ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​រុស្ស៊ី​ឃុំ​ខ្លួន​​លោក Navalny ដែល​ជាមេដឹកនាំ​​ប្រឆាំង​​និង​អ្នកគាំទ្រ​របស់​លោក​រាប់រយ​នាក់


ប៉លិស​រុស្ស៊ី​ចាប់​ឃុំខ្លួន​អ្នក​តវ៉ា​ម្នាក់​នៅ​ទីក្រុង​មូស្គូ កាល​ពី​ថ្ងៃទី​១២ ខែមិថុនា។
ប៉លិស​រុស្ស៊ី​ចាប់​ឃុំខ្លួន​អ្នក​តវ៉ា​ម្នាក់​នៅ​ទីក្រុង​មូស្គូ កាល​ពី​ថ្ងៃទី​១២ ខែមិថុនា។

ប៉ូលិស​រុស្ស៊ី​បាន​ឃុំ​ខ្លួន​មេដឹកនាំ​ក្រុម​ប្រឆាំង ​គឺ​លោក ​Alexei Navalny​ និង​អ្នក​គាំទ្រ​របស់​លោក​រាប់រយ​នាក់​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ច័ន្ទ នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​អំពើ​ពុករលួយ ដែល​សំដៅ​ទៅ​លើ​លោក​ប្រធានាធិបតី​រុស្ស៊ី ​Vladimir Putin និង​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​លោក។

លោក ​Navalny ដែល​បាន​ប្រកាស​អំពី​គោល​បំណង​របស់​លោក​ក្នុង​ការ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ​ដើម្បី​ប្រជែង​ជាមួយ​នឹង​លោក​ Putin ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ខាង​ក្រៅ​គេហដ្ឋាន​របស់​លោក​នៅ​ក្នុង​ទីក្រុង​មូស្គូ ភា្លមៗ​មុន​ពេល​ដែល​បាតុករ​បាន​ទៅ​តាម​ដង​ផ្លូវ​នានា​នៅ​ទីនោះ ​នៅ​ក្នុង​ទីក្រុង St. Petersburg និង​នៅ​ទីក្រុង​ដទៃ​ទៀត។

អ្នក​នាំ​ពាក្យ​របស់​សេតវិមាន​ម្នាក់​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​បាន​ថ្កោល​ទោស​ទៅ​លើ​ការ​ឃុំ​ខ្លួន​នេះ។ លោក​បាន​និយាយ​ថា៖ «ការ​ឃុំ​ខ្លួន​អ្នក​តវ៉ា​ដោយ​សន្តិវិធី អ្នក​អង្កេតការ​សិទ្ធិមនុស្ស និង​អ្នក​កាសែត គឺ​ជា​ការ​ប្រមាថ​ដល់​តម្លៃសំខាន់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។ សហរដ្ឋ​អាមេរិក​នឹង​តាមដាន​ស្ថានភាព​នេះ ហើយ​យើង​និង​អំពាវនាវ​ដល់​រដ្ឋាភិបាល​រុស្ស៊ី​ឲ្យ​ដោះ​លែង​ជា​បន្ទាន់​នូវ​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ទាំង​អស់‍»។

អ្នកយក​ព័ត៌មាន​ដែល​បាន​ឃើញ​អ្នក​តវ៉ា​រាប់រយ​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ជាមួយ​នឹង​ស្ថាប័ន​មិន​មែន​រដ្ឋាភិបាល​មួយ​ដែល​តាមដាន​ការ​តវ៉ា​បាន​រាយការណ៍​ថា មនុស្ស​យ៉ាង​ហោច​ណាស់​៦០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​រដ្ឋធានី ហើយ​មនុស្ស​៣០០​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ទីក្រុង ​St. Petersburg។ មនុស្ស​ជាង​៣០០០​នាក់​បាន​តវ៉ា​នៅ​ក្នុង​ទីក្រុង Novosibirskហើយ​អ្នក​ផ្សេង​ទៀត​ប្រមូលផ្តុំ​គ្នា​នៅ​រមណីយដ្ឋាន​ប៉ែក​ខាង​ត្បូង​ដូចជា Sochi, Krasnoyarsk, Kazan, Tomsk និង Vladivostok៕

XS
SM
MD
LG