ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ផ្សារភ្ជាប់​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីសក្ការៈបូជា​ទៅ​នឹង​ក្រុម​ជួញដូរ​ជនជាតិ​ភាគ​តិច​អ៊ុយហ្គរ


ប៉ូលិស​ធ្វើ​ការ​ស៊ើបអង្កេត​កន្លែង​កើត​ហេតុ​នា​ពេល​ព្រឹក​បន្ទាប់​ពី​មាន​ការ​ផ្ទុះ​គ្រាប់បែក​នៅ​ក្រុង​បាងកក​ ប្រទេស​ថៃ​នា​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ២០១៥។ ថៃ​ផ្សារភ្ជាប់​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីសក្ការៈបូជា​ទៅ​នឹង​ក្រុម​ជួញដូរ​ជនជាតិ​ភាគ​តិច​អ៊ុយហ្គរ។
ប៉ូលិស​ធ្វើ​ការ​ស៊ើបអង្កេត​កន្លែង​កើត​ហេតុ​នា​ពេល​ព្រឹក​បន្ទាប់​ពី​មាន​ការ​ផ្ទុះ​គ្រាប់បែក​នៅ​ក្រុង​បាងកក​ ប្រទេស​ថៃ​នា​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ២០១៥។ ថៃ​ផ្សារភ្ជាប់​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីសក្ការៈបូជា​ទៅ​នឹង​ក្រុម​ជួញដូរ​ជនជាតិ​ភាគ​តិច​អ៊ុយហ្គរ។

ប៉ូ​លិស​ថៃ​បាន​ផ្សារ​ភ្ជាប់​ជា​លើក​ទីមួយ​នៃ​ការ​ផ្ទុះគ្រាប់​បែក​ដ៏​ប្រល័យ​កាល​ពី​ខែ​មុន​នៅទី​សក្ការៈបូជា​ក្នុង​ទីក្រុង​បាងកក​ទៅ​នឹង​ក្រុម​ជន​ជាតិ​ភាគ​តិច​អ៊ុយហ្គរ (Uighurs) ​នៅ​ក្នុង​ប្រទេស​ចិន។

​ក្រុម​អ្នក​ស៊ើប​អង្កេត​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ពួកគេ​ជឿ​ជាក់​ថា ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​ជា ការ​វាយ​ប្រហារ​សងសឹក​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ជួញដូរ​មនុស្សដែល​បាន​រត់​ពន្ធ​ជន​ជាតិ​ភាគតិច​អ៊ុយហ្គរ​តាមរយៈ​ប្រទេស​ថៃ។

លោកSomyot Poompanmoung ​ប្រធាន​ប៉ូលិស​ជាតិ​ថៃ​បាន​និយាយ​ថា មូលហេតុ​គឺ​បណ្តាញ​ជួញ​ដូរ​មនុស្ស​ ដែល​បាន​ផ្ទេរជន​ជាតិ​ភាគតិច​អ៊ុយហ្គរ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត។​ ក្រុម​អាជ្ញាធរ​ថៃ​បាន​បំផ្លាញ ​ឬ​រារាំង​ប្រតិបត្តិការ​ជួញ​ដូរ​មនុស្ស​របស់​ពួកគេ។

មួយ​ខែ​មុន​ពេល​វាយ​ប្រហារ ថៃ​បាន​និរទេស​ដោយ​ការ​បង្ខំ​ឲ្យ​ជន​អ៊ុយហ្គរ ​ដែល​និយាយ​ភាសា​តួកគី​ ដែល​មាន​សមាជិក​ជាង​១០០​នាក់​ទៅ​កាន់​ប្រទេស​ចិន​វិញ​ ដែល​បាន​ត្អូញ​ត្អែរ​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។​ ការ​សម្រេច​នេះ ​បាន​ត្រូវ​ថ្កោលទោស​ដោយ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​អង្គការ​ជន​អ៊ុយហ្គរ​នៅ​ឯ​បរទេស​។

​ក្រុម​មន្រ្តី ​បាន​និយាយ​បង្ហើប​ជា​បន្តបន្ទាប់​អស់​រាប់ស​ប្តាហ៍​មក​ហើយ ​ក៏ប៉ុ​ន្តែ​បាន​បដិសេធ​ពុំ​ព្រម​និយាយ​ថា ក្រុម​ជន​ជាតិ​ភាគតិច​អ៊ុយហ្គរ​កាន់​សាសនា​អ៊ី​ស្លាម​មាន​ជាប់​ទាក់​ទិន​ទៅ​នឹង​ការ​បំផ្ទុះ​គ្រាប់​បែក​កាល​ពី​ថ្ងៃ​ទី​១៧ ​ខែ​សីហា ​ដែល​បាន​សម្លាប់​មនុស្សយ៉ាង​ហោច​ណស់​ក៏​២០​នាក់ ​ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​សិបនាក់​ទៀត​រងរបួស​ ​ដែល​ភាគ​ច្រើ​ជា​អ្នក​ទេសចរ​ចិន៕

XS
SM
MD
LG