ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបាញ់​ប្រហារ​និង​ការបំផ្ទុះ​បាន​ត្រូវគេ​រាយការណ៍​នៅ​កន្លែង​លំហែកាយ​ក្រុង​ម៉ានីល


កងកម្លាំង​ប៉ូលិស​និង​អ្នកមើល​ប្រមូល​ផ្តុំ​នៅខាងក្រៅ​សណ្ឋាគារ​នៅ​ក្នុង​រមនីយដ្ឋាន​ម៉ានីល​កាល​ពី​ព្រឹក​ថ្ងៃសុក្រ​ ទី២ មិថុនា​២០១៧។
កងកម្លាំង​ប៉ូលិស​និង​អ្នកមើល​ប្រមូល​ផ្តុំ​នៅខាងក្រៅ​សណ្ឋាគារ​នៅ​ក្នុង​រមនីយដ្ឋាន​ម៉ានីល​កាល​ពី​ព្រឹក​ថ្ងៃសុក្រ​ ទី២ មិថុនា​២០១៧។

ការបាញ់​ប្រហារ​និងការបំផ្ទុះ​បាន​ត្រូវ​រាយការណ៍​នៅឯកន្លែង​លំហែកាយ Resort World Manila ​ជា​សណ្ឋា​គារ​មួយ​កន្លែង​តាំង​នៅ​ក្នុង​សង្កាត់ Pasay ភាគ​ខាង​ត្បូង​រដ្ឋ​ធានី​ម៉ានីល។

យោងតាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​បាន​រាយការណ៍​ថា ខ្មាន់​កាំភ្លើង​បាន​បើកការ​បាញ់​ប្រហារ​ទៅ​លើ​ភ្ញៀវ​និង​បុគ្គលិក​នៅ​ខាង​ក្នុង​សណ្ឋាគារ ​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​រង​របួស។ ​រូបភាពចុះ​ផ្សាយ​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​បាន​បង្ហាញ​ផ្សែង​ចេញ​ពីអាគារ​នោះ។

ប៉ូលិស​ប្រដាប់​ដោយ​អាវុធ​និង​បុគ្គលិក​ជួយ​សង្គ្រោះ​បាន​ត្រូវ​ដាក់​ពង្រាយ​នៅ​កន្លែង​កើត​ហេតុ​នោះ។ សណ្ឋាគារ​បាន​ចេញ​ផ្សាយ​សេចក្តី​ជូន​ដំណឹង​នៅ​ក្នុង​ប្រព័ន្ធ Twitter ថា សណ្ឋាគារ​នោះ​ស្ថិត​ក្នុង​ការ​ប្រកាស​អាសន្ន​នៅ​ឡើយ ​ហើយ​កំពុង​ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយប៉ូលិស​ជាតិ​ហ្វីលីពីន​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ភ្ញៀវ​និង​បុគ្គលិក​ទាំងអស់​មាន​សុវត្ថិភាព។

ទោះ​យ៉ាង​នោះ​ក៏ដោយ ​គ្មាន​ក្រុម​ណាមួយ​បាន​អះអាង​ទទួល​ខុសត្រូវ​ភ្លាម​ៗ​ចំពោះ​ឧបទ្ទវហេតុ​នៅ​សង្កាត់ Pasay ​ទេ ការណ៍​នេះ​បាន​កើត​មាន​ឡើង​នៅពេល​ដែល​ទាហាន​ហ្វីលីពីន​បាន​ប្រយុទ្ធក្រុម​ជន​សកម្មប្រយុទ្ធ​ដែល​មាន​ចំណង​ទាក់​ទង​ជា​មួយ​ក្រុមរដ្ឋ​ឥស្លាម​នៅ​ក្នុង​ទីក្រុង Marawi ​ភាគ​ខាង​ត្បូង។

ក្នុង​ការបង្ហាញ​នៅសួនច្បារ​កុលាបក្នុង​សេតវិមានកាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​បាន​សម្តែង​នូវការព្រួយ​បារម្ភ​អំពី​បញ្ហា​នេះ។ លោក​ប្រធានាធិបតី​មាន​ប្រសាសន៍​ថា យើង​កំពុង​តាមដាន​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុកដាក់។​វា​ប្រាកដ​ជាក្រៀមក្រំ​បំផុតនៅ​ពេល​ដែល​អំពើភេរវ​កម្ម​កើតមាន​ឡើង​ទូទាំង​ពិភព​លោក។ យើង​បាន​ចូលរួមការ​បន់​ស្រន់​ជាមួយ​អ្នក​ដែល​ទទួល​ផល​ប៉ះពាល់​នេះ៕

XS
SM
MD
LG