ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាល​របស់​ប្រធានាធិបតី​ត្រាំ​កម្រិត​ទទួល​យក​អ្នក​ធ្វើ​ការ​ជនជាតិ​បរទេស​នៅ​ពេល​រាតត្បាត​មេរោគ​កូរ៉ូណា


រូប​ឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​សម្រាប់​យុទ្ធនាការ​មួយ​នៅ​មជ្ឈមណ្ឌល BOK កាលពី​ថ្ងៃទី២០​ ខែមិថុនា ឆ្នាំ២០២០ នៅ​ក្នុង​ក្រុង Tuls រដ្ឋ Oklahoma។
រូប​ឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​សម្រាប់​យុទ្ធនាការ​មួយ​នៅ​មជ្ឈមណ្ឌល BOK កាលពី​ថ្ងៃទី២០​ ខែមិថុនា ឆ្នាំ២០២០ នៅ​ក្នុង​ក្រុង Tuls រដ្ឋ Oklahoma។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ ​នឹង​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​អន្តោប្រវេសន៍​សម្រាប់​ប្រភេទ​អ្នក​ធ្វើ​ការ​ជា​ជនបរទេស​ជាច្រើន​នៅ​ឆ្នាំ​នេះ ដោយ​យោង​ដល់​ការ​ខូចខាត​សេដ្ឋកិច្ច​ដោយ​ការ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា​រួម​មាន​ការ​បាត់បង់​ការងារ​របស់​អ្នក​ធ្វើ​ការ​ជា​ជនជាតិ​អាមេរិកាំង។

ការ​ផ្អាក​នេះ​អនុវត្ត​ចំពោះ​ទិដ្ឋាការ​ការងារ​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​សួន​ឧទ្យាន​ប្រើ​ហៅ​ថា ទិដ្ឋាការ​ប្រភេទ H-1B និង J-1 សម្រាប់​ការ​ផ្លាស់ប្តូរ​និស្សិត និង​ប្រភេទ​ទិដ្ឋាការ L-1 សម្រាប់​អ្នក​ចាត់ចែង​ក្រុមហ៊ុន​សាជីវកម្ម​ពហុជាតិ។

ការ​ផ្អាក​បណ្តោះ​អាសន្ន​នេះ​ក៏​អនុវត្ត​ចំពោះ​ប្រភេទ​ទិដ្ឋាការ H-2B សម្រាប់​ពួក​អ្នក​ធ្វើ​ការងារ​មិនមែន​ផ្នែក​កសិកម្ម ថ្វី​បើ​មាន​ការ​លើកលែង រួម​មាន​អ្នក​ធ្វើ​ការងារ​ខាង​ផលិត​ម្ហូប​អាហារ អ្នក​មើល​ថែទាំ​សុខភាព និង​អ្នក​ដែល​មើល​ការ​ថែទាំ​កូន​ក្មេង។ពួក​អ្នក​ធ្វើ​ការ​ខាង​កសិកម្ម​ក៏​ត្រូវ​បាន​លើកលែង​ដែរ។

ពួក​មន្រ្តី​សេតវិមាន​និយាយ​ថា ចំណាត់ការ​នេះ​ជា​ការ​ចាំបាច់​ដើម្បី​ការពារ​ពួក​អ្នក​ធ្វើ​ការងារ​អាមេរិកាំង​បន្ទាប់ពី​បាត់បង់​ការងារ​ដ៏​ច្រើន​ក្នុង​អំឡុង​នៃ​ការ​រាតត្បាត​មេរោគ​កូរ៉ូណា ហើយ​និង​រារាំង​ពួក​កម្មករ​បរទេស​កុំ​ឱ្យ​បំពេញ​ការងារ​ចំនួន​៥សែន​២ម៉ឺន​៥ពាន់។ និយាយ​រួម ពួក​អ្នក​ធ្វើ​ការងារ​អាមេរិកាំង​ចំនួន​៤៥លាន​៥សែន​នាក់​បាន​ដាក់​ពាក្យ​សុំ​ប្រាក់​គ្មាន​ការងារ​ធ្វើ​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មីនា​មក​ ដែល​មាន​ជាង​១ភាគ៤​នៃ​កម្លាំង​ការងារ​សហរដ្ឋអាមេរិក​ទាំង​អស់​ចំនួន​១៦៤លាន​៦សែន​នាក់។

ចំនួន​អ្នក​ដែល​ទទួល​ប្រាក់​គ្មាន​ការងារ​ធ្វើ​នៅ​ពេល​បច្ចុប្បន្ន​នេះ​បាន​ធ្លាក់​មក​នៅ​២០លាន​៥សែន​នាក់​នៅ​ពេល​ដែល​អ្នក​ធ្វើ​ការងារ​រាប់​លាន​នាក់​បាន​ត្រឡប់​ទៅ​ធ្វើ​ការងារ​របស់​ខ្លួន​វិញ​នៅ​ពេល​ឥឡូវ​នេះ។

ក្រុមហ៊ុន​ពាណិជ្ជកម្ម​ធំៗ​រួម​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​សភា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាន​ជំទាស់​ប្រឆាំង​ការ​ផ្អាក​ទិដ្ឋាការ​អន្តោប្រវេសន៍​នេះ​ដោយ​និយាយ​ថា កម្មករ​បរទេស​ជាច្រើន​មាន​សារៈសំខាន់ ហើយ​អវត្តមាន​ពួកគេ​នឹង​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ដល់​ការ​ងើប​ឡើង​វិញ​ខាង​សេដ្ឋកិច្ច​របស់​អាមេរិក​បន្ទាប់ពី​ការ​បិទ​ប្រទេស​ជិត​ដោយសារ​មេរោគ​កូរ៉ូណា៕

XS
SM
MD
LG