ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក​ រាយការណ៍​ពី​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​បំផុត​ក្នុង​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ក្នុង​រយៈពេល​មួយ​ថ្ងៃ


មនុស្សម្នា​សប្បាយ​រីករាយ​នៅ​ក្នុង​រង្គសាល​មួយ​នៅ​ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០។
មនុស្សម្នា​សប្បាយ​រីករាយ​នៅ​ក្នុង​រង្គសាល​មួយ​នៅ​ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០។

អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃអាទិត្យ​បាន​រាយការណ៍​ពី​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នូវ​ការ​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩​ទូទាំង​សាកលលោក​មាន​ចំនួន​១សែន​៨ម៉ឺន​៣ពាន់​ករណី​ដែល​ជា​ចំនួន​ដ៏​ច្រើន​បំផុត​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ដែល​ខ្លួន​បាន​កត់ត្រា​ចាប់​តាំង​ពី​ការ​រាតត្បាត​បាន​ចាប់ផ្តើម។

ពួក​មន្រ្តី​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ជាច្រើន​សប្តាហ៍​ហើយ​ថា ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ការ​ផ្ទុះ​ឡើង​មេរោគ​កូរ៉ូណា​គឺ​នៅ​តំបន់​អាមេរិក ហើយ​ការ​ឆ្លង​ក្នុង​រយៈពេល​មួយ​ថ្ងៃ​កាលពី​ថ្ងៃ​អាទិត្យ​មាន​ជាង​១សែន​១ម៉ឺន​៦ពាន់​ករណី​នៅ​ក្នុង​តំបន់​នោះ។

ប្រទេស​ប្រេស៊ីល​បាន​នាំ​មុខ​គេ​ដោយ​មាន​ជិត​៥ម៉ឺន​៥ពាន់​ករណី​ បន្ទាប់​មក​សហរដ្ឋអាមេរិក​មាន​ជាង​៣ម៉ឺន​៦ពាន់​ករណី និង​ឥណ្ឌា​មាន​ប្រហែល​១ម៉ឺន​៥ពាន់​ករណី​ថ្មី។

រដ្ឋ​ជាង​១០​នៅ​ក្នុង​សហរដ្ឋអាមេរិក​កំពុង​មើល​ឃើញ​ចំនួន​ឆ្លង​កើន​ឡើង។ វេជ្ជបណ្ឌិត Tom Inglesby នាយក​មជ្ឈមណ្ឌល​សន្តិសុខ​សុខភាព​នៅ​សាលា​សុខភាព​សាធារណៈ Blooberg នៃ​សាកលវិទ្យាល័យ Johns Hopkins បាន​ប្រាប់​កម្មវិធី​ទូរទស្សន៍ «Fox News Sunday» ថា ការ​កើន​ឡើង​នៃ​ការ​ឆ្លង​នេះ​មក​ពី​ការ​គួបផ្សំ​គ្នា​នៃ​ការ​ធ្វើ​តេស្ត​កាន់​តែ​ច្រើន​ឡើង និង​ការ​ឆ្លង​កើន​ឡើង​ខ្លាំង។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា លោក​ជឿ​ថា ចំនួន​ករណី​ក្នុង​សហរដ្ឋអាមេរិក​ដែល​បាន​នាំ​មុខ​ពិភពលោក​ដោយ​មាន​ជាង​២លាន​២សែន​គឺ​លទ្ធផល​នៃ​ការ​ខំប្រឹងប្រែង​ធ្វើ​តេស្ត។

ប្រធានាធិបតី​ត្រាំ​បាន​បញ្ជូន​សារ​តាម Twitter កាលពី​យប់​ថ្ងៃអាទិត្យ​ថា «ការ​ធ្វើ​តេស្ត​មេរោគ​កូរ៉ូណា​របស់​យើង​មាន​ជាង​២៥លាន​តេស្ត ហើយ​មាន​ការ​ជឿនលឿន​កាន់​តែ​ខ្លាំង​ឡើង ការណ៍​នេះ​ធ្វើ​ឱ្យ​យើង​ដូចជា​មាន​ករណី​ឆ្លង​ច្រើន​ជាង​ប្រទេស​ផ្សេង​ទៀត»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG