ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ក្រុង​ប៉ារីស បាញ់​អ្នក​វាយប្រហារ​នៅ​ខាងក្រៅ​ព្រះវិហារ​កាតូលិក Notre Dame Cathedral


ប៉ូលិស​បារាំង​ឈរ​នៅ​កន្លែង​ដែល​ប៉ូលិស​បាន​បាញ់​ជនល្មើស​នៅ​ក្បែរ​ព្រះវិហារ​កាតូលិក Notre Dame Cathedral នៅក្នុង​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៧។ (REUTERS/Charles Platiau)
ប៉ូលិស​បារាំង​ឈរ​នៅ​កន្លែង​ដែល​ប៉ូលិស​បាន​បាញ់​ជនល្មើស​នៅ​ក្បែរ​ព្រះវិហារ​កាតូលិក Notre Dame Cathedral នៅក្នុង​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៧។ (REUTERS/Charles Platiau)

ស្នងការ​ប៉ូលិស​ក្រុងប៉ារីស​បាន​ឲ្យ​ដឹង​ថា មន្រ្តី​ប៉ូលិស​បាន​បាញ់ និង​ធ្វើ​ឲ្យ​បុរស​ដែល​វាយ​ប្រហារ​នោះ​រងរបួស ក្រោយពី​បុរស​នោះ បាន​វាយ​ប្រហារ​ប៉ូលិស​នឹង​ញញួរ។

យោង​តាម​ការិយាល័យ​រដ្ឋអាជ្ញា​បារាំង​បាន​ឲ្យ​ដឹង​ថា ការិយាល័យ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​របស់​ប្រទេស​បារាំង បាន​បើក​ការស៊ើបអង្កេត​មួយ ទៅ​លើ​ការវាយ​ប្រហារ​លើ​មន្រ្តី​ប៉ូលិស​បារាំង​មួយ​រូប​នៅ​ថ្ងៃអង្គារ​ទី ០៦ ខែមិថុនា​នេះ នៅ​ព្រះវិហារ​កាតូលិក Notre Dame Cathedral ជា​ទី​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍។

រូបឯកសារ៖ មនុស្សម្នា​ដើរ​ការ​ច្រកចូល​ព្រះវិហារ​កាតូលិក Notre Dame Cathedral នៅក្នុង​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៣។
រូបឯកសារ៖ មនុស្សម្នា​ដើរ​ការ​ច្រកចូល​ព្រះវិហារ​កាតូលិក Notre Dame Cathedral នៅក្នុង​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៣។

ស្នងការ​ប៉ូលិស​ក្រុងប៉ារីស​បាន​ឲ្យ​ដឹង​ថា មន្រ្តី​ប៉ូលិស​បាន​បាញ់ និង​ធ្វើ​ឲ្យ​បុរស​ដែល​វាយ​ប្រហារ​នោះ​រងរបួស ក្រោយពី​បុរស​នោះ បាន​វាយ​ប្រហារ​ប៉ូលិស​នឹង​ញញួរ។

ប៉ូលិស​រក្សា​សន្តិសុខ បាន​បើក​ប្រតិបត្តិការ នៅ​បរិវេណ​ព្រះវិហារ​កាតូលិក Notre Dame

Police Security Operation Underway at Notre Dame
សូម​រង់ចាំ

No media source currently available

0:00 0:00:35 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប៉ូលិស​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ឲ្យ​ឆ្ងាយ​ពី​បរិវេណ​ព្រះវិហារ​កាតូលិក Notre Dame ដែល​ត្រូវ​បាន​បិទ​ក្រោយពី​មាន​ហេតុការណ៍​នោះ។

លោក Cedric Michel មន្រ្តី​នៃសហភាព​ប៉ូលិស​បាន​និយាយ​ថា ការវាយប្រហារ​នេះ បាន​កើត​ឡើង​នៅ​ពេល​ដែល​មន្រ្តី​ប៉ូលិស​ម្នាក់​កំពុង​យាម​ល្បាត​នៅ​បរិវេណ​ខាងមុខ​ព្រះវិហារ​កាតូលិក Notre Dame។

ប៉ូលិស​បារាំង​ឈរ​នៅ​កន្លែង​ដែល​ប៉ូលិស​បាន​បាញ់​ជនល្មើស​នៅ​ក្បែរ​ព្រះវិហារ​កាតូលិក Notre Dame Cathedral នៅក្នុង​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៧។
ប៉ូលិស​បារាំង​ឈរ​នៅ​កន្លែង​ដែល​ប៉ូលិស​បាន​បាញ់​ជនល្មើស​នៅ​ក្បែរ​ព្រះវិហារ​កាតូលិក Notre Dame Cathedral នៅក្នុង​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៧។

អ្នកនាំពាក្យ​របស់​ប៉ូលិស​ថ្លែង​ថា អាជ្ញាធរ​មិន​ប្រាកដ​ថា តើ​ជន​ល្មើស​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ ធ្វើ​សកម្មភាព​នេះ​តែ​ម្នាក់​ឯង ឬ យ៉ាងណា​នោះ​ទេ៕​

រូបភាព​ផែនទី​បង្ហាញ​ទីតាំង​ដែល​ការវាយ​ប្រហារ​បាន​កើត​ឡើង។
រូបភាព​ផែនទី​បង្ហាញ​ទីតាំង​ដែល​ការវាយ​ប្រហារ​បាន​កើត​ឡើង។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG