ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្សី​មាន​មន្ទិល​ពី​ការ​បេ្តជ្ញា​របស់​សហរដ្ឋអាមេរិក​លើ​កិច្ច​ព្រមព្រៀង​បទឈប់​បាញ់​ប្រទេស​ស៊ីរី​


ខាងឆ្វេង​គឺ​លោក​ប្រធានាធិបតី Almazbek Atambayev នៃ​ Kyrgyz លោក​ប្រធានធិបតី​ Vladimir Putin នៃ​ប្រទេស​រុស្ស៊ី ប្រធានាធិបតី ប្រទេសអាមេនី លោក Serzh Sargsyan និង​លោក Moldovan Premier Pavel Filip ដើរ​ក្នុង​រដ្ឋ ឯករាជ្យ
CIS (Commonwealth of Independent States) កិច្ច​ប្រជុំ​កំពូល​ក្នុង​ទីក្រុង Bishkek ប្រទេស Kyrgyzstan កាល​ពី ថ្ងៃសៅរ៏ទី ១៧ កញ្ញា ២០១៦។
ខាងឆ្វេង​គឺ​លោក​ប្រធានាធិបតី Almazbek Atambayev នៃ​ Kyrgyz លោក​ប្រធានធិបតី​ Vladimir Putin នៃ​ប្រទេស​រុស្ស៊ី ប្រធានាធិបតី ប្រទេសអាមេនី លោក Serzh Sargsyan និង​លោក Moldovan Premier Pavel Filip ដើរ​ក្នុង​រដ្ឋ ឯករាជ្យ CIS (Commonwealth of Independent States) កិច្ច​ប្រជុំ​កំពូល​ក្នុង​ទីក្រុង Bishkek ប្រទេស Kyrgyzstan កាល​ពី ថ្ងៃសៅរ៏ទី ១៧ កញ្ញា ២០១៦។

លោក​ប្រធានាធិបតី​រុស្សី​ Vladimir Putin បាននិយាយ​ថា​ប្រទេស​លោកប្រព្រឹត្ត​តាម​ការ​ប្តេជ្ញារបស់ខ្លួន​ដល់​កិច្ចព្រមព្រៀងបទឈប់បាញ់គ្នា​ក្នុង​ប្រទេស​ស៊ីរី ក៏​ប៉ុន្តែ​លោកបាន​សម្តែង​ការ​សង្ស័យអំពី​ការ​ប្តេជ្ញា​របស់​ស.រ.អា.​ដល់​កិច្ចព្រម​ព្រៀងនេះ​ ដោយ​លោកបាននិយាយ​ថា​រដ្ឋាភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ងាកចេញ​ពី​ការ​អំពាវនាវ​របស់​ខ្លួន​ផ្ទាល់​ដែល​សុំ​ឲ្យមាន​ការ​បើកចំហ។​

លោក Putin បាន​និយាយ​នៅ​ក្នុង​ការបង្ហាញ​ខ្លួនមួយ​តាម​ទូរទស្សន៍​ក្នុង​ពេលធ្វើដំណើរ​ទៅ​កាន់ប្រទេស Kyrgystan ថា «ខ្ញុំ​មិន​យល់ថាហេតុដូចម្តេច​បាន​ជា​យើង​ត្រូវតែ​រក្សា​កិច្ច​ព្រមព្រៀង​មួយ​បែបនេះជាការ​សម្ងាត់»​ដោយ​លោក​បាន​ថ្លែង​ប​ន្ថែម​ថា​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូនឹង​មិន​ផ្សព្វផ្សាយ​លក្ខខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ជា​ឯកតោភាគីឡើយ។​

លោក Putinបាន​និយាយ​ថា​រដ្ឋាភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន​ប្រហែលជា​ខិត​ខំ​ព្យាយាមរក្សាសក្តានុពល​ប្រយុទ្ធ​របស់ពួក​ឧទ្ទាមដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាលស៊ីរី​ ដោយ​លោក​បាន​ថ្លែង​បន្ថែម​ថា​រដ្ឋាភិបាល​ស.រ.អា.មិន​អាច​បែង​ចែកអ្វី​ដែល​ហៅ​ថា​ចំនុចល្អ​នៃ​ក្រុម​ប្រឆាំង​ពី​អ្វី​ដែល​លោកហៅថា​ «​ជា​ឧក្រិដ្ឋជន​ពាក់​កណ្តាលនិង​ពួក​ភេរវជន»។ លោក​បានពោល​ថា «នេះ​ជា​ផ្លូវ​មានគ្រោះថ្នាក់ណាស់»។

តាម​រយៈកិច្ចព្រម​ព្រៀង​បទឈប់បាញ់គ្នា​មួយ​ដែលបាន​ត្រូវ​ប្រកាស​ដោយ​លោករដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. John Kerry និង​សមភាគី​រុស្សី​របស់​លោកគឺ​លោក Sergei Lavrov នៅ​ក្នុង​ក្រុងហ្សឺណែវ​ កាល​ពីមួយ​សប្តាហ៍​មុននេះ​ អរិភាព​គួរ​ត្រូវផ្អាក​កាលពី​ថ្ងៃ​ចន្ទ​ដែលជា​ការ​ចាប់ផ្តើមបុណ្យ​ Eid al-Adha នៃ​សាសនា​ ឥស្លាម​ដើម្បី​បើក​ផ្លូវឲ្យ​មាន​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌ដោយ​គ្មាន​ការបង្អាក់​ចូល​ទៅ​ក្នុង​ប្រទេស​ស៊ីរី។​

ចាប់ផ្តើម​ពី​ថ្ងៃ​ចន្ទ​ក្រោយ​ទៅប្រសិនបើ​ស្ថានភាពល្អ​ប្រសើរ​តាម​លក្ខខណ្ឌ​ទាំង​នេះការ​សម្របសម្រួល​រួមគ្នា​រវាង​ស.រ.អា.និង​ប្រទេស​រុស្សីអំពីការ​វាយ​ប្រហារ​តាម​អាកាស​នឹង​ចាប់ផ្តើម​ធ្វើប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម​ និងពួក Jabhat Fateh al-Sham ដែល​ពី​មុនមាន​ឈ្មោះ​ថា al-Nusra ដែល​មិនមែន​ជា​ភាគី​នៃកិច្ចព្រមព្រៀង​បទ​ឈប់បាញ់​គ្នា​នេះទេ៕

XS
SM
MD
LG