ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trumpមាន​សុទិដ្ឋិនិយម​ចំពោះ​ការឈាន​ទៅរក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​មួយ​ជាមួយ​ចិន


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ជួប​ជាមួយឧបនាយក​រដ្ឋ​មន្រ្តី​ចិន​លោក Liu He នៅ​ក្នុង​សេតវិមានរដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ២០១៩។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ជួប​ជាមួយឧបនាយក​រដ្ឋ​មន្រ្តី​ចិន​លោក Liu He នៅ​ក្នុង​សេតវិមានរដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ២០១៩។

នៅ​ប៉ុន្មាន​ម៉ោង​មុន​ជំនួប​រវាង​លោកប្រធានាធិបតី Donald Trump ជាមួយ​ឧបនាយក​រដ្ឋ​មន្រ្តី​ចិន​លោក Liu He នៅ​ឯសេតវិមាន​ លោកប្រធានាធិបតី Donald Trump បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ការស្វែងរក​ការធ្វើពាណិជ្ជកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​ជាមួយ​ចិន។ លោក Trump បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ការិយាល័យ​ប្រធានាធិបតី​ថា ​«វា​នឹង​ក្លាយ​ជា​កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ​ ឬ​ជា​កិច្ចព្រមព្រៀង​ដែល​យើង​នឹង​ផ្អាក​ក្នុង​រយៈពេល​ខ្លី​មួយ»។

នៅ​អំឡុង​ពិធី​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ​ លោក​ប្រធានាធិបតី​បាន​ព្យាករណ៍​ថា​ឱកាស​ល្អ​នឹង​អាច​កើតឡើង។

លោក​ Trump បាន​ពន្យល់​អំពី​ឧបសគ្គ​នានា​ដែល​អាច​យក​ឈ្នះ​បាន។ លោក​បាន​គូស​បញ្ជាក់​ថា​ប្រទេសចិន​បាន​បើក​ទីផ្សារ​របស់​ពួកគេ​សម្រាប់​សេវាកម្ម​ហរិញ្ញវត្ថុ​ និង​វិស័យ​ផ្សេងៗ​ទៀត។ ប៉ុន្តែ​លោកប្រធានាធិបតី​បាន​ព្រមាន​ផងដែរ​ថា​ យើង​នឹង​មិន​មាន​កិច្ចព្រមព្រៀង​ទេ​ ប្រសិន​បើ​យើង​មិន​ទទួល​បាន​កិច្ចព្រមព្រៀង​មួយ​សម្រាប់​កសិករ​និង​រោងចក្រ​របស់​យើង។

យោង​តាម​លោក Trump បាន​ឲ្យ​ដឹង​ថា​ ការចរចា​នាពេលថ្មីៗ​នេះ​ក៏​នឹង​រួមបញ្ជូល​ចំណាត់ការណ៍​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​កម្មសិទ្ធបញ្ញា​ និង​ការជួញដូរ​ថ្នាំញៀន​ហេ្វតាណុល​របស់​ចិន​ចូលក្នុង​សហរដ្ឋអាមេរិក​ផងដែរ។

លោក Trump បាន​ថ្លែង​ដូច្នេះ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការចរចា​ជុំទីពីរ​ដែល​មាន​បំណង​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទាំងពីរ។

លោក Trump បាន​និយាយ​ថា​ កិច្ចចរចា​កាល​ពី​ថ្ងៃពុធ​រវាង​ក្រុមចចារ​ភាគីអាមេរិក​និង​ភាគីចិន​មាន​ដំណើរការ​ល្អ៕

XS
SM
MD
LG