ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump រិះគន់​ថ្នាក់ដឹកនាំ​ស៊ើបការ​សម្ងាត់​ថា ​អសកម្ម​ និង​ល្ងង់ខ្លៅ


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump

នាយក​ទីភ្នាក់ងារ​ស៊ើបការសម្ងាត់ CIA លោកស្រី Gina Haspelបាន​និយាយ​ថា​បើ​គិត​តាម​បច្ចេកទេស​ ប្រទេសអ៊ីរ៉ង់​បាន​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ឆ្នាំ២០១៥ ដែល​ត្រូវ​បាន​ធ្វើឡើង​រវាង​អ៊ីរ៉ង់​និង​ប្រទេស​មហា​អំណាច​នានា​ ដើម្បី​កាត់​បន្ថយ​ការផលិតនុយ​ក្លេអ៊ែរ​របស់​ខ្លួន។

ប្រធានាធិបតី​អាមេរិកលោក Donald Trump កាល​ពី​ថ្ងៃពុធ​បាន​រិះគន់​ក្រុមមន្ត្រី​ស៊ើបការ​សម្ងាត់​របស់​លោក​ដោយ​លោក​បាន​ហៅ​ពួកគេ​ថា «ជា​មនុស្សអសកម្ម​និង​ល្ងង់ខ្លៅ​ចំពោះ​ការសកម្មភាព​គ្រោះថ្នាក់​របស់​ប្រទេសអ៊ីរ៉ង់​ និង​ថា ​ពួកគេ​មាន​កំហុសឆ្គង»។

លោក​បាន​និយាយ​បន្ថែម​ថា​ ពួកស៊ើបការ​សម្ងាត់​ទាំងអស់​គួរ​ត្រឡប់​ទៅ​រៀន​ឡើង​វិញ»។ ការបង្ហោះសារ​រិះគន់មិន​ធម្មតា​របស់​លោក Trumpនៅ​លើ Twitterប្រឆាំង​នឹង​ពួក​ថ្នាក់​ដឹកនាំ​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​របស់​ប្រទេស​ បាន​ធ្វើឡើង​មួយ​ថ្ងៃ​បន្ទាប់ ពី​ពួកគេ​ខ្វែង​គំនិត​គ្នា​អំពី​បញ្ហា​អ៊ីរ៉ង់​ និង​ការធ្វើ​សក្ខីកម្ម​នៅ​មុខ​សមាជិក​សភា​អំពី​បញ្ហា​ការ​គំរាមកំហែង​នានា​នៅ​ទូទាំង​សកលលោក។

នាយក​ទីភ្នាក់ងារ​ស៊ើបការសម្ងាត់ CIA លោកស្រី Gina Haspelបាន​និយាយ​ថា​បើ​គិត​តាម​បច្ចេកទេស​ ប្រទេសអ៊ីរ៉ង់​បាន​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ឆ្នាំ២០១៥ ដែល​ត្រូវ​បាន​ធ្វើឡើង​រវាង​អ៊ីរ៉ង់​និង​ប្រទេស​មហា​អំណាច​នានា​ ដើម្បី​កាត់​បន្ថយ​ការផលិតនុយ​ក្លេអ៊ែរ​របស់​ខ្លួន។

លោក Trump បាន​សរសេរ​ថា​ ចាប់តាំង​ពី​អាមេរិក​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ​មក​ ប្រទេសអ៊ីរ៉ង់​បាន​ផ្លាស់ប្តូរ​ខ្លាំង​ ប៉ុន្តែ​អ៊ីរ៉ង់​គឺ​ជា​ប្រភព​នៃ​គ្រោះថ្នាក់ និងជម្លោះ។ ពួកគេ​បាញ់​សាកល្បង​គ្រាប់រ៉ូកែត​កាល​ពី​សប្តាហ៍​មុន​ និង​កំពុង​ធ្វើ​បន្តទៀត។ សេដ្ឋកិច្ច​របស់​ពួកគេ​កំពុង​ធ្លាក់ចុះ​ ដែល​ជា​កត្តា​តែមួយគត់​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​ផលិត​របស់​ពួកគេ។ យើង​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ប្រទេសអ៊ីរ៉ង់»។ លោក Dan Coatsនាយក​ស្ថាប័ន​ស៊ើបការ​សម្ងាត់ជាតិ​បាន​ថ្លែងថា​ សហរដ្ឋអាមេរិក​ប្រឈម​នឹង​ភាពច្របូកច្របល់​ដោយសារ​ប្រទេស​ជា​សត្រូវ​ទាំងបួន​គឺ រុស្ស៊ី ​ចិន​ កូរ៉េខាងជើង​ និងអ៊ីរ៉ង់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG