ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិសថៃ៖ ស្នាម​ក្រយ៉ៅ​ដៃ​ជន​សង្ស័យ​ដូច​នឹង​ស្នាម​ក្រយ៉ៅ​ដៃ​​រក​ឃើញ​នៅ​អាគារ​ស្នាក់​នៅ​


យោធា​ថៃ​ឈរ​នៅ​ខាង​ក្រៅ​​មន្ទីរ​យោធា​ ដែល​​ត្រូវ​បាន​ជឿ​ថា បានឃុំ​ខ្លួន​ជន​សង្ស័យ​បំផ្ទុះ​គ្រាប់បែក​ ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ផ្ទុះ​នា​ពេល​ថ្មី​ៗ​នេះ​នៅ​ក្រុង​បាងកក​។
យោធា​ថៃ​ឈរ​នៅ​ខាង​ក្រៅ​​មន្ទីរ​យោធា​ ដែល​​ត្រូវ​បាន​ជឿ​ថា បានឃុំ​ខ្លួន​ជន​សង្ស័យ​បំផ្ទុះ​គ្រាប់បែក​ ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ផ្ទុះ​នា​ពេល​ថ្មី​ៗ​នេះ​នៅ​ក្រុង​បាងកក​។

ក្រុម​ប្រឹក្សា​យោ​ធា​នៃ​ប្រទេស​ថៃ​កំពុង​និយាយ​ពីការ​ជឿនលឿន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ពី​ការ​បំផ្ទុះគ្រាប់​បំបែក​កាល​ពី​ខែ​មុន​នៅ​ទីសក្ការៈបូជា​ក្នុង​ទីក្រុង​បាងកក ដែល​បាន​សម្លាប់​មនុស្ស២០​នាក់​ ហើយ​ធ្វើ​ឲ្យ​មនុស្ស​១២០​នាក់​ទៀត​រង​របួស ​ភាគ​ច្រើន​ជា​អ្នកទេសចរ​អាស៊ី។

ក្រុម​អាជ្ញាធរ​កំពុង​និយាយ​អំពី​ពី​បុរស​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឯ​ព្រំដែន​របស់​ថៃ​ជាមួយ​នឹង​ប្រទេស​កម្ពុជា។

ឧត្តម​សេនីយ៍ Prawut Thavornsiri អ្នកនាំ​ពាក្យ​ប៉ូលិស​ជាតិ ​បាន​និយាយ​ថា «លទ្ធផល​នៃ​ការ​វិភាគ​ស្នាម​ក្រយ៉ៅដៃ ​បាន​បញ្ជាក់​ថា ស្នាម​ក្រយ៉ៅ​ដៃ​របស់​ជន​នោះ​នៅ​លើ​ដប​ ដែល​មាន​គ្រឿង​ផ្ទុះ ត្រូវ​បាន​រកឃើញ​នៅ​ខាង​ក្នុង​អាគារ​ស្នាក់​នៅ ​ដែល​បាន​ត្រូវ​រង​ការ​ឆែកឆេរកាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន។​ យើង​បញ្ជាក់​ថា ​ជន​នោះ​មាន​ការ​ទាក់​ទិន​ ហើយ​អាច​ជា​មនុស្ស ដែល​បាន​យក​គ្រាប់​បែក​ចេញ​ពី​បន្ទប់ ឬ​បាន​យក​គ្រាប់​បែកទៅ​កាន់​តំបន់​នោះនៃ​ទីសក្ការៈបូជា Erawan ​នៅ​ថ្ងៃ​ទី​១៧ ​ខែ​សីហា។

អ្នកនាំ​ពាក្យ​ប៉ូលិស​កំពូល​បាន​ធ្វើ​ការ​ប្រកាស​ដូច​នេះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ក្រុម​ប្រឹក្សា​យោ​ធា​ថៃ ​ដែល​បាន​ផ្សាយ​នៅរ​សៀល​ថ្ងៃ​ពុធ​នេះ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់។

នៅ​ក្នុង​ការ​ផ្សាយ​ដូច​គ្នា​នោះ​ ​ក្រុម​អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​យោធា ​បាន​និយាយ​ជា​ភាសា​ថៃ ​អង់គ្លេស​ និង​ចិន​កុកងឺ​ថា ​ក្រុម​អាជ្ញា​ធរជូន​ដំណឹង​ដល់​ភ្ញៀវ​បរទេស​ទាំងអស់​ដែល​បាន​មក​ដល់​ក្នុង​រយៈ​ពេល​២៤​ម៉ោង។

យោង​ទៅ​តាម​ការ​ផ្សាយ​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ជូន​ដំណឹង​នេះ​ក៏​បាន​អនុវត្ត​ដល់​ម្ចាស់​ផ្ទះ​ និង​សណ្ឋាគារ និង​អាគារ​ដែល​ពួក​បរទេស​ស្នាក់​នៅ។

ក្រុម​អាជ្ញា​ធរ​បាន​ចេញដីកា​ចាប់​ខ្លួន​មនុស្ស​៨​នាក់​ចាប់​តាំង​ពី​ការ​ផ្ទុះ​គ្រាប់​បែក​ថ្ងៃ​ទី​១៧ ​ខែ​សីហា​មក ​រួមមាន​បុរស​យ៉ាង​ហោច​ណាស់​ក៏​៤​នាក់​ដែរ​ ដែល​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ​ជាជន​ជាតិ​តួកគី។

មាន​ការ​និយាយ​ស្មាន​ៗ​ថា ​ការ​វាយ​ប្រហារ​នោះ​អាចជា​ការ​ឆ្លើយ​តប​ទៅ​នឹងការ​បញ្ជូន​ជន​ជាតិ​ភាគ​តិច​ចិន Uighurs ជាង​១០០​នាក់​កាល​ពី​ខែ​កក្កដា​របស់​ថៃ​ទៅ​កាន់​ប្រទេស​ចិន​វិញ។ រដ្ឋាភិបាល​ប្រទេស​លោក​ខាង​លិច​ និង​ក្រុម​សិទ្ធិ​មនុស្ស Uighursបាន​រិះគន់​ចំណាត់​ការ​នោះ ​ដោយ​និយាយ​ថា ​អ្នក​ដែល​ត្រូវ​ថៃ​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​វិញ ​អាច​ប្រឈម​នឹង​ការ​ធ្វើ​បាប​នៅ​ក្នុង​ប្រទេស​ចិន៕

XS
SM
MD
LG