ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​តាក់ស៊ី​មួយ​គ្រឿង​បាន​បើក​បុក​ហ្វូង​មនុស្ស​នៅ​អាកាសយានដ្ឋាន ​Boston និង​ធ្វើ​ឲ្យ​របួស​១០​នាក់


រូបភាព​ពី​វីដេអូ នៅកន្លែង​ដែល​តាក់ស៊ី​មួយ​គ្រឿង​បាន​បើក​បុក​អ្នក​ថ្មើរជើង​ កាល​ពី​ថ្ងៃ​ទី៣ ខែ​កក្កដា នៅ​រដ្ឋ Boston។
រូបភាព​ពី​វីដេអូ នៅកន្លែង​ដែល​តាក់ស៊ី​មួយ​គ្រឿង​បាន​បើក​បុក​អ្នក​ថ្មើរជើង​ កាល​ពី​ថ្ងៃ​ទី៣ ខែ​កក្កដា នៅ​រដ្ឋ Boston។

ប៉ូលិស​នៅ​ក្នុង​ទីក្រុង Boston និយាយ​ថា ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​រថយន្ត​តាក់ស៊ី​មួយ​គ្រឿង​បាន​បើក​ចូល​ទៅ​បុក​ហ្វូង​មនុស្ស​នៅ​ឯ​អាកាស​យានដ្ឋាន​មួយ​ក្នុង​ទីក្រុង​នេះ មិន​ទំនង​ជា​កើត​ឡើង​ដោយ​ចេតនា​នោះ​ទេ។ ​

លោក ​David Procopio អ្នក​នាំពាក្យ​របស់​ប៉ូលិស​បាន​និយាយ​ថា មនុស្ស​ចំនួន​១០​នាក់​បាន​រងរបួស​នៅ​ក្នុង​ហេតុការណ៍​នេះ។ ជន​រង​គ្រោះ​មួយ​ចំនួន​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

រថយន្ត​តាក់ស៊ី​នោះ​បាន​បើក​ចូល​ទៅ​បុក​ហ្វូង​អ្នក​ថ្មើរជើង​នៅ​ក្បែរ​កន្លែង​សម្រាប់​រថយន្ត​តាក់ស៊ី នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ Logan។ ប៉ូលិស​បាន​ថ្លែង​ថា អ្នក​បើកបរ​រថយន្ត​តាក់ស៊ី​នេះ​កំពុង​សហការ​ជាមួយ​នឹង​អ្នក​ស៊ើប​អង្កេត ហើយ​ថា​គ្មាន​ភស្តុតាង​បង្ហាញ​ថា ហេតុការណ៍​គ្រោះ​ថ្នាក់​នេះ​ជា​ចេតនា​នោះ​ទេ។ ​

ប្រព័ន្ធ​ផ្សព្វផ្សាយ​រាយការណ៍​នៅ​ទីក្រុង ​Boston ​នៃ​រដ្ឋ Massachusetts បាន​ឲ្យ​ដឹង​ថា អ្នក​បើកបរ​រថយន្ត​តាក់ស៊ី​នោះ​ទំនង​ជា​បាត់បង់​ការ​បញ្ជា​ទៅ​លើ​រថយន្ត​តាក់ស៊ី​នោះ និង​បាន​ជាន់​ឈ្នាន់​បន្ថែម​ល្បឿន​ជាជាង​ជាន់​ហ្វ្រាំង​បន្ថយ​ល្បឿន។ រថយន្ត​តាក់ស៊ី​នោះ​បាន​បើក​ទៅ​បុក​ជញ្ជាំង​ បន្ទាប់​ពី​បើក​ទៅ​បុក​មនុស្ស​ម្នា​ដែល​រង់ចាំ​ជិះ​រថយន្ត​នៅ​ឯ​អាកាសយានដ្ឋាន៕​

XS
SM
MD
LG