ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​សហរដ្ឋ​អាមេរិក ​ត្រូវគេរំពឹង​ថា ​នឹង​បោះឆ្នោត​លើ​សេចក្តី​ព្រាងច្បាប់​សន្តិ​សុខ​ព្រំ​ដែន


រូបឯកសារ៖​ សមាជិកសភាអង្គុយស្តាប់សុន្ទរកថារបស់លោកប្រធានាធិបតីត្រាំ 
រូបឯកសារ៖​ សមាជិកសភាអង្គុយស្តាប់សុន្ទរកថារបស់លោកប្រធានាធិបតីត្រាំ 

សមាជិក​សភា ​និង​បុគ្គលិក​របស់​ពួកគេ​បាន​ធ្វើ​ការ​កាល​ពី​យប់​ថ្ងៃ​ពុធ​ដើម្បី​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ផ្តាច់​ព្រាត់​ ដែល​ចេញ​មក​ពី​គណៈកម្មាធិការ​របស់​គណបក្ស​ទាំង២ ដែល​មាន​ភារៈ​កិច្ច​ក្នុងការ​ធ្វើ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​សន្តិសុខ​ព្រំដែន។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​ត្រូវគេ​រំពឹង​នឹង​បោះឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ស្តីពី​កិច្ច​ព្រម​ព្រៀង​ថវិកា​ដើម្បី​បញ្ចៀស​ការបិទរដ្ឋាភិបាល​មួយ​លើក​ទៀត ​ដើម្បីផ្តល់​ថវិកា​សម្រាប់​ការ​ស្ថាបនា​ជញ្ជាំង​ និង​វិធានការ​សន្តិសុខ​ផ្សេង​ៗ​ទៀត​នៅឯ​ព្រំ​ដែន​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​ម៉ិចស៉ិច។

សមាជិក​សភា ​និង​បុគ្គលិក​របស់​ពួកគេ​បាន​ធ្វើ​ការ​កាល​ពី​យប់​ថ្ងៃ​ពុធ​ដើម្បី​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ផ្តាច់​ព្រាត់​ ដែល​ចេញ​មក​ពី​គណៈកម្មាធិការ​របស់​គណបក្ស​ទាំង២ ដែល​មាន​ភារៈ​កិច្ច​ក្នុងការ​ធ្វើ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​សន្តិសុខ​ព្រំដែន។

​គណៈកម្មាធិការ​នេះ​ជា​ដំណោះ​ស្រាយ​ដែល​បាន​សម្រប​សម្រួល​ឲ្យ​បញ្ចប់​ការ​បិទ​រដ្ឋា ភិបាល​មួយ​ផ្នែក​អស់​រយៈ​ពេល​៣៥​ថ្ងៃ​កាល​ពី​ខែមុន​នៅពេល​ដែល​ពួកគណបក្ស​សា ធារណរដ្ឋ​និង​គណបក្ស​ប្រជា​ធិបតេយ្យ​មានការ​បែក​ខ្ញែក​គ្នា​ពី​ការ​ទាមទារ​របស់​ប្រធា នា​ធិបតី​ត្រាំ​នូ​វ​ប្រាក់​ចំនួន​៥ពាន់​៧រយ​លាន​ដុល្លារ​សម្រាប់ការ​ស្ថាប​នា​ជញ្ជាំង​នៅតាម​ព្រំ​ដែន​ភាគ​ខាង​ត្បូង។

សេចក្តី​ព្រាង​ថវិកា​ថ្មី ​មិន​បាន​បំពេញ​ទៅតាម​សំណើរ​របស់​ប្រធានា​ធិបតី​ត្រាំ​ទេ តែ​ផ្ទុយ​ទៅ​វិញ ​បាន​ផ្តល់​ថវិកា​ចំនួន1,37 ​ពាន់​លាន​ដុល្លារ​សម្រាប់​ជញ្ជាំ​ងប្រវែង​៩០​គីឡូ ម៉ែត្រ​នៅ​តាមបណ្តោយ​ព្រំ​ដែន។ថវិកា​នោះ​ក៏រួម​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បច្ចេកវិទ្យា​ដើម្បី​ឆែកឆេរ​នៅច្រក​ចូល​ព្រំដែន បន្ថែម​មន្រ្តី​គយ​និង​ជំនួយ​មនុស្ស​ធម៌។

លោកChuck Schumer មេដឹក​នាំ​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​បាន​និ​យាយថា «ដោយ​មាន​ការ​ព្រម​ព្រៀង​របស់​គណបក្ស​ទាំង២ ​កិច្ច​ព្រម​ព្រៀង​នេះ មាន​ការ​សម្រប​សម្រួល។​ភាគី​មួយ ​បាន​ផ្តល់​ឲ្យ​បន្តិច ​ហើយ​ភាគី​មួយ​ទៀត ​បាន​ទទួល​បន្តិច​មក​វិញ»៕

XS
SM
MD
LG