ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump មិន​ពេញ​ចិត្ត​នឹង​កិច្ច​ព្រមព្រៀង​ស្តី​ពី​សន្តិសុខ​ព្រំដែន​ទេ ក៏​ប៉ុន្តែ​លោកមិន​រំពឹង​ថា ​នឹង​មានការ​បិទ​រដ្ឋាភិបាល​ទៀត​ទេ


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ

លោក​ Trump បាននិយាយ​ប្រាប់ការ​ប្រជុំ​មួយ​នៃ​គណៈរដ្ឋមន្ត្រី​នៅ​ឯសេតវិមាន​ថា​ «ខ្ញុំមិនអាច​និយាយ​ថា​ខ្ញុំសប្បាយ​ចិត្តទេ។ខ្ញុំ​មិនអាចនិយាយ​ថា​ខ្ញុំ​រំភើបចិត្ត​បានទេ»។

លោកប្រធានាធិបតី​ Donald Trump បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ លោក​មិន​ពេញ​ចិត្ត​ជាមួយ​កិច្ចព្រមព្រៀង​ដែល​សមាជិក​សភា​បាន​សម្រេច​សម្រាប់​ការ​កសាង​របាំង​ថ្មី​មានកម្រិត​នៅ​តាមព្រំដែន​រវាង​ស.រ.អា និង​ប្រទេស​ម៉ិចស៊ិក​ទេ ក៏​ប៉ុន្តែ​ថា​លោក​មិន​គិត​ថា​នឹង​មានការ​បិទ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​មួយ​លើក​ទៀតទេ​អំពី​ជម្លោះ​នេះ។​

លោក​ Trump បាននិយាយ​ប្រាប់ការ​ប្រជុំ​មួយ​នៃ​គណៈរដ្ឋមន្ត្រី​នៅ​ឯសេតវិមាន​ថា​ «ខ្ញុំមិនអាច​និយាយ​ថា​ខ្ញុំសប្បាយ​ចិត្តទេ។ខ្ញុំ​មិនអាចនិយាយ​ថា​ខ្ញុំ​រំភើបចិត្ត​បានទេ»។

មេដឹកនាំ​អាមេរិកាំង​រូប​នេះ​បាន​និយាយ​ថា លោកនឹង​ចុះហត្ថលេខាលើ​សេចក្តី​ព្រាងច្បាប់មួយ​ដែល​មានរួមបញ្ចូល​ប្រាក់​ ១ពាន់៣រយ៧៥លាន​ដុល្លារ​សម្រាប់​កសាង​របង​ថ្មី​មានប្រវែង ៨៨គ.ម.នៅ​ឯព្រំដែន​គឺ​មានប្រមាណ​មួយ​ភាគបួន​នៃទឹក​ប្រាក់​ចំនួន​៥ពាន់៧រយ​លានដុល្លារ​ដែល​លោក​ចង់​បាន​សម្រាប់​ស្ថបនា​ជញ្ជាំងមួយ។ ​ចំណាត់​ការ​នេះ​អាច​បញ្ចៀស​មិន​ឱ្យមានការ​បិទផ្នែក​ខ្លះ​នៃរដ្ឋាភិបាលមួយ​លើកទៀត​ក្នុង​រយៈពេល​បី​សប្តាហ៍​ក្រោយ​ការ​បិទរដ្ឋាភិបាល​សហព័ន្ធ​យ៉ាង​យូរមិនធ្លាប់​មានពី​ពេលមុន​ចំនួន៣៥ថ្ងៃដែល​បានចប់​កាល​ពី​ខែមុន។ ​ការ​ផ្តល់​ប្រាក់​កា​ស​សម្រាប់កិច្ចប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ចំនួន​មួយ​ភាគបួន​អស់​ទឹក​ប្រាក់ទៀត​នៅ​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​សុក្រ ដោយ​មាន​រួម​បញ្ចូល​ទាំង​ប្រាក់​សម្រាប់​ទី​ភ្នាក់ងារសន្តិសុខ​មាតុភូមិ​ដែលយាមល្បាត​ព្រំដែនផង​ដែរ។

លោក Trump បាននិយាយ​ថា​ «ខ្ញុំ​មិនឃើញ​ថា​យើង​នឹង​មាន​ការ​បិទ​រដ្ឋាភិបាលមួយ​លើកទៀតទេ។ខ្ញុំ​មិនយល់​ថា​ការបិទ​រដ្ឋាភិបាល​នឹងកើតមាន​ទេ។យើង​មិន​ចង់ឃើញមានការបិទ​រដ្ឋាភិបាល​ទេ»។

លោក Trump បានបង្ហាញ​សញ្ញាថា​លោកនឹង​រកប្រាក់ឯទៀតៗ​របស់រដ្ឋាភិបាល​ដើម្បី​ពង្រីកការ​កសាង​ជញ្ជាំង​ដោយ​គ្មានការអនុញ្ញាត​ពី​សភា​ដែល​ជា​មធ្យោបាយ​មួយដែល​នឹង​នាំ​ឱ្យមាន​ការ​ជំទាស់​តាមផ្លូវ​ច្បាប់ពី​ក្រុម​ប្រជាធិបតេយ្យ​ដែល​ជា​ពួក​ប្រឆាំង៕

XS
SM
MD
LG