នៅថ្ងៃអាទិត្យនេះ រុស្ស៊ីនឹងបោះឆ្នោតប្រធានាធិបតី ដែលរំពឹងថា លោក Vladimir Putin នឹងកាន់តំណែងមួយអាណត្តិគឺប្រាំមួយឆ្នាំទៀត ក្រោយពីលោកបានកាន់តំណែងជាមេដឹកនាំនៅប្រទេសរុស្ស៊ីអស់រយៈពេល១៨ឆ្នាំមកហើយនោះ។
លោកប្រឈមនឹងគូប្រជែងចំនួន៧រូប ប៉ុន្តែមិនមែនជាគូប្រជែងដែលខ្លាំងនោះទេ។ បេក្ខជនម្នាក់ៗនៃបេក្ខទាំងនេះត្រូវគេរំពឹងថា នឹងទទួលសន្លឹកឆ្នោតតិចតួចប៉ុណ្ណោះ។ លោក Putin ត្រូវបានគេរំពឹងថា នឹងទទួលបានសំឡេងជាង៥០ភាគរយ ប៉ុន្តែក្រុមការងាររបស់លោកសង្ឃឹមថា នឹងទទួលបាន៧០ភាគរយ។
ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះមានអ្នកចុះឈ្មោះបោះឆ្នោត១០៩ លាននាក់ ហើយក្រុមសង្កតការណ៍ការបោះឆ្នោតគ្រប់គ្រងដោយរដ្ឋ ប៉ាន់ប្រមាណថា នឹងមានអ្នកមកបោះឆ្នោតចំនួន៧១ ភាគរយ។ ទោះជាយ៉ាងណា អង្គការក្រៅរដ្ឋាភិបាលខាងកិច្ចការបោះឆ្នោត និយាយថា ការស្ទង់មតិមួយកាលពីខែធ្នូបង្ហាញថា អ្នកបោះឆ្នោតចំនួន៥៨ភាគរយគ្រោងនឹងធ្វើពហិការការបោះឆ្នោតនេះ។
គូប្រជែងខ្លាំងរបស់លោក Putin គឺលោក Alexei Navalny ជាមេដឹកនាំប្រឆាំង លោកត្រូវបានគេដកចេញពីការបោះឆ្នោតនៅពេលដែលលោកត្រូវបានផ្តន្ទាទោសពីបទកិបកេងលុយនៅក្នុងខែធ្នូ៕