ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វ៉ាក់សាំង​របេង កញ្ជ្រឹល និង​ស្វិត​ដៃជើង ប្រហែលជា​អាច​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩ បាន


រូបឯកសារ៖ បុគ្គលិក​ពេទ្យ​ឥណ្ឌូនេស៊ី​បាន​ពាក់​របាំង​ការពារ នៅពេល​ចាក់​វ៉ាក់សាំង​ឲ្យ​ទារក​នៅ​មណ្ឌល​សុខភាព​សហគមន៍​មួយ​នៅ​ទីក្រុង Banda Aceh នៅ​ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ ចំ​ពេល​មាន​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ១៩។ (AFP)
រូបឯកសារ៖ បុគ្គលិក​ពេទ្យ​ឥណ្ឌូនេស៊ី​បាន​ពាក់​របាំង​ការពារ នៅពេល​ចាក់​វ៉ាក់សាំង​ឲ្យ​ទារក​នៅ​មណ្ឌល​សុខភាព​សហគមន៍​មួយ​នៅ​ទីក្រុង Banda Aceh នៅ​ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ ចំ​ពេល​មាន​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ១៩។ (AFP)

ទោះបីជា​វ៉ាក់សាំង​ទាំង​នេះ ​ប្រហែលជា​មិន​អាច​ផ្ដល់​ការ​ការពារ​បាន​ល្អ​ដូច​វ៉ាក់សាំង​ដែល​គេ​កំពុង​បង្កើត​សម្រាប់​ជំងឺ​កូវីដ១៩ នេះ​ក៏​ដោយ ក៏​​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​រួច​មក​ហើយ​ថា វ៉ាក់សាំង​ទាំង​នេះ​អាច​ជួយ​ទប់ទល់​នឹង​ជំងឺ​ផ្សេង​ទៀត​ក្រៅ​ពី​ជំងឺ​ដែល​ជា​គោល​បំណង​របស់​វ៉ាក់សាំង​ទាំង​នេះ។

ស្រប​ពេល​ពិភពលោក​រង់ចាំ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ អ្នក​វិទ្យាសាស្ត្រ​នានា​ កំពុង​ពិសោធន៍​មើល​ថា ​តើ​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្សេង​ទៀត អាច​ផ្ដល់​ការ​ការពារ​បាន​ខ្លះ​ដែរ​ឬ​ ក៏​អត់​ សម្រាប់​ទប់ទល់​នឹង​ផល​ប៉ះពាល់​អាក្រក់​បំផុត​ ដែល​បណ្ដាល​មក​ពី​ជំងឺ​កូវីដ១៩។

វ៉ាក់សាំង​ការពារ​ជំងឺ​របេង កញ្ជ្រឹល និង​ស្វិត​ដៃ​ជើង ប្រហែល​ជា​អាច​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​រាងកាយ ដែល​អាច​ជួយ​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩ បាន។

ទោះបីជា​វ៉ាក់សាំង​ទាំង​នេះ ​ប្រហែលជា​មិន​អាច​ផ្ដល់​ការ​ការពារ​បាន​ល្អ​ដូច​វ៉ាក់សាំង​ដែល​គេ​កំពុង​បង្កើត​សម្រាប់​ជំងឺ​កូវីដ១៩ នេះ​ក៏​ដោយ ក៏ការ​ស្រាវជ្រាវ​បាន​បង្ហាញ​រួច​មក​ហើយ​ថា វ៉ាក់សាំង​ទាំង​នេះ​អាច​ជួយ​ទប់ទល់​នឹង​ជំងឺ​ផ្សេង​ទៀត​ក្រៅ​ពី​ជំងឺ​ដែល​ជា​គោល​បំណង​របស់​វ៉ាក់សាំង​ទាំង​នេះ។

ជាង​នេះ​ទៀត រាប់​ទស្សវត្សរ៍​កន្លង​មក​នេះ ភស្តុតាង​បាន​បង្ហាញ​ថា វ៉ាក់សាំង​ទាំង​នេះ​មាន​សុវត្ថិភាព៕

XS
SM
MD
LG