ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ ប្រកាស​ដាក់​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន​និង​ប្ដេជ្ញា​សង់​ជញ្ជាំង​តាម​ព្រំដែន


ប្រធានាធិបតី​ ត្រាំ បែរ​ខ្នង​ទៅ​កាន់​ទស្សនិកជន​ក្នុង​ពេល​ថ្លែង​សុន្ទរកថា​នៅ​ឧទ្យាន​ផ្កាកូលាប​នៃ​សេតវិមាន កាល​ពី​ថ្ងៃ​ទី​១៥ កុម្ភៈ ដោយ​បាន​ប្រកាស​ដាក់​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន។
ប្រធានាធិបតី​ ត្រាំ បែរ​ខ្នង​ទៅ​កាន់​ទស្សនិកជន​ក្នុង​ពេល​ថ្លែង​សុន្ទរកថា​នៅ​ឧទ្យាន​ផ្កាកូលាប​នៃ​សេតវិមាន កាល​ពី​ថ្ងៃ​ទី​១៥ កុម្ភៈ ដោយ​បាន​ប្រកាស​ដាក់​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន។

ប្រធានា​ធិបតី​អាមេរិក​ លោក​ ដូណាល់ ត្រាំ បាន​ប្រកាស​ស្ថានភាព​ជាតិ​មាន​អាសន្ន​ ដោយ​រំលង​សភាជាតិ​ដើម្បី​សង់​ជញ្ជាំង​នៅ​តាម​បណ្ដោយ​ព្រំដែន​ប៉ែក​ខាង​ត្បូង​របស់​សហរដ្ឋ​អាមេរិក។ ការណ៍​នេះ​បង្កើត​ឱ្យ​មាន​ការ​តតាំង​ផ្លូវ​ច្បាប់​មួយ ដែល​អាច​ជួយ​កម្រិត​ដែន​កំណត់​នៃ​អំណាច​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

ដោយ​បាន​ព្រមាន​ប្រឆាំង​នឹង​អ្វី​ដែល​លោក​ហៅ​ថា​ជា​«‍ក្រុម​យូកូង»​ និង​«‍ការ​ឈ្លាន​ពាន»​ដោយ​គ្រឿង​ញៀន​និង​ឧក្រិដ្ឋកម្ម លោក ត្រាំ បាន​មាន​ប្រសាសន៍​ថា​ ការ​ប្រកាស​ស្ថានភាព​អាសន្ន​នេះ គឺជា​«របស់​ដ៏​អស្ចារ្យ​ដែល​ត្រូវ​ធ្វើ»។

​ក្នុង​ពេល​ប្រកាស​នោះ លោក ត្រាំ​ ក៏​បាន​លើក​ឡើង​អំពី​«‍ហ្វូង​មនុស្ស​ម្នា​ដែល​ដើរ​ជា​ក្បួន​ដ៏​អាក្រក់​ក្រៃ​លែង» ដោយ​ប្រហែល​ជា​សំដៅ​ដល់​ក្រុម​ជន​អន្តោប្រវេសន៍​មក​ពី​ទ្វីប​អាមេរិក​កណ្តាល ដែល​បាន​ប៉ុន​ប៉ង​ម្តង​ហើយ​ម្តង​ទៀតចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក ក្នុង​ពេល​លោក​កាន់​ដំណែង​ជា​ប្រធានាធិបតី។

លោក ត្រាំ ថ្លែង​ថា៖ «‍យើង​កំពុង​និយាយ​អំពី​ការ​ឈ្លាន​ពាន​ប្រទេស​របស់​យើង ដោយ​មាន​គ្រឿង​ញៀន អ្នក​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋជន​ហើយ​និង​ក្រុម​ជើង​កាង​គ្រប់​ប្រភេទ»។

ការ​ប៉ុន​ប៉ង​របស់​លោក​ត្រាំ ​ដើម្បី​ឈាន​ទៅ​មុខ​ក្នុង​ការ​សង់​ជញ្ជាំង​តាម​ព្រំដែន ដែល​ជា​ការ​សន្យា​ដ៏​សំខាន់​របស់​លោក​ក្នុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត​នោះ​ ទំនង​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​នយោបាយ​អភិរក្ស​និយម​របស់​លោក​សប្បាយចិត្ត ប៉ុន្តែ​ទង្វើ​នេះ​ក៏​បាន​ពង្រីក​ការ​ចោទប្រកាន់​ដែល​ថា​ លោក​ត្រាំ កំពុង​តែ​រំលោភ​អំណាច​របស់​លោក​ក្នុង​ការ​ប្រកាស​អាសន្ន​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG