ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រពន្ធ​អ្នក​បាញ់​ប្រហារ៖ ខ្ញុំ​មិន​ជឿ​ថា​គាត់​ធ្វើ​រឿង​នេះ​ទេ


សមត្ថកិច្ច​ឆែក​ឆេរ​ផ្ទះរបស់​ឈ្មោះ​ James Hodgkinson ដែល​ត្រូវ​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា​ជា​អ្នក​បាញ់​ប្រហារ​លើ​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ កាល​ពី​ថ្ងៃទី​១៤ ខែ​មិថុនា។
សមត្ថកិច្ច​ឆែក​ឆេរ​ផ្ទះរបស់​ឈ្មោះ​ James Hodgkinson ដែល​ត្រូវ​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា​ជា​អ្នក​បាញ់​ប្រហារ​លើ​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ កាល​ពី​ថ្ងៃទី​១៤ ខែ​មិថុនា។

ប្រពន្ធ​របស់​ជនប្រដាប់អាវុធ​ម្នាក់​ដែល​បាន​បាញ់​កាំភ្លើង​និង​បាន​ធ្វើ​ឱ្យ​របួស​សមាជិក​សភា​ជាន់​ខ្ពស់​ម្នាក់​ខាង​គណបក្ស​សាធារណរដ្ឋ​និង​មនុស្ស​មួយ​ចំនួន​ទៀត​នៅ​ក្នុង​វាល​កីឡាវាយ​កូន​បាល់​មួយ​ខាង​ក្រៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ និយាយ​ថា​អ្នកស្រី​មិន​បាន​ឃើញ​សញ្ញា​ណា​មួយ​ថា​ប្តី​អ្នក​ស្រី​គ្រោង​ប្រព្រឹត្ត​អំពើ​ហិង្សា​នោះ​ទេ​ នៅ​ពេល​គាត់​និយាយ​ប្រាប់​អ្នក​ស្រី​ថា​គាត់​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានីកាលពី​ដើម​ឆ្នាំ​នេះ។

អ្នកស្រី​ Sue Hodgkinson បាន​និយាយទៅ​កាន់ពួក​អ្នកកាសែតកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ខាង​ក្រៅ​ផ្ទះ​អ្នកស្រី​ក្នុង​ក្រុង ​Belleville រដ្ឋ Ilinois​ ថា​ប្តី​អ្នក​ស្រី​គឺ​ឈ្មោះ​ James Hodgkinson​ អាយុ​៦៦​ឆ្នាំ​បាន​និយាយ

ប្រាប់​អ្នក​ស្រី​ថា​ គាត់​ធ្វើ​ដំណើរ​ទៅ​វ៉ាស៊ីនតោន​ ពី​ព្រោះ​គាត់​ចង់ធ្វើ​កិច្ចការ​រឿងគោល​នយោបាយ​ពន្ធដារ។​

ប្រពន្ធ​របស់​គាត់​បាន​និយាយ​ថា​អ្នកស្រី​បានដឹង​អំពី​ការ​បាញ់​កាំភ្លើង​នេះ​កាលពី​ថ្ងៃ​ពុធ​ពី​អ្នករាយការណ៍​តាម​ទូរទស្សន៍​ម្នាក់។​

អ្នកស្រី​បានថ្លែង​ថា៖ «ខ្ញុំ​មិន​អាច​ជឿ​ថា​គាត់​ធ្វើ​ដូច្នេះ​ទេ ខ្ញុំ​មិន​អាច​ជឿ​ទេ»។អ្នកស្រី​បាន​និយាយ​បន្ថែម​ថា​ ប្តី​អ្នកស្រី​បា​ន​ធ្វើដំណើរ​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ខែ​មីនា​ ហើយ​អ្នកស្រី​មិន​ដែល​បាន​ឃើញ​គាត់​ទេ​ចាប់​តាំង​ពី​ពេល​នោះ​មក។​

ឈ្មោះ​ James Hodgkinson ​បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់​កាំភ្លើង​តគ្នា​ជាមួយ​ពួក​ប៉ូលិស​នៅ​វិមានសភា​កាពីតូល​ នៅ​ក្រោយ​ការ​បាញ់​កាំភ្លើង​នោះ៕

XS
SM
MD
LG