ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ​ បាន​ហៅ​កិច្ច​ចរចា​អំពី​ជញ្ជាំង​ព្រំដែន​ថា​ជា​«ការ​ខាត​ពេល​វេលា»


រូបឯកសារ៖ បុរស​ម្នាក់​ទប់​ខ្លួន​ទៅ​នឹង​បង្គោល​របង​នៅ​តាម​ឆ្នេរ​សមុទ្រ​ក្នុង​ទីក្រុង Tijuana ប្រទេស​ម៉ិកស៊ិក។
រូបឯកសារ៖ បុរស​ម្នាក់​ទប់​ខ្លួន​ទៅ​នឹង​បង្គោល​របង​នៅ​តាម​ឆ្នេរ​សមុទ្រ​ក្នុង​ទីក្រុង Tijuana ប្រទេស​ម៉ិកស៊ិក។

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​បាន​ហៅ​កិច្ច​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​នៅ​ក្នុង​សភា​ស.រ.អា.​អំពី​ការ​ផ្តល់​ប្រាក់​សម្រាប់​កសាង​ជញ្ជាំង​តាម​ព្រំដែន​ថា​ជា​ «ការ​ខាត​ពេល​វេលា»។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជា​មួយ​កាសែត​ The New York Times ក្នុង​សេតវិមាន​កាល​ពីថ្ងៃ​ព្រហស្បតិ៍ ​លោក ត្រាំ​ បាន​ប្រលយ​ពាក្យ​ទៀត​ថា​ លោក​ប្រហែល​ប្រកាស​ភាព​មាន​អាសន្ន​ក្នុង​ប្រទេស​ជាតិ​ដើម្បី​វៀង​ពី​សភា​ហើយ​កសាង​ជញ្ជាំង​នេះ​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​សភា​ទេ។

លោក ​ត្រាំ​ បាន​និយាយ​ថា៖ «ខ្ញុំ​នឹង​បន្ត​កសាង​ជញ្ជាំង​នេះ​ហើយ​ខ្ញុំ​នឹង​មាន​ជញ្ជាំង​ដែល​ត្រូវ​បាន​កសាង​ហើយ។ ​នៅ​ពេល​នេះ​ទោះ​ណា​ជា​ខ្ញុំ​ប្រកាស​ឬ​មិន​ប្រកាស​អំពី​ស្ថាន​ភាព​មាន​អាសន្ន​ក៏​ដោយ ​នោះ​លោក​អ្នកនឹ​ង​ឃើញ​...​ខ្ញុំ​បាន​រៀប​ចំ​ផែន​ការ​អំពី​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​ហើយ»។

ប្រសិន​បើ​គ្មាន​កិច្ច​ព្រម​ព្រៀង​អំពី​សន្តិសុខ​ព្រំដែន​ក្នុង​រយៈ​ពេល​តិច​ជាង​បី​សប្តាហ៍​ដែល​លោក​ ត្រាំ​ នឹង​ចុះ​ហត្ថលេខា​ទេ​នោះ​ នោះ​នឹង​អាច​មាន​ការ​បិទ​រដ្ឋាភិបាល​មួយ​លើក​ទៀត។​

ប្រសិន​បើ​លោក ត្រាំ​ ប្រកាស​ភាព​មាន​អាសន្ន​ក្នុង​ប្រទេស​ជាតិ​ ពួក​ប្រជាធិបតេយ្យ​ដែល​មិន​ចង់​ផ្តល់​ប្រាក់​ដល់​ការ​កសាង​ជញ្ជាំង​ព្រំដែន​ប្រហែល​ជា​ប្រឆាំង​នឹង​លោក ត្រាំ​ ជា​បន្ទាន់​នៅ​ក្នុង​តុលាការ៕

XS
SM
MD
LG