក Chuck Schumer នៅ​សេត​វិមាន កាល​ពី​ថ្ងៃ​ទី​១១ ធ្នូ ២០១៨
រូបឯកសារ៖ លោក​ប្រធានាធិបតី​ ត្រាំ ថ្លែង​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​ពី​គណបក្ស​ប្រជា​ធិបតេយ្យ​លោក Chuck Schumer នៅ​សេត​វិមាន កាល​ពី​ថ្ងៃ​ទី​១១ ធ្នូ ២០១៨

ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ បាន​ពិភាក្សាអំពី​សន្តិសុខ​តាម​ព្រំដែន​ជាមួយ​ពួក​សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ​ និង​ជំនួយ​ការ​ជាន់​ខ្ពស់​នៅ​សេតវិមាន​ កាលពីថ្ងៃសៅរ៍​ ចំពេល​មាន​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​ក្រោយពី​ព្រឹទ្ធ​សភា​មិន​អាច​សម្រេច​បាន​នូវ​ការ​សម្រប​សម្រួល​ច្បាប់ចំណាយ​ថវិកា​ដែល​រាប់​បញ្ចូល​ទាំង​លុយ​៥​ពាន់​លាន​ដុល្លារ​សម្រាប់​ធ្វើ​ជញ្ជាំង​តាម​បណ្តោយ​ព្រំដែន​អាមេរិក-ម៉ិកស៊ិក​ ដែល​ស្នើ​ដោយ​លោក​ប្រធានាធិបតី។

ក្នុង​អំឡុង​ពេល​សន្និសីទ​តាម​ទូរស័ព្ទជាមួយ​អ្នកយក​ព័ត៌មាន​កាល​ពី​ថ្ងៃសៅរ៍​ មន្ត្រីរដ្ឋ​បាល​ជាន់​ខ្ពស់​ម្នាក់​ត្រូវ​បាន​គេសួរ​ថា តើ​ហេតុអ្វី​គណបក្ស​ប្រជា​ធិបតេយ្យ​មិន​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​សេតវិមាន​នៅ​ពេល​ដែល​លោក​ ដូណាល់ ត្រាំ ​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា​ ពួកគេ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​នេះ។ ​

មន្ត្រី​នេះ​និយាយ​ថា៖ ​«វាសំខាន់​ណាស់​ដែល​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជា​ធិបតេយ្យ​ចូល​រួម​ហើយ​ចាប់​ផ្តើម​ចរចា​ជាមួយ​យើង។ ការ​សន្ទនា​កាល​ពី​យប់​មិញ​បាន​កើត​ឡើង។ យើង​សង្ឃឹម​ថា​ អ្នក​ទាំង​នោះ​នឹង​បន្ត​នៅ​ថ្ងៃ​នេះ ​ថ្ងៃ​ស្អែក​ និង​ពេល​អនាគត។​ ប៉ុន្ដែ​វាសំខាន់​ណាស់​ថា ​ពួក​គេ​ត្រូវ​ទទួល​ស្គាល់​ថា​ សន្តិសុខ​ព្រំដែន​ ឧប​សគ្គ​នានា​ត្រូវ​តែ​ជាផ្នែក​មួយ​ក្នុង​នៃ​កញ្ចប់​ថវិកា​នេះ»។ ​

ការ​ចរចានៅ​សភា​កម្រិត​បុគ្គលិក​បាន​បន្ត​កាល​ពី​ថ្ងៃ​សៅរ៍ ​ប៉ុន្តែ​មេដឹក​នាំ​ព្រឹទ្ធ​សភា​គណបក្ស​សាធារណរដ្ឋ​គឺ​លោក ​Mitch McConnell​ បាន​និយាយ​ថា ​រាល់​កិច្ច​ព្រម​ព្រៀងជា​ដំបូង​ ​ត្រូវ​មាន​ការ​យល់​ព្រម​ពី​ប្រធានាធិបតី​និង​អ្នក​ដឹកនាំ​សភា​មុន​ពេល​បោះ​ឆ្នោត។ ប្រហែល​មួយ​ភាគបួន​នៃ​ស្ថាបន​រដ្ឋាភិបាល​អស់​ថវិកា​នៅម៉ោង​១២ព្រឹក​ថ្ងៃ​សៅរ៍​ម៉ោង​ទីក្រុង​វ៉ាស៊ីនតោន។ ​ការងារ​បុគ្គលិក​រដ្ឋាភិបាលជាង​៨​សែន​នាក់​ ត្រូវ​បាន​រំខាន​ហើយ​ជាង​ពាក់​កណ្តាល​នៃ​បុគ្គលិក​ទាំង​នោះ​ត្រូវ​បាន​គេ​តម្រូវ​ឱ្យ​ធ្វើ​ការ​ដោយ​គ្មាន​ប្រាក់​ខែ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG