ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកត្រាំ៖ សហរដ្ឋអាមេរិកផ្អាកជនអន្តោប្រវេសន៍មិនឲ្យចូលក្នុងប្រទេសរយៈពេល៦០ថ្ងៃ


រូបឯកសារ៖ ​ប្រធានាធិបតីដូណាល់ ត្រាំឆ្លើយសំណួរពីអ្នកសារព័ត៌មានអំឡុងពេលសន្និសីទសារព័ត៌មាននៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ ​ប្រធានាធិបតីដូណាល់ ត្រាំឆ្លើយសំណួរពីអ្នកសារព័ត៌មានអំឡុងពេលសន្និសីទសារព័ត៌មាននៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និយាយថា លោកនឹងផ្អាកជាបណ្តោះអាសន្នមិនឲ្យជនអន្តោប្រវេសន៍ចូលក្នុងសហរដ្ឋអាមេរិក ដោយសារតែការផ្ទុះឡើងនូវមេរោគកូរ៉ូណា។

ក្នុងសារតាម Twitter កាលពីយប់ថ្ងៃចន្ទ លោកប្រធានាធិបតី ត្រាំ បានហៅការផ្ទុះឡើងនូវមេរោគកូរ៉ូណាថាជា «ការវាយប្រហារមកពីសត្រូវមើលមិនឃើញ» ហើយលោកប្រធានាធិបតីបាននិយាយយោង «ដល់សេចក្តីត្រូវការការពារការងារសម្រាប់ពលរដ្ឋអាមេរិកាំងដ៏អស្ចារ្យរបស់យើង»។

លោកប្រធានាធិបតីផ្តល់សេចក្តីលម្អិតបន្តិចបន្តួច ដោយនិយាយថា ចំណាត់ការនេះ នឹងធ្វើឡើងដោយបទបញ្ជាប្រធានាធិបតី។

ការបញ្ឈប់ជនអន្តោប្រវេសន៍មកកាន់សហរដ្ឋអាមេរិកអាចប៉ះពាល់អ្នកមានទិដ្ឋាការ និងអ្នកដែលសង្ឃឹមថា នឹងដាក់ពាក្យសុំទីលំនៅអចិន្ត្រៃយ៍ ឬ (Green Cards) រាប់ម៉ឺននាក់។

សហរដ្ឋអាមេរិក រហូតមកទល់ពេលនេះ មានករណីនៃជំងឺកូវីដ១៩ច្រើនជាងគេបង្អស់នៅក្នុងពិភពលោក ដោយមាន៧សែន៨ម៉ឺន៨ពាន់ករណី ហើយមនុស្សជាង៤ម៉ឺន២ពាន់៣រយ៦០នាក់។ នេះសាកលវិទ្យាល័យ Johns Hopkins ដែលកំពុងតាមដានករណីនៃជំងឺនេះ។

កាលពីខែមីនា រដ្ឋបាលរបស់លោកប្រធានាធិបតី ត្រាំ បានបិទព្រំដែនជាមួយប្រទេសម៉ិកស៊ិក និងកាណាដា ដល់ការធ្វើដំណើរមិនចាំបាច់ ហើយសហរដ្ឋអាមេរិក ក៏រារាំងការចូលក្នុងសហរដ្ឋអាមេរិកដល់ពលរដ្ឋបរទេសណាដែលក្នុងរយៈពេល ១៤ថ្ងៃមុនការបិទនោះ បានស្ថិតនៅក្នុងប្រទេសចិន អ៊ីរ៉ង់ ឬប្រទេសផ្សេងៗទៀតដែលមាននៅក្នុងតំបន់អឺរ៉ុបដែរ។

ការរឹតត្បិតជនអន្តោប្រវេសន៍បានក្លាយជាអាទិភាពកំពូលរបស់ប្រធានាធិបតី ត្រាំ ដែលត្រូវបានរងការរិះគន់ចំពោះការមិនមានចំណាត់ការបានល្អ អំពីមេរោគកូរ៉ូណាកាលពីដំបូង៕

XS
SM
MD
LG