ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ និង​រុស្ស៊ី​រួមគ្នា​ប្រកួត​ប្រជែង​ជាមួយ​នឹង​សហរដ្ឋអាមេរិក​នៅក្នុង​ទ្វី​បអាហ្វ្រិក


ឧត្តមសេនីយ៍ Thomas Waldhauser ធ្វើ​សន្និសីទ​កាសែត​នៅ​បន្ទាយ​ទាហាន Camp Lemonnier នៅ​ក្នុង​ក្រុង Ambouli ប្រទេស​ជីប៊ូទី (Djibouti) កាលពី​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧។
ឧត្តមសេនីយ៍ Thomas Waldhauser ធ្វើ​សន្និសីទ​កាសែត​នៅ​បន្ទាយ​ទាហាន Camp Lemonnier នៅ​ក្នុង​ក្រុង Ambouli ប្រទេស​ជីប៊ូទី (Djibouti) កាលពី​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧។

ក្រុមមន្ត្រី​សហរដ្ឋអាមេរិក​បាន​ព្រមាន​ថា​ចិន​និង​រុស្ស៊ី​កំពុង​ធ្វើ​ការ​ពង្រីក​ឥទ្ធិពល​របស់​ពួកគេ​នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក​ ដោយ​សង្ឃឹម​ថា​នឹង​យក​ឈ្នះ​សហរដ្ឋអាមេរិក​ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចខំប្រឹងប្រែង​ដោយ​ប្រទេស​ទាំងពីរ​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ពិភពលោក។

ជា​ច្រើន​ខែ​មក​នេះ​ ក្រុម​មន្ត្រី​សន្តិសុខ​ជាតិ​កំពូល​បាន​ពិភាក្សា​អំពីការ​ប្រកួត​អំណាច​ ដោយ​ហៅ​ប្រទេស​ចិន​ និង​រុស្ស៊ី​ថា​ជា​ប្រទេស​ដែល​កំពុង​ធ្វើ​ការ​ប្រណាំង​ប្រជែង​ជាមួយ​សហរដ្ឋអាមេរិក។
ក្រុម​មន្ត្រី​និយាយ​ថា​ កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ និង​រដ្ឋាភិបាល​ទីក្រុង​មីស្គូ​កំពុង​ព្យាយាម​បង្កើត​យុទ្ធសាស្ត្រ​នានា​ ដើម្បី​រារាំង​មិន​ឲ្យ​សហរដ្ឋ​អាមេរិក​អាច​ចូល​ទៅ​ដល់​តំបន់​ដែល​មាន​ជម្លោះ​ទាំង​នៅក្នុង​តំបន់​និង​ក្នុង​សកលលោក​ ទាំង​នៅ​ពេល​ដែល​តំបន់​ទាំងនោះ​កំពុង​មាន​វិបត្តិ​ និង​នៅ​ពេល​ដែល​ទីផ្សារ​ពាណិជ្ជកម្ម​មាន​សន្តិភាព។

ចំណែក​នៅក្នុង​ទ្វីប​អាហ្វ្រិក​វិញ​ ប្រទេស​ទាំងពីរ​នេះ​កំពុង​ព្យាយាម​បង្ហាញ​ខ្លួន​ពួកគេ​ថា​ ជា​អ្នក​ដែល​អាច​ទុកចិត្ត​បាន​ក្រៅ​ពី​សហរដ្ឋអាមេរិក។

កាល​ពី​ថ្ងៃអង្គារ​ មេបញ្ជាការ​កងកម្លាំង​សហរដ្ឋអាមេរិក​នៅក្នុង​តំបន់​អាហ្វ្រិក​ បាន​ប្រាប់​សភា​ថា​ នេះ​ជា​ពេល​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​នានា​នៅក្នុង​ទ្វីប​អាហ្វ្រិក​ដឹង​ថា​ទីក្រុង​វ៉ាស៊ីនតោន​អាច​ទុក​ចិត្ត​បាន​ និង​នៅ​តែ​ជា​ដៃគូ​ដ៏​រឹងមាំ​របស់​ពួកគេ។

ឧត្តមសេនីយ៍ Thomas Waldhauser មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​ទ្វីប​អាហ្វ្រិក បាន​ប្រាប់​គណៈកម្មាធិការ​សភា​ទទួល​បន្ទុក​កិច្ចការ​យោធា​ថា «វា​មាន​សារៈសំខាន់​ណាស់​ដែល​យើង​ត្រូវ​នៅ​ទីនេះ​ បង្ហាញ​វត្តមាន​របស់​ពួកយើង​នៅ​ទីនេះ ដូច្នេះ​ពលរដ្ឋ​អាហ្វ្រិក​អាច​មើល​ឃើញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​យើង»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG