ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ថៃ​កំពុង​ប្រឈម​ភាព​មិន​ប្រាកដ​ប្រជា​អំពី​ជោគ​វាសនា​របស់​ជន​ជាតិ​ភាគ​តិច​ចិន​ Uighurs


រូបឯកសារ៖ ជន​ជាតិ​ភាគតិច​ Uighur ឈរ​នៅ​ពី​ក្រោយ​ឡាន​ប៉ូលិស​ក្នុង​ក្រុង Khlong Hoi Khong ក្នុង​ខេត្ត Songkhla ប្រទេស​ថៃ កាល​ពី​ឆ្នាំ​២០១៤។
រូបឯកសារ៖ ជន​ជាតិ​ភាគតិច​ Uighur ឈរ​នៅ​ពី​ក្រោយ​ឡាន​ប៉ូលិស​ក្នុង​ក្រុង Khlong Hoi Khong ក្នុង​ខេត្ត Songkhla ប្រទេស​ថៃ កាល​ពី​ឆ្នាំ​២០១៤។

ប្រទេស​ថៃ​កំពុង​ប្រឈម​ភាព​មិន​ប្រាកដ​ប្រជា​អំពី​ជោគ​វាសនា​របស់​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​ជន​ជាតិ​ភាគ​តិច​ចិន Uighurs ៦០​នាក់​ នៅ​ពេល​ដែល​មាន​សេចក្តី​រាយ ការណ៍​ពី​ការ​គាប​សង្កត់​ពី​ប្រទេស​ចិន​ឲ្យ​បញ្ជូន​ក្រុម​ជន​ជាតិភាគ​តិច​នោះ​ត្រ ឡប់​ទៅ​ប្រទេស​ចិន​វិញ។

បុរស​និង​ស្រ្តី​៦២​នាក់​បាន​ស្ថិត​នៅ​ក្នុង​មជ្ឈមណ្ឌល​ឃុំ​ឃាំង​ដែល​តំណាង​ឲ្យ​ជន​ជាតិ​ភាគ​តិច ​Uighurs ចុង​ក្រោយ​ជាង​ ៣៥០​នាក់​ ដែល​ត្រូវ​បាន​រកឃើញ​ដោយ​ពួក​អាជ្ញាធរ​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​នៅ​ឆ្នាំ​ ២០១៤ ​ដែល​បាន​ស្វះ​ស្វែង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​តួកគី។

ប្រទេស​ថៃ​ជា​ទីដៅ​ដ៏​សំខាន់​មួយ​សម្រាប់​ជន​ជាតិ​ភាគតិច ​Uighurs​ ដែល​ជា​ជន​ជាតិ​ភាគ​តិច ​Turk ​កាន់​សាសនា​អ៊ីស្លាម​មាន​ប្រភព​ក្នុង​ខេត្ត ​Xinjiang ​ភាគ​ខាង​លិច​ប្រទេស​ចិន។

ក្រុម​អង្គការ​សិទ្ធិ​មនុស្សនិយាយ​ថា ​ភាព​ចលាចល​នៅ​ក្នុង​ខេត្ត ​Xinjiang ​ក្នុង​រយៈ​ពេលប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​បាន​កើត​មាន​ឡើង​ដោយ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ចិន​ប្រឆាំង​នឹង​សហគមន៍​ជនជាតិ​ភាគតិច។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​ចោទ​ប្រកាន់រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពីការ​រើស​អើងប្រឆាំង​ជន​ជាតិ​ភាគតិច ​ហើយ​និង​អ្វី​ដែល​ពួកគេ​ហៅថា ​ការបង្ក្រាប​លើ​សេរីភាព​សាសនា​ដ៏​ធ្ងន់​ធ្ង​ហើយ​និងការ​បង្កើន​ការ​សង្កត់​សង្កិន​លើ​វប្បធម៌។

រដ្ឋាភិបាល​ក្រុង​ប៉េកាំងបានចោទ​ប្រកាន់​សហគមន៍​ជនជាតិ​ភាគតិច​ Uighurs​ ថា​មាន​ចំណង​ទាក់​ជា​មួយ​អង្គការ​ទាម​ទារ​បំបែករដ្ឋ​ និង​ភេរវជន​ដូចជា​ក្រុម​រដ្ឋ​អ៊ីស្លាម៕

XS
SM
MD
LG