លោក Shinzo Abe នាយករដ្ឋមន្ត្រីដ៏យូរអង្វែងរបស់ជប៉ុន ត្រូវបានធ្វើឃាត
អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ដែលជាអ្នកនយោបាយលេចធ្លោមួយរូបរបស់ប្រទេសជប៉ុន ត្រូវបានធ្វើឃាតនៅថ្ងៃសុក្រ។ លោកត្រូវបានបុរសម្នាក់បាញ់មួយគ្រាប់ចំទ្រូង ក្នុងពេលថ្លែងសុន្ទរកថាយុទ្ធនាការឃោសនាមួយសម្រាប់បេក្ខជនម្នាក់មុនថ្ងៃបោះឆ្នោតព្រឹទ្ធសភាជប៉ុន ដែលនឹងធ្វើឡើងនៅថ្ងៃអាទិត្យនេះ។ ការធ្វើឃាតលោក Abe បានធ្វើឲ្យមានភាពតក់ស្លុតនៅក្នុងប្រទេសជប៉ុន ហើយបង្កភាពសោកសៅដ៏ធំមួយក្នុងវិស័យនយោបាយរបស់ប្រទេសមួយនេះ។ លោក Bill Galllo រាយការណ៍លម្អិតពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ អ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕
អត្ថបទទាក់ទង
កម្មវិធីនីមួយៗ
-
០៣ កញ្ញា ២០២៤
រ៉ូបតស្វយ័តប្រើ AI ត្រួតពិនិត្យដំណើរការសាងសង់
-
០២ កញ្ញា ២០២៤
លោក វន់ ពៅ សង្ឃឹមតុលាការកំពូលផ្តល់យុត្តិធម៌ដល់រូបលោក