ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី៖ ​សេចក្តី​ថ្លែង​ការណ៍​រិះគន់​របស់​អាមេរិក​និង​អង់គ្លេស​អាច​ធ្វើ​ឲ្យ​ស្ថានភាព​នៅ​ស៊ីរី​កាន់​តែ​អាក្រក់


បុរស​ម្នាក់​ដើរ​កាត់​កម្ទេច​អគារ​បន្ទាប់​ពីមាន​ការ​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​តំបន់​ដែល​កាប់​កាប់​ដោយ​ពួក​ឧទ្ទាម​នៅ​ជិត​ក្រុង​ Aleppo កាល​ពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០១៥។
បុរស​ម្នាក់​ដើរ​កាត់​កម្ទេច​អគារ​បន្ទាប់​ពីមាន​ការ​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​តំបន់​ដែល​កាប់​កាប់​ដោយ​ពួក​ឧទ្ទាម​នៅ​ជិត​ក្រុង​ Aleppo កាល​ពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០១៥។

ប្រទេស​រុស្ស៊ី​និយាយ​ថា​ ខ្លួន​មិន​អស់​សង្ឃឹម​ទេ​ក្នុង​ការ​ធ្វើ​ឱ្យ​សម្រេច​នូវដំណោះ​ស្រាយ​នយោបាយ​មួយ​ដល់​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ក៏​ប៉ុន្តែ​ថា​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រេសីត​ស.រ.អា.​និង​ប្រទេស​អង់គ្លេស​នៅ​ក្នុង​អ.ស.ប.​អាច​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​ដំណើរ​ការ​នេះ​បាន។

លោក ​Dmitry Peskov​ អ្នកនាំ​ពាក្យ​របស់​ប្រធានាធិបតី​ Vladimir Putin​ ក៏​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ដែរថា​ ពួក​ភេរវជន​បាន​ប្រើប្រាស់​កិច្ច​ឈប់​បាញ់​គ្នា​ដើម្បី​ប្រមូល​ផ្តុំ​គ្នា​ជាថ្មី​ និង​បំពាក់​អាវុធ​ពួក​គេ​ជាថ្មី​ផងដែរ។ ជា​ញឹកញយ​ រដ្ឋាភិបាល​ស៊ីរី​ដែល​ជា​សម្ព័ន្ធមិត្ត​មួយ​របស់​លោក​ Putin ​បាន​និយាយ​យោង​ដល់​ពួក​ឧទ្ទាម​ថា​ជា​ពួក​ភេរវជន។​

អត្ថាធិប្បាយ​ទាំង​នេះ​មាន​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​បាន​ធ្វើ​កិច្ច​ចរចា​ជា​បន្ទាន់​មួយ​អំពី​កំណើន​អំពើ​ហិង្សា​ដ៏​ប្រល័យ​នៅ​ក្នុង​ក្រុង Aleppo ដែល​នៅ​ទី​នោះ​កង​យន្ត​ហោះ​ប្រតិកម្ម​ប្រយុទ្ធ​ស៊ីរី​និង​រុស្ស៊ី​បាន​ទម្លាក់​គ្រាប់បែក​លើ​ផ្នែក​ខាង​កើត​នៃ​ក្រុង​នេះ​ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម។

លោកស្រី​ Samantha Power ​ឯក​អគ្គរដ្ឋទូត​ស.រ.អា.​ប្រចាំ​អ.ស.ប.​បាន​មាន​ប្រសាសន៍​ជម្រាប​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ថា​ «របប​គ្រប់​គ្រង​របស់​លោក​ Assad បាន​និយាយ​ច្បាស់​លាស់​ថា ​ខ្លួន​មាន​ជំនឿតែ​លើ​ដំណោះ​ស្រាយ​យោធា​តែ​មួយ​គត់។ ​របប​គ្រប់​គ្រង​នេះ​និយាយ​ថា​ ខ្លួន​នឹង​វាយ​យក​ដែន​ដី​ស៊ីរី​រហូត​ដល់​ទំហំ​នៅ​សល់គិត​ជា​អ៊ីញ​ ការ៉េ​ចុង​ក្រោយ​បង្អស់។ ហើយ​របប​គ្រប់​គ្រង​នេះ​មិន​រវី​រវល់​នឹង​អ្វី​ដែល​នៅសេសសល់​ក្នុងប្រទេស​ស៊ីរី​ទេ​ក្នុង​ការស្វែង​រក​ដំណោះ​ស្រាយ​យោធា​នេះ​ទេ»៕

XS
SM
MD
LG